ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​ម្នាក់​បើក​រថយន្ត​កូរ៉ូឡា​បុក​វិមាន​ឯករាជ្យ​ត្រៀមចូល​គុក​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយ​គ្រឿង​ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​2A 2538 បានបុកខឿនវិមានឯករាជ្យបណ្តាល​ឱ្យ​ខ្ទេចមុខ​កាល​ពី​វេលា​រំលង​អធ្រាត្រ​ម៉ោង​១ ​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃទី​២៩ ​មិថុនា ស្ថិតក្នុង​សង្កាត់​បឹង​កេង​កងទី១​ ខណ្ឌ​ចំការមន ។ ប្រភព​ព័ត៌មាននៅកន្លែងកើតហេតុ​ឱ្យ​​ដឹង​​ថា

រាជ​ធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយ​គ្រឿង​ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​2A 2538 បានបុកខឿនវិមានឯករាជ្យបណ្តាល​ឱ្យ​ខ្ទេចមុខ​កាល​ពី​វេលា​រំលង​អធ្រាត្រ​ម៉ោង​១ ​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃទី​២៩ ​មិថុនា ស្ថិតក្នុង​សង្កាត់​បឹង​កេង​កងទី១​ ខណ្ឌ​ចំការមន ។ ប្រភព​ព័ត៌មាននៅកន្លែងកើតហេតុ​ឱ្យ​​ដឹង​​ថា រថយន្ត​នោះ បើកលើដង​មហាវិថី​ព្រះនរោត្តម ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ក្នុង​ល្បឿន​លឿន ប្រហែល​អ្នកបើក​ស្រវឹង​ ​ព្រោះឃើញរេ​ចង្កូតរថយន្តម្តងៗ លុះ​ដល់​ផ្លូវបំបែក​វិថី​ព្រះសុរា​ម្រឹត ស្ថិតក្នុង​សង្កាត់​បឹង​កេង​កងទី​១ ខណ្ឌ​ចំការមន មិន​បាន​បត់ស្តាំដៃទេ បែរជា​បោល​បំបុក​ខឿន​វិមាន​ឯករាជ្យប៉ះអាង​ទឹក ។

ខណៈពេលបុកខឿនវិមានឯករាជ្យនោះ អ្នក​បើករថយន្តបានព្យាយាមយកចង្កូតរថយន្តកៀរ​អាងទឹកនិងបុកស្លាកសញ្ញាបង្ហាញផ្លូវរហូតដល់ជិតដប់ម៉ែត្រទើបរថយន្តទៅ​មុខលែង​រួចហើយរថយន្តខ្ទេចផ្នែកខាងមុខធ្ងន់ ។ ក្រោយពីច​ង​កំហឹងជាមួយ​វិមានឯករាជ្យហើយនោះ គេឃើញ​បុរស​ម្នាក់បើកទ្វាររថយន្តចេញមកក្រៅស្រវឹង​ត្រាង​​ធុំក្លិនស្រាឱ្យហួងម្ចាស់រថយន្តបំរុង​គេចខ្លួន​ ប៉ុន្តែ​ត្រូវកម្លាំងសមត្ថកិច្ចយាមនៅទីនោះឃាត់​ខ្លួនប្រគល់ទៅឱ្យនគរបាលចរាចរណ៍ផ្លូវគោក ។

ម្ចាស់រថយន្តបង្កហេតុមានឈ្មោះប៉ែន ផាមីណា ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះ​លេខ១៧៥ ផ្លូវលេខ១៧៥ សង្កាត់ទួលទពូងទី២ ខណ្ឌចំការមន ។
រថយន្តបង្កត្រូវបាននគរបាលស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញរីឯម្ចាស់រថយន្តឃាត់ខ្លួននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ និងប្រឈមមុខកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​។ គួររំលឹកថា កាលពីវេលាម៉ោង៣ ​និង៣០​នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ មេសា ​២០១១ រថយន្តម៉ាករ៉ង់រ៉ូវែរ​ ពណ៌ខ្មៅ ពាក់​​ស្លាកលេខភ្នំពេញ 2P 5368 បើករបរ​ដោយ​ជនជាតិចិន សញ្ជាតិម៉ាឡេស៊ី ឈ្មោះ LIM ENGKEAT អាយុ៥១ឆ្នាំ ប្រធាន​ក្រុម​ហ៊ុន​ចំការកៅស៊ូស្នាក់នៅខណ្ឌចំការមនបានបើក រថយន្តបុកអាងទឹកវិមានឯករាជ្យបណ្តាលឱ្យបែក​អាង និងខូចខាតរថយន្តធ្ងន់ហើយអ្នក​បើក​រថយន្តរងរបួសដេកពេទ្យ ។ ក៏ប៉ុន្តែរយៈ​ពេល​ពីរ​សប្តាហ៍​ក្រោយ​ព្យាបាល​របួស​រួចមក បុរស​ម្ចាស់​រថយន្ត​រ៉ង់រ៉ូវែ​ត្រូវបានចាប់ខ្លួនបញ្ជូន​ទៅ​គុក​ព្រៃស យោង​តាមដីការបស់ព្រះរាជអាជ្ញារង​មាស​ ពិសិដ្ឋ​ចោទពីបទបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិសាធា​រណៈ ៕