ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ស្អែកនេះ​សម្តេច​តេជោហ៊ុន​ សែន ​អញ្ជើញ​ជាអធិបតី​ក្នុង​​ពិធីសម្ពោធ​បើក​ការ​ដ្ឋាន​​ស្ថាបនា​​ស្ពានតាខ្មៅ​

12 ឆ្នាំ មុន

​ក្រុង​តាខ្មៅ​​ ៖ ​​វេលាព្រឹកស្អែក​ថ្ងៃទី​​៦ កក្កដា ​​២០១១ ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល ​នឹង​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើកការ​ដ្ឋាន​​ស្ថាបនា​​ស្ពានបេ​ តុង​​​ថ្មីនៅក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

ក្រុង​តាខ្មៅ​​ ៖ ​​វេលាព្រឹកស្អែក​ថ្ងៃទី​​៦ កក្កដា ​​២០១១ ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល ​នឹង​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើកការ​ដ្ឋាន​​ស្ថាបនា​​ស្ពានបេ​តុង​​​ថ្មីនៅក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

សូមបញ្ជាក់​ថា ​ស្ពាន​បេតុង​ថ្មីនេះ​​​មាន​ប្រវែង​​ជាង​៩០០ម៉ែត្រ ជា​ប្រាក់​កម្ចី​​​សម្បទាន​​របស់​​​សាធា​រណរដ្ឋ​​​ប្រជា​មានិត​​​ចិន​​ត្រូវ​​ធ្វើឡើងឆ្លង​កាត់​​ទន្លេ​​​បាសាក់ ស្ថិត​ក្នុង​​ភូមិ​ព្រែក​សំរោង ​សង្កាត់តាខ្មៅ ក្រុង​តា​ខ្មៅ ​​តភ្ជាប់​​​ពីផ្លូវ​ជាតិ​លេខ​​​២១A ត្រើយ​ខាង​លិច ឆ្ពោះទៅ​​ផ្លូវ​ជាតិ​​លេខ​១១០ ​ត្រើយ​ខាង​កើត ។ ​គួរ​រំឭក​ថា ​ក្នុង​​ឆ្នាំ​​​២០០៩-២០១០-២០១១ នេះ​ស្ពាន​ថ្ម​​​បេតុង​​​ជាច្រើនត្រូវ​បានបើក​​សម្ពោធ​​​ឱ្យ​ប្រើ​ប្រាស់​​​​ និង​កំពុង​​ស្ថាបនា​​​ដូចជា​ស្ពាន​​អាកាស ក្បាល​​​ថ្នល់ ស្ពានព្រះ​មុនីវង្សថ្មី ​​ស្ពានព្រែក​​តា​មាក់ ស្ពាន​ព្រែក​​ព្នៅ ​​ស្ពាន​ព្រែក​ក្តាម ​ស្ពានស្ទឹង​មានជ័យ​ ស្ពាន​​​​អាកាស​​ភ្លើង​ស្តុប​​​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ស្ពាន​ជ្រោយចង្វា​ថ្មី ​គ្រោង​នឹង​បើក​ការ​ដ្ឋាន​​​នៅ​ចុងឆ្នាំនេះ ​ស្ពានអាកាស​ស្ទឹង​មានជ័យ ​កំពុង​ស្ថិត​ក្នុង​​គម្រោង ​​ស្ពានឆ្លង​សមុទ្រ​​នៅ​ខេត្ត​ព្រះ​សីហនុចេញពី​ឆ្នេរ​​លំហែ​កាយទៅកាន់​​​ឆ្នេរ​កោះ​ពស់​កំពុងស្ថិត​ក្នុង​គម្រោង ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​​ជូននៅពេលក្រោយ​ និងនៅលើទំព័រ​កាសែត​​​កោះសន្តិភាព ៕