ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​​កម្រិត​​7,2រីស្ទ័រ​កើតឡើង​​នៅរដ្ឋ​អាឡាស្កា​សហរដ្ឋអាមេរិក​

12 ឆ្នាំ មុន

​ការរញ្ជួយដីដ៏ខ្លាំង​​​មួយកម្រិត​​៧,២រីស្ទ័រ ​​បាន​កើតឡើង​​នៅកោះ Fox រដ្ឋ​អាឡាស្កា ​សហរដ្ឋ​អាមេរិក ​កាលពីព្រឹកថ្ងៃ​​​​ទី​​២៤ មិថុនា ​​ញ៉ាំង​ឱ្យ​មាន​ការ​​ចេញ​ការព្រមាន​​អំពីការ​ក​កើត​ឡើង​​រលក​​យក្ស​ស៊ូណាមី សម្រាប់​សហគមន៍​មួយ​​​ចំនួននៅ​ក្បែរ​កោះនេះ​ ប៉ុន្តែ​​​ក្រោយ​​​​មក​​ការ​​​ប្រមាន​នោះត្រូវ​លុបចោលវិញ ។

ការរញ្ជួយដីដ៏ខ្លាំង​​​មួយកម្រិត​​៧,២រីស្ទ័រ ​​បាន​កើតឡើង​​នៅកោះ Fox រដ្ឋ​អាឡាស្កា ​សហរដ្ឋ​អាមេរិក ​កាលពីព្រឹកថ្ងៃ​​​​ទី​​២៤ មិថុនា ​​ញ៉ាំង​ឱ្យ​មាន​ការ​​ចេញ​ការព្រមាន​​អំពីការ​ក​កើត​ឡើង​​រលក​​យក្ស​ស៊ូណាមី សម្រាប់​សហគមន៍​មួយ​​​ចំនួននៅ​ក្បែរ​កោះនេះ​ ប៉ុន្តែ​​​ក្រោយ​​​​មក​​ការ​​​ប្រមាន​នោះត្រូវ​លុបចោលវិញ ។ ពុំ​មានរបាយ​ការណ៍​ស្តី​អំពី​​​អ្នកស្លាប់ ​របួស និងការ​​ខូចខាត​​ដោយសារ​បាតុភូត​រញ្ជួយដី​​នេះ​ទេ​។

តាម​​មជ្ឈ​មណ្ឌល​​សិក្សា​​​ភូមិ​សាស្ត្រ​​​របស់​អាមេរិក​ថា ​ដំបូងការ​រញ្ជួយដី​​​នោះ​ត្រូវ​គេ​រាយ​ការណ៍​​ថា មាន​កម្រិត​​​៧,៤រីស្ទ័រ​ ប៉ុន្តែ​ក្រោយ​​​ការ​ពិនិត្យ​​​ឡើង​វិញ ឃើញ​ថា​ មានកម្រិត​​៧,២រីស្ទ័រ​។ ​ចំណុច​កណ្តាល​​នៃ​បាតុភូត​រញ្ជួយដី​​​នេះ​កើតឡើង​នៅជម្រៅ​​៤០គីឡូម៉ែត្រ ៕