ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ពិធីខួប​៣​ឆ្នាំ​​នៃ​ប្រាសាទ​ព្រះ​វិហារ​​​ចាប់​ផ្តើម​នៅជើង​ភ្នំ​ព្រះវិហារ​​

12 ឆ្នាំ មុន

​ខេត្ត​ព្រះវិហារ​​​ ៖ ​​នៅ​ព្រឹក​​​ថ្ងៃទី​​​៧ កក្កដា ​២០១១ នេះ ​​​​​ពិធីប្រារព្ធ​ខួប​៣​ឆ្នាំនៃ​​ការ​បញ្ចូល​ប្រា​សាទ​​ព្រះវិហារ​​​ ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភព​លោក ​ត្រូវ​បាន​រៀបចំឡើង​​យ៉ាង​អធិក​អធម​នៅ​ក្នុង​​សារ​មន្ទីរ​​ធម្មជាតិ​​សាកល​ សម្តេច​​​តេជោហ៊ុន សែន ​​​ព្រះវិហារ ​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦២ ចម្ងាយ​ប្រមាណ​​១០គីឡូម៉ែត្រ ពី​​ជើង​ភ្នំ​

ខេត្ត​ព្រះវិហារ​​​ ៖ ​​នៅ​ព្រឹក​​​ថ្ងៃទី​​​៧ កក្កដា ​២០១១ នេះ ​​​​​ពិធីប្រារព្ធ​ខួប​៣​ឆ្នាំនៃ​​ការ​បញ្ចូល​ប្រា​សាទ​​ព្រះវិហារ​​​ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភព​លោក ​ត្រូវ​បាន​រៀបចំឡើង​​យ៉ាង​អធិក​អធម​នៅ​ក្នុង​​សារ​មន្ទីរ​​ធម្មជាតិ​​សាកល​សម្តេច​​​តេជោហ៊ុន សែន ​​​ព្រះវិហារ ​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦២ ចម្ងាយ​ប្រមាណ​​១០គីឡូម៉ែត្រ ពី​​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​ ​​ក្រោម​​អធិប​តី​ភាព​លោក​ជុច ភឿន រដ្ឋ​លេខាធិការ​​​ក្រសួង​វប្បធម៌ និ​ង​វិចិត្រ​​សិល្បៈ និង​ជា​ប្រធាន​​​អាជ្ញាធរ​​​ជាតិព្រះ​វិហារ។

អញ្ជើញ​​ចូលរួម​ក្នុងពិធីនេះ លោក​​អ៊ុំ ម៉ារ៉ា ​អភិ​បាល​​ខេត្ត​ព្រះ​វិហារ ​លោក​សួស ​យ៉ារ៉ា អនុ​រដ្ឋ​​លេខាធិ​ការ​​ទីស្តី​ការគណៈរដ្ឋ​មន្ត្រី លោក​សាស្ត្រា​ចារ្យ​​ហង្ស សុត អគ្គ​នាយក​អាជ្ញាធរ​​​ជាតិ​ព្រះវិហារ ​​លោក​​​នាយ​ឧត្តមសេនីយ៍​​ផ្កាយមាស​​៤ ជា តារា ​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​​​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ ឯក​ភាព​​​សមរភូមិ​ជួរមុខ​​ទិស​យោធ​​ភូមិ​ភាគ​ទី​៤  ​ព្រមទាំង​​មាន​ការ​ចូល​រួម​ពី​បណ្តា​នាយ​ទាហាន​-នាយទាហាន​រង​-ពល​ទាហាន​​ប្រចាំ​​តំបន់​​​ប្រាសាទព្រះវិហារ ​​​​ប្រជា​ពល​រដ្ឋ​​​ក្នុងភូមិ​​​ធម្ម​ជាតិ​​សម្តេច​តេជោ​ហ៊ុន សែន ​​។

ពិធីដ៏​មហោ​ឡារិក​នេះ​ធ្វើ​ឡើង​​​នៅ​ព្រឹកថ្ងៃទី​​​​៧ កក្កដា វេលា​ម៉ោង​​​៨​​​ មាន​ពិធីសែន​​ព្រេន​នៅ​​មុខរូប​សំណាក​មេទ័ព​​លោកតាឌី ក្នុង​បរិវេណ​​​សារ​មន្ទីរ​​ធម្មជាតិ​​សាកល​សម្តេច​​​តេជោហ៊ុន សែន ​​ព្រះ​វិហារ។ ​វេលាម៉ោង​​១០ព្រឹក​​ថ្ងៃ​ដដែល​​​នេះ នៅ​គ្រប់​ទី​​អារាម​ ជា​ពិសេស​​លើ​វត្ត​កែវ​​សិក្ខា​​គិរីស្វារៈ កំពូល​ភ្នំប្រាសាទ​​​ព្រះវិហារ មានទូង​ស្គរ​​អបអរ​ថ្ងៃ​គម្រប់​ខួប​​​៣​ឆ្នាំ ​នៃការ​ចុះ​បញ្ជី​​​​ប្រាសាទ​ព្រះ​វិហារ ជា​បេតិ​កភណ្ឌ​​ពិភពលោក និង​ពេល​រាត្រី​ថ្ងៃ​ដដែល​​​នេះ​ដែរ មាន​ពិធី​រាំ​​វង់​កម្សាន្ត​ទល់ភ្លឺ នៅ​ក្នុងភូមិ​​​​ធម្ម​ជាតិ​សម្តេច​តេជោ ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​សិល្ប​ករ សិល្ប​ការិនី​ច្រើន​រូប និង​កំដរ​​ដោយ​វង់​តន្ត្រី​នៃ​បញ្ជា​ការ​ដ្ឋាន​​អង្គរក្ស ​ប្រចាំ​ទិស​​ប្រាសាទ​ព្រះវិហារ​​។ ពិធី​នោះ​គឺ​រៀបចំ​ឡើង​​​ដោយ​អាជ្ញា​ធរ​​ជាតិ​ព្រះ​វិហារ​ និង​ក្រុម​ការ​​ងារ​​ថ្នាក់​​​ជាតិ​តំបន់​​ប្រា​សាទ​ព្រះវិហារ​​នៃ​ទីស្តីការ​គណ​ៈ​​​រដ្ឋមន្ត្រី​ដែល​មាន​​​ការ​ចូលរួមពី​សំណាក់​ឥស្សរ​ជន​ ​អ្នក​នយោ​បាយ​​មក​ពីថ្នាក់​​​ជាតិជា​ច្រើន​​​​រូបផងដែរ៕