ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កើតជំងឺ​ទាច​ទឹក​បានស្លា.ប់​ហើយ ​ក្រោយ​​ទទួលអំណោយ​កាកបាទ​ក្រហម​មួយ​ថ្ងៃ​

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ​​​ ៖ ​​បុរ​សកើតជំងឺ​ទាច​ទឹក​បាន​ផុត​រលត់ជីវិត​ហើយ​​កាលពីវេលាម៉ោង​​១២​អាធាត្រ​​ថ្ងៃទី​​២៤ ឈាន​ចូលថ្ងៃទី​២៥ មិថុនា ​គឺ ស្លា.ប់​​នៅ​លំនៅ​ឋាន​​របស់គាត់​ដោយសារ​​អាការ​ជំងឺធ្វើទុក្ខ​​ខ្លាំង​ពេក ជាពិសេស​ឡើង​ស្លេស្ម​ស្ទះ​​បំពង់​.ក​ ដកដង្ហើម​មិន​រួច ។ ​ការស្លា.ប់​របស់​គាត់​គឺ​​កើតឡើង​​ក្រោយពេល​ទទួលអំណោយ​​កាក​បាទ​​ក្រហម​​​របស់​លោក​​​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​បាន​មួយថ្ងៃ ​ហើយ​នៅ​​ថ្ងៃ​ធ្វើ​បុណ្យ​​​សពនោះដែរ ​ខាង​កាកបាទ​ក្រហម​​ខេត្ត​ព្រះ​សីហនុ ​បាន​ឧបត្ថម្ភ​​ប្រាក់​​​៥០​ម៉ឺន​រៀលទៀត ដើម្បីជួយចាត់ចែង​​កង្វះខាត​​ផ្សេងៗ។

ខេត្តព្រះសីហនុ​​​ ៖ ​​បុរ​សកើតជំងឺ​ទាច​ទឹក​បាន​ផុត​រលត់ជីវិត​ហើយ​​កាលពីវេលាម៉ោង​​១២​អាធាត្រ​​ថ្ងៃទី​​២៤ ឈាន​ចូលថ្ងៃទី​២៥ មិថុនា ​គឺ ស្លាប់​​នៅ​លំនៅ​ឋាន​​របស់គាត់​ដោយសារ​​អាការ​ជំងឺធ្វើទុក្ខ​​ខ្លាំង​ពេក ជាពិសេស​ឡើង​ស្លេស្ម​ស្ទះ​​បំពង់​.ក​ ដកដង្ហើម​មិន​រួច ។ ​ការស្លាប់​របស់​គាត់​គឺ​​កើតឡើង​​ក្រោយពេល​ទទួលអំណោយ​​កាក​បាទ​​ក្រហម​​​របស់​លោក​​​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​បាន​មួយថ្ងៃ ​ហើយ​នៅ​​ថ្ងៃ​ធ្វើ​បុណ្យ​​​សពនោះដែរ ​ខាង​កាកបាទ​ក្រហម​​ខេត្ត​ព្រះ​សីហនុ ​បាន​ឧបត្ថម្ភ​​ប្រាក់​​​៥០​ម៉ឺន​រៀលទៀត ដើម្បីជួយចាត់ចែង​​កង្វះខាត​​ផ្សេងៗ។

