ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យអាប់ (បទកាកគតិ)

12 ឆ្នាំ មុន

-អត្ថន័យពាក្យអាប់ អ្នកអ្ហើយចូរស្តាប់ អាប់ច្រើនហូរហែ
អាប់ផ្សែងអាប់យស អប់អោនអាប់សែ ដូចអាប់អួដែរ
ពាក្យចាស់លោកប្រាប់ ។

-មានពណ៌ច្រើនណាស់ ពណ៌ណាមិនច្បាស់ គេថាស្រអាប់
ជនណាពុតត្បុត លោកមិនឱ្យត្រាប់ អាប់រស់ដូចស្លា.ប់
ជាប់ឈ្មោះអបលក្ខណ៍ ។

ពាក្យអាប់
(បទកាកគតិ)

-អត្ថន័យពាក្យអាប់    អ្នកអ្ហើយចូរស្តាប់    អាប់ច្រើនហូរហែ
អាប់ផ្សែងអាប់យស    អប់អោនអាប់សែ    ដូចអាប់អួដែរ
    ពាក្យចាស់លោកប្រាប់ ។

-មានពណ៌ច្រើនណាស់    ពណ៌ណាមិនច្បាស់    គេថាស្រអាប់
ជនណាពុតត្បុត    លោកមិនឱ្យត្រាប់    អាប់រស់ដូចស្លាប់
    ជាប់ឈ្មោះអបលក្ខណ៍ ។

-អាប់អើយៗអាប់    កុំព្រើលប្រញាប់    ចង់វាយកាប់ចាក់
អាងរូបគំនូរ    អួតរូបចម្លាក់    គូរនាគចាក់សាក់
    សមអីខ្មែរខ្លាច ។

-សម័យតេជោ    ខ្មែរឈ្នះជយោ    ដ្បិតចិត្តអង់អាច
អាប់ក្បាលដូចគោ    កុំទាន់ធ្វើកាច    តាំងចិត្តបិសាច
    ខ្លាចខ្មោចខ្លួនឯង ៕
         ​          ​                       និពន្ធដោយលោក លី ស៊ីនហួន