ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​​ក្រពុលមុខ​​ដើរ​ខាំ​​គេ​​ ខាំ​ឯង ​បន្ទាប់​ពី​​ដឹង​ថា បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​យូណេស្កូ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​អ្នក​​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​​ និងប្រតិ​កម្ម​​​រហ័ស​នៃ​​​ទីស្តីការគណៈរដ្ឋ​មន្ត្រី សូម​ធ្វើ​ការ​បដិសេធ​​​​ចោល​ទាំង​​ស្រុង​​នូវ​ការ​​លើក​ឡើង​​របស់​លោក​នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ​ដែលបាន​​ប្រឌិត​​ជាថ្មី​ម្តង​ទៀត​នូវ​​ការ​ភូត​កុហក បំភ័ន្ត ​​​ប្រាស​ចាក​​ពីការ​ពិត តាម​រយៈ​ការ​ចុះ​ផ្សាយ​​​ក្នុងបណ្តាញ​​​​ព័ត៌មានថៃ​ ASTV Manager Online និង Post Today នៅថ្ងៃទី​​​​២៥ មិថុនា ​២០១១ នេះ ដោយ​និយាយ​បំផ្លើស​​ថា «ស​ម្តេច​​​តេជោហ៊ុន សែន ​​​នឹង​ដក​ខ្លួន​ចេញ​ពី​ភាគី​សមាជិក​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​»​។​

រាជធានីភ្នំពេញ​​ ៖ ​​អ្នក​​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​​ និងប្រតិ​កម្ម​​​រហ័ស​នៃ​​​ទីស្តីការគណៈរដ្ឋ​មន្ត្រី សូម​ធ្វើ​ការ​បដិសេធ​​​​ចោល​ទាំង​​ស្រុង​​នូវ​ការ​​លើក​ឡើង​​របស់​លោក​នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ​ដែលបាន​​ប្រឌិត​​ជាថ្មី​ម្តង​ទៀត​នូវ​​ការ​ភូត​កុហក បំភ័ន្ត ​​​ប្រាស​ចាក​​ពីការ​ពិត តាម​រយៈ​ការ​ចុះ​ផ្សាយ​​​ក្នុងបណ្តាញ​​​​ព័ត៌មានថៃ​ ASTV Manager Online និង Post Today នៅថ្ងៃទី​​​​២៥ មិថុនា ​២០១១ នេះ ដោយ​និយាយ​បំផ្លើស​​ថា «ស​ម្តេច​​​តេជោហ៊ុន សែន ​​​នឹង​ដក​ខ្លួន​ចេញ​ពី​ភាគី​សមាជិក​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​»​។​

១-តាម​ការ​​ពិត​​ការនិយាយ​បំភ័ន្ត ភូត​កុហក ​និង​មួលបង្កាច់ ​ប្រឌិត​​ខុស​ការ​ពិត​​របស់​​នាយក​រដ្ឋ​មន្ត្រី​ថៃ ​អាប់ភីស៊ីត ​​វ៉េចាជីវ៉ា ​​និង​សហការី​របស់ខ្លួន បានកើតមាន​ឡើង​​តាំង​ពី​មុន​កិច្ចប្រជុំ​​របស់​គណៈ​​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក លើកទី​​៣៥ ​បាន​និង​កំពុង​​ប្រព្រឹត្ត​​ទៅនៅទីក្រុង​ប៉ារីស ​​ប្រទេស​បារាំង ហើយជា​ពិសេស ក្នុង​រយៈ​ពេល​​២-៣​ថ្ងៃ​ចុង​ក្រោ​យ​នេះ ​​ក្រុមសម្ព័ន្ធ​​មិត្ត​អាវ​លឿង ​​និង​ក្រុមរបស់​​លោកអាប់ភីស៊ីត ​​បានធ្វើ​ការ​​​គំរាម​​កាន់តែ​ខ្លាំង​​ឡើងៗ ក្នុង​​​ការ​ដក​ខ្លួន​​ចេញពី​សមាជិក​របស់​​គណៈ​កម្មាធិការ​​បេតិ​ក​ភណ្ឌ​ពិភពលោក ដូចដែល​មាន​​ការ​ចុះ​ផ្សាយ​​ជា​​បន្ត​​បន្ទាប់​​​​តាមប្រព័ន្ធផ្សព្វ​ផ្សាយ​​​ព័ត៌មានរបស់​ថៃ  ទាំង​ភាសា​​ថៃ និង​ភាសាអង់គ្លេស​​។​