គួររំឭកថា  លោក​លូ  គឹម​ឈន់ ​ប្រធាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្តព្រះ​សីហនុ ​និង​ជា​ប្រធាន​​អគ្គ​នាយក​​កំពង់​ផែស្វយ័ត ខេត្តព្រះសីហនុ រួម​ដំណើរ​ដោយ​លោក​ស្រី ប្រាក់ ច័ន្ទ​សុខា អភិ​បាល​​រង​ខេត្ត លោក​ឧកញ៉ា ​ឡាវ កាង លោក​ទិត្យ វុទ្ធី ​អភិ​បាល​​ស្រុក​ព្រៃ​នប់ ​លោក​ឈុន សារុំ ​អនុ​ប្រធាន​​សភា​ពាណិជ្ជ​កម្ម​​ខេត្តព្រះសីហនុ និង​ជា​តំណាង​​សារ​ព័ត៌មាន​កោះ​សន្តិ​ភាព និង​​លោក​ចៅ​សង្កាត់​ ចៅ​សង្កាត់​រង លោក​មេ​ភូមិ​​​បាន​ពាំនាំ​យក​អំណោយ​​ជា​សម្ភារ​ប្រើ​ប្រាស់​​ និង​ថវិកា​ចំនួន​១.៥០០.០០០​រៀល របស់​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​ទៅជូន​ដល់​បុរស​កើត​ជំងឺ​ទាច​ទឹក​​​ឈ្មោះ​ឃី ណែត ​អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ស្មាច់​​ដែង ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ព្រឹកថ្ងៃ​​ទី២៣ មិថុនា ។ នេះគឺ​ជា​ការ​ផ្តល់​អំណោយ​ថ្មី​​មួយ​ឈុត​ទៀត​ក្នុង​​ការ​ជួយ​ស្រោច​ស្រង់​ដល់​ជីវិត​​គ្រួសារ​ក្រីក្រ​តោក​យ៉ាក​ដែល​មាន​មុខ​របរ​កាប់​អុស​​លក់​បាន​ប្រាក់​បន្តិច​បន្តួច​ចិញ្ចឹម​​ឆ្នាំង​​សឹង​តែ​​មិន​បាន​ ហើយ​ត្រូវ​​ប្រឈមមុខ​នឹង​កូន​​​ប្រុស​​កើត​ជំងឺ​​ទាច​ទឹក​រហូត​ហូរទឹក​ចេញតាម​រោម​ជើង​ ។

កាយ​​វិការ​ដ៏​សប្បុរស​ធម៌​​គួរឱ្យ​គោរព​​របស់​លោក​ជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​ពិតជា​គុណូប​ការៈ​ដ៏​ធំធេង​សម្រាប់​ជីវិត​ឃី ណែត ដែល​រស់​រង់ចាំ​​តែ​​សេច​ក្តី​ស្លាប់។ ​ការ​ជួយ​ឈឺ​ឆ្អាល​ពីសំណាក់​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បាន​បង្ហាញ​​​យ៉ាង​ច្បាស់​ថា​​លោក​ជំទាវ​ពិតជា​អ្នក​ម្តាយ​សង្គ្រោះ​​ពិត​ៗ​ពេល​​ប្រជា​ព​លរដ្ឋ​​ជួប​ការ​លំបាក ។ឆ្លើយ​តប​នូវ​ទឹក​ចិត្ត​សប្បុរស​​ធម៌​​របស់​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អស់​លោក​ជា​សប្បុរស​ជន​​ អ្នក​ស្រី​​ភូ មុំ និង​លោកឃី ឈុច ជា​ម្តាយ​ និង​ឪពុក ​បាន​​លើក​ម្រាម​ដៃ​ដប់​ថ្លែង​អំណរគុណ​ដោយ​​ទឹកចិត្ត​ត្រេក​អរ​ជា​ពន្លឹក​​ជូន​ចំពោះ​​​លោក​ជំទាវ​​ជា​ទីគោរព​​ និង​បាន​បួងសួង​ដល់​បុណ្យ​បារមី​រក្សា​លោក​ទាំងមូល ឱ្យ​តាម​​ជួយ​ថែរក្សា​​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត​ និង​អស់​លោក​ លោក​​​ស្រី ដែល​​ជា​សប្បុរស​ជន​​​ឱ្យ​ជួប​តែ​ពុទ្ធពរ​ទាំង​​បួន​ប្រការ និង​ជួប​តែ​សេច​ក្តី​ចម្រុង​ចម្រើន​​​តរៀង​ទៅ ៕