ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះបង្ក​​ឱ្យមានជំនន់​​​ទឹកភ្លៀង​​និង​ទឹក​ទន្លេ​មេគង្គ​ហក់ឡើង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ចាប់ពីថ្ងៃទី​​​២២ ដល់​ថ្ងៃ​ទី​​២៤ មិថុនា ​២០១១ នេះ ព្រះរាជាណាច​ក្រ​កម្ពុជា​នឹង​ទទួល​​​​ឥទ្ធិពល​​ពីព្យុះ​មួយ​ឈ្មោះ​​ហៃម៉ា ដែលបានកើតឡើង​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង ។ នេះ​បើ​យោងតាម​​​សេចក្តីជូនដំណឹង​របស់ក្រសួង​ធនធានទឹក​​ និង​ឧតុនិយម​​របស់ប្រទេស​​កម្ពុជា ដែល​​បានផ្សព្វផ្សាយ​​​ជាសាធារណៈ​កាលពីថ្ងៃ​ទី​​២១ មិថុនា ​​នេះ​

រាជធានីភ្នំពេញ​​ ៖ ​​ចាប់ពីថ្ងៃទី​​​២២ ដល់​ថ្ងៃ​ទី​​២៤ មិថុនា ​២០១១ នេះ ព្រះរាជាណាច​ក្រ​កម្ពុជា​នឹង​ទទួល​​​​ឥទ្ធិពល​​ពីព្យុះ​មួយ​ឈ្មោះ​​ហៃម៉ា ដែលបានកើតឡើង​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង ។ នេះ​បើ​យោងតាម​​​សេចក្តីជូនដំណឹង​របស់ក្រសួង​ធនធានទឹក​​ និង​ឧតុនិយម​​របស់ប្រទេស​​កម្ពុជា ដែល​​បានផ្សព្វផ្សាយ​​​ជាសាធារណៈ​កាលពីថ្ងៃ​ទី​​២១ មិថុនា ​​នេះ​។​

សេចក្តីជូនដំណឹង​​​បាន​បញ្ជាក់​ទៀត​ថា ​​ដោយ​សារ​​ទទួលរង​​​ពី​ឥទ្ធិពល​​​​​ព្យុះ​ឈ្មោះ​​ហៃ​ម៉ា ​នេះ​ បង្ក​ឱ្យប្រទេស​កម្ពុជា​​​មានភ្លៀង​ធ្លាក់​​ច្រើន និង​អាច​បង្ក​​ឱ្យមាន​ជំនន់ទឹកភ្លៀង​​​នៅក្នុង​ខេត្ត​​​មួយ​ចំនួន​ដូចជា ខេត្តព្រះវិហារ ​​ឧត្តរ​មានជ័យ ​​ក្រចេះ ស្ទឹង​ត្រែង ​រតន​គិរី ​​និង​មណ្ឌលគិរី ​​​។ តំបន់​មាត់សមុទ្រ​នឹងមានភ្លៀង​​​​ធ្លាក់ច្រើន ​​និង​មាន​ខ្យល់​​​បក់​បោកខ្លាំង​​​នៅខេត្តកោះកុង ​ខេត្ត​ព្រះសីហនុ កែប និង​ខេត្តកំពត ​​​រីឯ​រលក​សមុទ្រ​​មានកម្ពស់​ពី​​១ម៉ែត្រទៅ​​២ម៉ែត្រ ។ ​ចំណែក​តំបន់​​ទំនាបកណ្តាល​​​មានភ្លៀងធ្លាក់​​​ក្នុងកម្រិត​មធ្យម​។ ​

ឥទ្ធិពល​​​​ព្យុះហៃម៉ា​​នេះ​នឹង​ធ្វើ​ឱ្យ​​​មានកម្ពស់ទឹក​ទន្លេ​​មេគង្គ​​ហក់ឡើង​​​ផងដែរ ​។ សេចក្តីជូន​ដំណឹង​​របស់ក្រសួងធនធានទឹក និង​ឧតុនិយម​​​ក៏បានស្នើ​​​​ឱ្យអាជ្ញាធរ​ដែនដី​​​ និ​ង​ប្រជាពលរដ្ឋ​​​នៅតាម​ដង​​ទន្លេ​​មេគង្គ​ និង​នៅតាមបណ្តា​ខេត្ត​​​ដូចខាង​លើ​​​បង្កើនការ​យកចិត្តទុក​កដាក់ និងប្រុងប្រយ័ត្ន ​​ដើម្បីចៀស​វាង​​​​នូវគ្រោះថ្នាក់​ផ្សេងៗ​​ដែលអាច​​កើតមាន​ឡើង​ជាយថាហេតុ ៕​