ជាក់ស្តែង ​​សារព័ត៌​មាន​​​បាង​កកប៉ុស្តិ៍​​​ចុះ​ផ្សាយ​​​ថ្ងៃទី​​២៥ មិថុនា ​​​២០១១ ​​​បាន​ស្រង់​សម្តី​​​របស់​លោក​​​ស៊ូវិទ ឃុនគិតទិ ​រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​​ធម្មជាតិ និង​បរិស្ថានថៃ ​បាន​និយាយ​ថា «គាត់​បាន​​ជូនដំណឹង​ទៅ​​​លោក Kishore Rao នាយ​​ក​មជ្ឈមណ្ឌល​​​បេតិកភណ្ឌ​ពិភព​លោក​ហើយ​​ថា ​ប្រសិន​បើ​​លោក Rao ទទូច​ធ្វើ​ដូច្នេះ​​ទៀត ប្រទេសថៃ​​​មិន​​មានជម្រើស​ទេ ដូច្នេះ​ត្រូវ​​​តែ​ដក​ខ្លួន​​​ចេញពី​​សមាជិក​ភាព​របស់​​អនុសញ្ញា​​បេតិកភណ្ឌពិភពលោក​​របស់អង្គការ​យូណេ​ស្កូ»។ ​លោកស៊ូវីទ បានបន្ត​ថា គាត់បាន​ប្រាប់​​នាយករដ្ឋ​​មន្ត្រី​​អាប់ភីស៊ីត ​ហើយ​អំពីស្ថាន​ភាព​នេះ ហើយ​នាយករដ្ឋ​មន្ត្រី​​​បាន​ផ្តល់​​សិទ្ធិ​​ឱ្យគាត់​ធ្វើ​ការ​​សម្រេ​ច​ចិត្ត ។ ​លោកស៊ូវិទ ​បាន​​បញ្ជាក់​ថា «សិទ្ធិ​​​លើ​ថា តើ​ត្រូវ​​ដក​ខ្លួន​ចេញ ឬ​អត់ ​នឹង​ទុក​ឱ្យ​គាត់​​​ជាអ្នក​សម្រេច​…​​គណៈរដ្ឋ​មន្ត្រី​​​បាន​ផ្តល់​សិទ្ធិ​​ឱ្យគាត់ធ្វើការ​សម្រេច​ចិត្ត»​។​

២-សាធារណមតិ​​​ជាតិ និងអន្តរជាតិ ​​នៅ​ចង​ចាំ​បាន​​យ៉ាង​ច្បាស់​ថា ​ការ​គំរាម​កំហែង​​​លា​លែង​ចេញពី​សមាជិក​​​​ភាពរបស់​គណៈ​កម្មាធិការ​​​​បេតិ​កភណ្ឌ​​​ពិភពលោក​គឺ​ត្រូវ​បានរដ្ឋាភិបាល​​ថៃ​ខ្លួន​ឯង​ផ្ទាល់ ​ដោយ​មានការ​ជំរុញពីក្រុម​​​​សម្ព័ន្ធ​មិត្ត​អាវលឿង ធ្លាប់បាន​គំរាមកំហែង​ដក​ខ្លួន​ចេញ​ពីអង្គការ​នេះ ​តាំង​ពីសម័យ​​ប្រជុំ​លើកទី​​៣៤ ​នៅទីក្រុង​​ប្រេស៊ីលីយ៉ាមកម៉្លេះ ​ក្រោមលេស​ថា «ប្រសិនបើ​​សេចក្តីព្រាង​​នៃកិច្ចព្រម​ព្រៀង​​​ស្តីពី​ផែន​ការ​​គ្រប់គ្រង​​​ប្រាសាទព្រះវិហារ ​ត្រូវ​បាន​​គេ​ដាក់​​​ទៅ​ឱ្យគណៈ​កម្មាធិការ​បេតិកភណ្ឌ​​ពិភព​លោក​​ធ្វើ​​ការពិចារណា​​ និងសម្រេច​នោះ​»​។​

