ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​​ខេត្ត​​ភាគ​ខាង​ត្បូង​​ចិន​ប្រកាស​អាសន្ន​​ពេលព្យុះ MEARI ជិត​មកដល់

12 ឆ្នាំ មុន

ខេត្ត​ចំនួន​៥នៅ​ភាគ​ខា​ង​ត្ពូង​ចិន​បាន​ចេញ​ការ​ប្រកាស​​អាសន្ន​​ខណៈ​​ ដែលខ្យល់ព្យុះ​​​ត្រូពី​កាល់​​ឈ្មោះ MEARI ដែល​ត្រូវ​បង្កើន​កម្លាំង​ទៅជាព្យុះ​ទីហ្វុង កំពុង​បោក​បក់​ជិតមក​ដល់ ។ ​កកើតឡើង​កាលពី​​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្នុង​ដែន​ទឹកនៃ​ឆ្នេរ​សមុទ្រ​ហ្វ៊ី​ លីពីន ព្យុះ MEARI ដែល​ពេលនេះ​កំពុង​បោកបក់​​ឆ្ពោះ​

ខេត្ត​ចំនួន​៥នៅ​ភាគ​ខា​ង​ត្ពូង​ចិន​បាន​ចេញ​ការ​ប្រកាស​​អាសន្ន​​ខណៈ​​ដែលខ្យល់ព្យុះ​​​ត្រូពី​កាល់​​ឈ្មោះ MEARI ដែល​ត្រូវ​បង្កើន​កម្លាំង​ទៅជាព្យុះ​ទីហ្វុង កំពុង​បោក​បក់​ជិតមក​ដល់ ។ ​កកើតឡើង​កាលពី​​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្នុង​ដែន​ទឹកនៃ​ឆ្នេរ​សមុទ្រ​ហ្វ៊ី​លីពីន  ព្យុះ MEARI ដែល​ពេលនេះ​កំពុង​បោកបក់​​ឆ្ពោះ​ទៅ​​​ទិស​ខាង​ជើង ​នឹង​ក្លាយ​ជា​ព្យុះ​ទីហ្វុង​​ដំបូង​គេ​វាយ​ប្រហារ​​លើ​តំបន់​ឆ្នេរសមុទ្រ​​ទាំងឡាយ​របស់​ចិននាឆ្នាំ​​
នេះ ។

ព្យុះ​នោះ​ត្រូវ​បោកបក់​​លើ​ភាគឦសាន​​សមុទ្រ​​ចិន​ខាងត្បូង​​ ច្រកសមុទ្រ​​តៃវ៉ាន់ ​សមុទ្រ​​ចិន​ខាង​កើត​​ និងសមុទ្រ​​លឿងរយៈ​ពេល​៣​ថ្ងៃ​ខាង​មុខ​នេះ ។ គេ​បាន​ស្នើ​ដល់​​ទីភ្នាក់​ងារ​​មូល​ដ្ឋាន​​​ទទួលបន្ទុក​កិច្ច​ការ​ស៊ីវិល​ក្រុង​សៀង​ហៃ និង​​ខេត្តយ៉ាង​​ស៊ូ​ ហ្សេយ៉ាង​​ ហ្វូជាន​ និង​សានដុង
ឱ្យ​តាម​ដាន​​ដោយប្រកិតនូវព្យុះ​នោះ​ហើយ​ធ្វើ​ការ​​ប្រកាស​​អាសន្ន​ខ្យល់ព្យុះ​ដល់​សាធារណជន​ឱ្យ​​បាន​ទាន់ពេលវេលា ៕