ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​​ក្បាល​​ពោធិ៍​​អាច​​ស្រោច​​ស្រព​​ដី​ស្រែ​​ប្រជា​​​កសិករ​១.៧៤៩​​ហិកតា

12 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ លោក​ ស្រី បេន អភិ​បាល​ខេត្ត​អម​ដោយ​មន្ត្រី​ជា​ច្រើន​នាក់​ទៀត​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ម៉ាស៊ីន​បូម​ទឹក​នៅ​ស្ថានីយ​ក្បាល​ពោធិ៍ក្នុង​ភូមិ​ក្បាល​ពោធិ៍​ ឃុំ​សំបួរ​ ស្រុក​ទ្រាំង​ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​ការ​ងារ​ចុះជួយ​ឃុំ ​ប្រធាន​ មន្ទីរ​ជុំ​វិញ​ខេត្ត​ ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​

ខេត្ត​តាកែវ ៖ លោក​ ស្រី បេន អភិ​បាល​ខេត្ត​អម​ដោយ​មន្ត្រី​ជា​ច្រើន​នាក់​ទៀត​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ម៉ាស៊ីន​បូម​ទឹក​នៅ​ស្ថានីយ​ក្បាល​ពោធិ៍ក្នុង​ភូមិ​ក្បាល​ពោធិ៍​ ឃុំ​សំបួរ​ ស្រុក​ទ្រាំង​ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​ការ​ងារ​ចុះជួយ​ឃុំ ​ប្រធាន​ មន្ទីរ​ជុំ​វិញ​ខេត្ត​ ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​។

លោក​ជី ជីម មេ​ឃុំ​សំបួរ​ឱ្យ​ដឹង​ថា ម៉ាស៊ីន​បូម​ទឹក​នៅ​ស្ថានីយ​ក្បាល​ពោធិ៍​​មាន​ចំនួន​២​គ្រឿង​ ម៉ូទ័រ​បូម​ទឹក​១​គ្រឿង​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុន សែន តាម​រយៈ​​លោក​មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ​ និង​សាសនា​ដែល​ជា​អតីត​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ទ្រាំងសំរាប់​ស្រោច​ស្រព​ផ្ទៃ​ដី​ស្រែ​វស្សា​​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ។ស្ថានីយបូម​ទឹក​ក្បាល​ពោធិ៍​​មាន​សក្តា​នុពល​​អាច​ស្រោច​ស្រព​ទឹក​ដល់​ស្រែ​វស្សា​​របស់​ប្រជា​ពល​រដ្ឋ​ទូទាំង​ឃុំ​បាន​ចំនួន​​១.៧៤៩​​ហិកតា ហើយ​នៅ​ពេល​កន្លង​ទៅ​បើ​​គ្មាន​ភ្លៀង​ធ្លាក់​ប្រជា​ពល​រដ្ឋ​​ធ្វើ​ស្រែ​វស្សា​សង្ឃឹម​លើ​ទឹក​​ពី​ស្ថានីយ​បូម​ទឹក​នេះ​។

លោក​ ស្រី​ បេន អភិ​បាល​ខេត្ត​តា​កែវ​បាន​ពាំ​នាំ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សម្តេច​ទាំង​​៣​ដែល​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ជាតិ​យើង​ជូន​ប្រជា​ពល​រដ្ឋ​។ លោកថ្លែង​ថា លោក​តា​លោក​យាយ​ជ្រាប​ហើយ​ថា សម្តេច​ទាំង​៣​បាន​តស៊ូ​គ្រប់​ការ​លំបាក​ដើម្បី​រំដោះ​បង​ប្អូន​ឱ្យរួច​ផុត​ពី​​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត និង​បាន​ខិត​ខំ​ដឹក​នាំ​ និង​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ពី​គំនរ​ផេះ​ផង់រហូត​កសាង​បាន​ផ្លូវ​ សាលា​រៀន​ ស្រះ​ទឹក​ ប្រឡាយ​​ វត្ត​អារាម​ មន្ទីរ​ពេទ្យ​។

លោក ស្រី បេន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សម្តេច​តេជោ​ហ៊ុន​ សែន ជា​ប្រមុខ​នៃ​រាជ​រដ្ឋា​ភិ​បាល​​តែង​​ណែ​នាំ​ដល់​មន្ត្រី​នៅ​ថ្នាក់​ក្រោមឱ្យ​​ជួយ​ប្រជា​ពល​រដ្ឋគ្រប់​ពេល​វេលា ​គ្រប់​ការ​លំបាក​របស់​ប្រជា​ពលរ​ដ្ឋ​ គឺ​ជា​ការ​គិត​គូរ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដូច​ជា​នៅ​ស្ថានីយ​បូម​ទឹក​ក្បាល​ពោធិ៍ តាម​រយៈ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ សម្តេច​បាន​ផ្តល់ម៉ាស៊ីន​បូម​ទឹក​២​គ្រឿង​ ម៉ូទ័រ​១គ្រឿង​ សំរាប់​ស្រោច​ស្រពទឹក​ដាក់​ស្រែ​ប្រជា​ពលរដ្ឋ​។ លោក​បញ្ជាក់​ថា យើង​អត់​សន្យា​ទេ ឃើញ​ធ្វើ​ឱ្យ​តែ​ម្តង​ ឱ្យ​តែ​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ និង​ត្រូវ​ការ ៕