៣-​អង្គ​ភាព​ព័ត៌មាន​​ និងប្រតិ​កម្ម​​រហ័សនៃ ទី​ស្តីការគណៈរដ្ឋ​មន្ត្រី​​​​ សូមជម្រាប​ជូន​សាធារណ​មតិជាតិ និង​​អន្តរ​ជាតិ​​ឱ្យបានជ្រាប​ថា សម្តេច​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជាណាច​ក្រ​កម្ពុជា ​មិនត្រឹមតែ​​​ពុំ​បាន​​​មានប្រសាសន៍​​​អំពីរឿង​​ដក​​ខ្លួន​ចេញពីសមា​ជិក​​គណៈ​កម្មាធិការ​បេតិកភណ្ឌ​​​​ពិភពលោក​​​​​ប៉ុណ្ណោះទេ ​​​សូម្បីតែ​​​ការ​គិត​ក៏​​​សម្តេច​​មិនដែល​​បានគិត​ដល់បញ្ហា​នេះ​​​ដែរ ។ ប៉ុន្តែផ្ទុយ​ទៅវិញ ​ជាក់ស្តែង​នៅ​​ថ្ងៃទី​​​២៥ ​មិថុនា ​​២០១១​ គឺ​ថៃខ្លួន​ឯង​​ទេ ដែល​​បានប្រឆាំង និង​ប្រកាស​​ដក​ខ្លួន​​ជា​ផ្លូវ​​ការ​​ចេញពីសមាជិក​អនុសញ្ញា​​​របស់​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​​ពិភពលោក នៅ​ក្នុង​​កិច្ច​ប្រជុំ​​​លើកទី​​​៣៥ ​ដែលបាន​និង​​កំពុងប្រព្រឹត្ត​​​​ទៅ។ ​អ្វី​ដែល​​​​​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ​តាម​រយៈ Twitter របស់ខ្លួន ដែលបានស្រង់​សម្តី​​​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌​មាន Thai recent ថ្ងៃទី​​​​២៥ មិថុនា ​​២០១១ ​វេលាម៉ោង​​​២៣​និង​២០នាទី​ ​លោក​ស៊ូវិទ ឃុន​គិតទិ បានធ្វើការ​វាយ​​ប្រហារ​ដោយ​​ចំៗ​ទៅ​​​លើ​​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក ​ដោយ​បាន​​និយាយ​ថា ​«​គួរ​ឱ្យស្តាយ​​​ដែល​ស្ថាប័ន​​​អន្តរ​ជាតិ​មាន​​ភារកិច្ច​​លើ​កស្ទួយ​​ការ​សិក្សា​​ និង​វប្ប​ធម៌ បានភ្លេច​មុខ​នាទីរបស់ខ្លួន​ឯង រហូត​​​​ដល់​​ធ្វើ​ឱ្យកើត​​​ជា​ជម្លោះ​នៅ​ក្នុងភាគី​សមាជិក ។ ក្នុងអង្គ​ប្រជុំ​​​ដាក់របៀបវារៈ​ចូល ហើយខ្ញុំ​​គ្មានផ្លូវ​​​ជ្រើស​រើស​​​​​ទេ មានតែ​ត្រូវដក​ខ្លួន»​។​

