ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bodhgaya ប្រទេស​ឥណ្ឌា​​ជាទីដែល​​ព្រះ​ពុទ្ធ​​អង្គ​ត្រាស់​ដឹង​

12 ឆ្នាំ មុន

Bodhgaya ជា​ទី​កន្លែងមួយ​ក្នុង​ចំណោម​កន្លែង​ដ៏​ពិ​សិដ្ឋ​ទាំង​ឡាយ​ដែល​ព្រះ​ពុទ្ធ​ អង្គ​សម្រេច​បាន​នូវ​ការ​ត្រាសដឹង​ ជា​បេសកកម្ម​យ៉ាង​ឧត្តុង្គឧត្តមដើម្បី​ជួយ​ស្រោច​ស្រង់​មនុស្ស​លោក​។​ នេះ​ជា​​ទី​កន្លែង​ដែល​ទាំង​អស់​គ្នា​ចាប់​ផ្តើម​ដឹក​នាំ​ជី​វិតឱ្យ​​មាន​ អត្ថន័យ​ពេញ​បរិ​បូរណ៍​។​ ដូន​តារបស់​​យើង​​ទទួល​បាន​ការ​អប់​រំ​ប្រៀន​ប្រដៅ​ពី​ព្រះ​

Bodhgaya ជា​ទី​កន្លែងមួយ​ក្នុង​ចំណោម​កន្លែង​ដ៏​ពិ​សិដ្ឋ​ទាំង​ឡាយ​ដែល​ព្រះ​ពុទ្ធ​អង្គ​សម្រេច​បាន​នូវ​ការ​ត្រាសដឹង​ ជា​បេសកកម្ម​យ៉ាង​ឧត្តុង្គឧត្តមដើម្បី​ជួយ​ស្រោច​ស្រង់​មនុស្ស​លោក​។​ នេះ​ជា​​ទី​កន្លែង​ដែល​ទាំង​អស់​គ្នា​ចាប់​ផ្តើម​ដឹក​នាំ​ជី​វិតឱ្យ​​មាន​អត្ថន័យ​ពេញ​បរិ​បូរណ៍​។​ ដូន​តារបស់​​យើង​​ទទួល​បាន​ការ​អប់​រំ​ប្រៀន​ប្រដៅ​ពី​ព្រះ​ពុទ្ធ​អង្គ​​ហើយ​​គោរព​សាសនា​ព្រះ​ពុទ្ធ​។

ក្នុង​នាម​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចំ​ងាយ​ចូល​ក្នុង​កន្លែង​មិន​ធ្លាប​់មក​បែបនេះ​ អារម្មណ៍​ចម្លែក​ពិត​ជា​មិន​អាច​ជៀស​រួច​។ ដើម​ពោធិ៍​ដែលជា​ទី​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ដឹង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ជាប់​ចិត្ត​ក្រៃ​លែង​។ រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ព្រះពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង​ដោះ​ស្រាយ​នូវ​សំណួរ​​ទាក់​ទង​ និង​ជីវិត​និង​អត្ថ​ន័យ​របស់​​ជី​វិត​។ វា​ជា​ការ​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​មួយ​។​ ពី​ទី​ក្រុង​ញូវ​ដេល្លី​ទៅ យើង​បាន​ជិះ​យន្ត​ហោះ​អស់​ជិត​១ម៉ោង​កន្លះ​ទំ​រាំទៅ​ដល់​ទី​ក្រុង ​Patna។ Patna ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​ធានី​ធំ​របស់​ខេត្ត​ប៊ី​ហា គឺជា​ទី​ក្រុង​ដែល​មាន​វ័យ​ចំ​ណាស់​​បំ​ផុត​មួយ​របស់​ប្រទេស​ឥណ្ឌា​អំឡុង​អាណា​​ចក្រ​ Ashok។ អាណា​ចក្រ​នេះ​បាន​បញ្ជូន​ទូត​របស់​ខ្លួន​ទៅ​កាន់​អាណា​ចក្រ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ៗដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​។

ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​Bodhgayaពី​រដ្ឋ​ធានី​Patna​ យើង​បាន​ជិះ​រថយន្ត​ក្រុង​អស់​ជិត​៥ម៉ោង​បន្ថែម​ទៀត​នៅ​លើ​ផ្លូវ​តូច​ក្រវិច​ក្រវៀន​។ តំបន់​នេះ​គឺជាជន​បទ​ដាច់​ស្រយាល​បំ​ផុត​។​ ឯ​អាកាស​ធាតុ​ក្តៅ​ហែង​ជិត​៤០​អង្សា​។​ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​យើង​នៅ​តែ​មិន​រុញ​រា​។​ យើង​ធ្វើ​ដំណើរ​ដោយ​ជើង​ទទេ បួងសួង​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​រូប​។ យើងដើរ​វាង​ប្រាសាទ​ហើយ​បាន​ទៅ​ដល់​ដើម​ឈើ​ត្រង់​ដែល​ព្រះពុទ្ធ​ត្រាស់​ដឹង​។​ មាន​មនុស្ស​ជាច្រើន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែងនេះ​ដើម្បី​ទទួល​ពរពី​ព្រះ​សង្ឃ​។​
យើង​បាន​ថត​រូប​មួយ​ចំនួន​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​នៃដំណើ​រទស្សនកិច្ច​របស់​យើង​។ យើង​ក៏​បាន​ចែក​រំ​លែក​បទពិ​សោធន៍​លើក​នេះ​ជា​មួយ​សាច់​ញាតិ​ក្នុង​គ្រួ​សារ​របស់​យើង​ផងដែរ​។​ យើង​បាន​លើក​សរសើរគ្នា​ទៅ​វិញ​ទៅ​មក​ដែល​បាន​មក​ដល់​កន្លែង​ដ៏​ពិសិដ្ឋ​បែបនេះ​។ វាជា​ធម្ម​យាត្រា​មួយ ​ហើយ​យើង​ក៏​មិន​អាច​នៅ​រង់​ចាំ​ប្រាប់​​ពី​អ្វី​ដែល​យើង​បាន​ឃើញ​​ដល់​មិត្ត​ភក្តិ​ និង​សាច់​ញាតិ​របស់​យើង​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​៕