ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី​​បារាំង​អញ្ជើញ​​​ទស្សន​កិច្ច​​នៅកម្ពុជា​​​ជួបសវនា​ការ​ជាមួយ​ឥស្សរ​ជន​ និងយក​ចិត្តទុកដាក់​​លើប្រាសាទ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​តាម​ការ​អញ្ជើញ​​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុជា ​លោក​ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (François FILLON) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​បារាំង នឹង​អញ្ជើញ​​មក​បំពេញទស្សន​កិច្ច​ផ្លូវ​ការ​​នៅព្រះរាជា​ណាច​​ក្រ​កម្ពុជា​​ពីថ្ងៃទី​​​២ ដល់ទី​៣ កក្កដា ​២០១១​

រាជធានីភ្នំពេញ​​ ៖ ​តាម​ការ​អញ្ជើញ​​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុជា ​លោក​ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (François FILLON) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​បារាំង នឹង​អញ្ជើញ​​មក​បំពេញទស្សន​កិច្ច​ផ្លូវ​ការ​​នៅព្រះរាជា​ណាច​​ក្រ​កម្ពុជា​​ពីថ្ងៃទី​​​២ ដល់ទី​៣ កក្កដា ​២០១១​។​ លោកហ្វ្រង់​​ស្វ័រ ហ្វីយ៉ុង នឹង​ជួប​ពិភាក្សា​ការ​ងារ​​ជាមួយសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។​

អំឡុង​​ពេល​ទស្សន​កិច្ច​​ លោក​ហ្វ្រង់​ស្វ័រ ហ្វី​យ៉ុង ​នឹង​ចូល​ក្រាប​បង្គំគាល់ព្រះករុណា ព្រះបាទ​​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ​ព្រះ​មហា​​ក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា និង​​ព្រះ​ករុណា​ ព្រះបាទ​​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​រាជ​បិតា​ជាតិខ្មែរ​។​ លោក​​ហ្វ្រង់​​ស្វ័រ ហ្វីយ៉ុង នឹង​អញ្ជើញ​​ចូលរួម​ពិធី​សម្ពោធ​​បិទការដ្ឋានជួសជុល​ប្រាសាទ​បាពួន និង​ទស្សនា​​ប្រាសាទ​អង្គរ ៕​