ចំប៉ី (បទកាកគតិ)


ចំប៉ី
(បទកាកគតិ)

-ឱ ! ដើមចំប៉ី ងាយដាំឥតបី កាច់មែកដោតដុះ
ស្រោចទឹកដំបូង បម្រើស្រី-ប្រុស មូលមីរករកុះ
ចង់កាច់មកហិត ។
-ចំបីុពីរពណ៌ ស្លឹកវាមានជ័រ រុក្ខជាតិគាប់ចិត្ត
យកលាបដំបៅ បានមួយកម្រិត តិចៗរួចផ្តិត
សាកលមើលទៅ ។
-ចំបីុក្រហម រែងចង់ថ្នាក់ថ្នម រសៀលយប់ជ្រៅ
យកមកចងសក់ ឱ្យស្រស់ពាលពៅ ក្រអូបនិត្យនៅ
គ្រប់ទិនរាត្រី ។
-ចំបីុកុលាប ក្លិនមិនដែលសាប មុខលំនៅថ្មី
ចង់តែប្រលែង កៀកកើយថ្នមបី មិនឱ្យពិសី
ស្រពោនសៅហ្មង ។
-ឱ ! ដើមចំប៉ា លើដែនរដ្ឋា វត្ថុបំណង
ប្រើមានប្រយោជន៍ ដាំទឹកផឹកផង ជាតិខ្មែរប្អូនបង
ជាថ្នាំព្យាបាល ៕
​ និពន្ធដោយលោក វ៉ា ប៊ុណ្ណនី រស់នៅប្រទេសកាណាដា

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