ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីសៀមស្ទើរភ្លើង (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

-នាយករដ្ឋមន្ត្រីស្ទើរភ្លើង កើតឡើងចេញពីរដ្ឋប្រហារ
តែវ៉ែឡែឡប់ខុសតម្រា បានសេចក្តីថាប្លន់អំណាច ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង ជាក្មេងទំនើងហើយកោងកាច
រាស្ត្រ​ខ្លួនលើសលប់មិនកោតខ្លាច ព្រោះគ្រងអំណាចមិនស្របច្បាប់ ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង ជម្រុញឡើងទ្រើងទាំងប្រញាប់
ដោយពួកឯកអាមាត្រមួយក្តាប់ ឈូឆរលើកចាប់ដាក់បង្ខំ ។

នាយករដ្ឋមន្ត្រីសៀមស្ទើរភ្លើង
(បទពាក្យប្រាំពីរ)

-នាយករដ្ឋមន្ត្រីស្ទើរភ្លើង    កើតឡើងចេញពីរដ្ឋប្រហារ   
តែវ៉ែឡែឡប់ខុសតម្រា    បានសេចក្តីថាប្លន់អំណាច ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង    ជាក្មេងទំនើងហើយកោងកាច
រាស្ត្រ​ខ្លួនលើសលប់មិនកោតខ្លាច    ព្រោះគ្រងអំណាចមិនស្របច្បាប់ ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង    ជម្រុញឡើងទ្រើងទាំងប្រញាប់
ដោយពួកឯកអាមាត្រមួយក្តាប់    ឈូឆរលើកចាប់ដាក់បង្ខំ ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង    មីងមាំងទើងមើងមុខចង់យំ
ញញឹមលាយពេបប្រឹងបន្លំ    គិតថាខ្លួនសមអ្នកគ្រប់គ្រង ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង    ដៃតោងព័ន្ធជើងខុសទំនង
ពើងទ្រូងតែដូចត្រីជាប់មង    រាស្ត្រ​ថៃរំពងជេរផ្តាសា ។
-នាយករដ្ឋមន្ត្រីស្ទើរភ្លើង    ភីស៊ីតមិនថ្កើងអាប់ចេស្តារ
អាប់ទាំងឈ្មោះអាប់ទាំងវោហារ    កុំខ្លាំងដួលផ្ងារនៅឱ្យស្ងៀម ។
-សម្តេច ហ៊ុន​ សែន កម្ពុជា    តេជោឫទ្ធាធុញសង្គ្រាម
ចូរអាប់ភីស៊ីតដឹកនាំសៀម    ស្វាធ្យាយទំនៀមតាមតេជោ ៕   
         ​                           និពន្ធដោយលោក អំ ផល្លា
                   និវត្តជននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