ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែកប្រាសាទព្រះវិហារ -(បទវង្សវិចិត្រ)

13 ឆ្នាំ មុន

១-ឧិ!ព្រះវិហារ ប្រាសាទ ញញឹមគោក មរតកលោក ប្រតឹស្ឋាន ដែនសីមា
បុព្វបុរស កសាងឡើង ឧិយខេមរា ថ្នមថែរក្សា ទុកកេរកាល ជំនាន់ក្រោយ។

១-ឧិ!ព្រះវិហារ ប្រាសាទ ញញឹមគោក            មរតកលោក ប្រតឹស្ឋាន ដែនសីមា
បុព្វបុរស កសាងឡើង  ឧិយខេមរា                ថ្នមថែរក្សា ទុកកេរកាល ជំនាន់ក្រោយ។

២-ជាច្រើនសិបឆ្នាំ     ចោរឧក្រឹដ្ឋ ប៉ងប្រាថ្នា        ប្រាសាទឈឺផ្សា រងទុក្ខកម្ម ឥតល្ហែល្ហើយ
ភ័ព្វមិនសូវល្អ គេរុកគួន មិនដែលស្បើយ            តើពេលណាឡើយ ឱយស្រាកស្រាន្ត ញញឹមថ្មី។

៣-ទោះបញ្ចូលជា មរតក ពិភពលោក            ខ្មែរជ័យជោគ ចោរឈឺចាប់ ទាមទារក្តី
រកផលប្រយោជន៍ រុកបំពាន ចិត្តុអប្រីយ៏            នាលោកិយ រកស្ទើរគ្មាន បទបែបនោះ។

៤-ប្រាសាទឈរយំ រងបំផ្លាញ ពួកសត្រូវ            ឆ្អើមពន់ពេកកូវ បាញ់កំទេច គ្មានត្រឹះរិះ
គ្មានឆន្ទ:គិត ថែរក្សា បានជាន់ជិះ                ប្រាសាទជាពីស ទុកសំរាប់ បាញ់ប្រហារ។

៥-ព្រះវិហាររង គ្រោះថ្នាក់ពិត ចោរពាពាល            យូណីស្កូ គួរពិនិត្យ ឱយច្បាស់ការ
សូមចាត់វិធាន ឱយសមស្រប កុំសាវ៉ា            កាន់ជើងអ្នកណា យុត្តិធម៌ ឱយសមសួន។

៦-ទឹកភ្នែកប្រាសាទ ព្រះវិហារ ហូរមិនឈប់        ថ្ងៃព្រឹកព្រលប់ ទន្ទឹងផ្លូវ ឱយថែខ្លួន
មរតកលោក កូនចៅថែ ជៀសរុកគួន            ការពារមាំមួន លុះយូរឆ្នាំ រៀងទៅអើយ។

                                                ដោយ   វ៉ា    ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា  bunnyvar09@yahoo.ca