៤-​កម្ពុជា​​ជាប្រទេស​​ប្រកបដោយ​​​អរិយ​ធម៌ ​និង​វប្បធម៌​ដ៏ខ្ពង់ខ្ពស់ ​​ដែលមានប្រាង្គ​​ប្រាសាទ​​​រាប់ពាន់​​ប្រាសាទ  ដែលត្រូវ​​​ការ​គាំទ្រ​​​ពីសហ​គមន៍​អន្តរជាតិ ដើម្បីការពារ ​អភិរក្ស ​​និង​ស្តារ​ឡើងវិញ​នូវប្រាង្គប្រាសាទ​​​ទាំងនោះ ។ ​ជាក់ស្តែង​​​នៅពេលដែល​កម្ពុជា​​​បាន​ចូល​​ជា​សមាជិក​​​អនុ​សញ្ញា​​​ស្តីពី​​កិច្ច​ការពារ​​​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​​​ពិភពលោក​​​ឆ្នាំ​​១៩៧២ ​និង​អនុសញ្ញា​​​ក្រុង​ឡាអេ ​​ស្តីពី​ការ​​​ការពារ​​​សម្បត្តិ​​​ក្នុង​គ្រា​មាន​ជម្លោះ​​ប្រដាប់អាវុធ​​​​ឆ្នាំ​​១៩៤៥ ​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​​​យ៉ាងខ្លាំង​​ផ្នែក​ការ​អភិរក្ស និង​​ការ​ការ​ពារ​​​សម្បត្តិ​​វប្បធម៌​​តាម​រយៈ​​​គណៈ​កម្ម​ការ​សម្រប​សម្រួល​​​​អន្តរជាតិ (ICC  Angkor) ស្តីពី​​ការ​អភិ​វឌ្ឍន៍​​​ប្រកបដោយ​ចីរភាព កុំ​ឱ្យមានផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ទៅដល់​​​​បេតិកភណ្ឌ​​​ជាតិ និង​​សម្រាប់​​មនុស្ស​ជាតិ​​ទាំងមូល ។​

៥-​ក្នុងសភាពការណ៍​​ដ៏តឹង​តែង​​​​ចំពោះមុខ​នេះ ​ដែល​កម្ពុជា​​​កំពុងតែ​ប្រឈម​​មុខនឹង​ការ​​ឈ្លាន​ពាន​​​ដោយកម្លាំង​​​យោធា​របស់​​ថៃ​មក​លើ​បូរណ​​ភាព​​ទឹកដី​​កម្ពុជា ជាពិសេស​ការ​បាញ់​​​បំផ្លាញ​ប្រា​សាទ​​ព្រះវិហារ ​ដែលជា​សម្បត្តិបេតិកភណ្ឌ​ពិភព​​លោក កម្ពុជា​​​មានតម្រូវ​ការ​​ជា​ចាំ​បាច់​​​នូវការ​គាំទ្រ​​ពីសហគមន៍​​អន្តរជាតិ ​​ជា​ពិសេស ​​អង្គការ​​​​យូណេស្កូ​​​ដើម្បី​ការពារ និង​អភិរក្ស ​សម្បត្តិ​បេតិក​ភណ្ឌ​​​ពិភពលោក ដូចដែលមាន​​ចែ​ងក្នុង​​អនុ​សញ្ញា​ក្រុង​​​ឡាអេ ឆ្នាំ​​១៩៥៤​។​

​ជារួម​កម្ពុជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​​ចំពោះ​​ឥរិយាបថ​​អវិជ្ជ​មាន ​​ការ​បន្ត​​ភូតកុហក ​ប្រឌិត​​ព័ត៌មាន ដើម្បីបំភ័ន្ត​ ​និង​បំពុល​សាធារណ​​​មតិ​របស់​​លោក​នាយករដ្ឋមន្ត្រី​​​ថៃ​ចាំ​ផ្ទះ ​អាប់ភី​ស៊ីត ​​វ៉េចាជីវ៉ា ​ដែល​និយាយដោយគ្មាន​​ការ​ទទួលខុសត្រូវ​​​បែបនេះ ។ ​អ្នកនាំពាក្យ​​​អង្គភាព​​​ព័ត៌​​មាន ​​និងប្រតិ​កម្ម​រហ័ស​​​​នៃទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​​យល់ឃើញ​ថា ​លោកអាប់ភីស៊ីត ​​វ៉េចាជីវ៉ា ​គួរតែ​​​​ទៅរៀន​​សូត្រ​បន្ថែម​​​ដើម្បី​​ឱ្យចេះ​​​ធ្វើជា​នាយករដ្ឋមន្ត្រី ៕​