ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាក់​វ៉ាក់​សាំង​​ការ​ពារ​​គោ​ក្របី​ជាង​​១ម៉ឺន​ក្បាល​ក្នុង​ស្រុក​សៀមប៉ាង

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១៦ មិថុនា ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង បាននាំ​គ្នាដឹកគោក្របីរបស់ខ្លួនជាបន្តបន្ទាប់មកចាក់​វ៉ាក់​សាំងការពារជំងឺសាទឹកនិងជំងឺអុតក្តាម​ដែល​កើត​លើសត្វពាហនៈ​នាដើមរដូវ​វស្សា និង​ចុង​រដូវ។ លោក​សៀង ម៉េង​ហ័ង ប្រធានការិយាល័យ​ផលិតកម្ម និងបសុព្យាបាលនៃ​មន្ទីរកសិ​កម្ម​ខេត្ត​បានថ្លែង​ថា

ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១៦ មិថុនា ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង បាននាំ​គ្នាដឹកគោក្របីរបស់ខ្លួនជាបន្តបន្ទាប់មកចាក់​វ៉ាក់​សាំងការពារជំងឺសាទឹកនិងជំងឺអុតក្តាម​ដែល​កើត​លើសត្វពាហនៈ​នាដើមរដូវ​វស្សា និង​ចុង​រដូវ។ 

លោក​សៀង ម៉េង​ហ័ង ប្រធានការិយាល័យ​ផលិតកម្ម និងបសុព្យាបាលនៃ​មន្ទីរកសិ​កម្ម​ខេត្ត​បានថ្លែង​ថា ការចុះយុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺសាទឹក និងជំងឺអុតក្តាម​លើ​សត្វគោ​ក្របី​នេះ មួយឆ្នាំ​ចាក់​ពីរដង គឺ​ដើម​រដូវម្តង និង​ចុង​រដូវ​ម្តង ដែល​ការ​ចុះអនុវត្តយុទ្ធនា​ការ​នេះ​ធ្វើ​ឡើង​ទូទាំង​ខេត្ត ដើម្បីបង្ការ​ជំងឺឆ្លងកើត​ឡើង​លើ​សត្វគោក្របី​​​របស់​ប្រជាពលរដ្ឋ។ ការ​ចុះ​អនុ​វត្ត​​ផ្ទាល់​​នៅ​តាម​ភូមិ​-ឃុំ​នេះ ​ក៏​មានមន្ត្រី​ពេទ្យ​សត្វ​ចុះទៅ​ប្រចាំការតាមបណ្តាភូមិ-ឃុំទូទាំង​ខេត្ត​ដែរ ដើម្បីងាយស្រួលដល់ប្រជា​ពល​រដ្ឋ​​​មិន​ពិបាក​ដល់​ពួកគាត់ដែល​នៅភូមិឆ្ងាយៗ។

លោក​ទូច ធា ប្រធាន​​មន្ទីរ​កសិ​កម្ម​ខេត្ត​បញ្ជាក់​ថា ក្នុង​ស្រុកសៀមប៉ាង​មាន​គោ​៦.៦៤៣​ក្បាល និង​ក្របី​៨.៨១១ក្បាលដែលយើង​ចាក់​​វ៉ាក់​សាំង​​បង្ការជំងឺ​សាទឹក និងជំងឺអុតក្តាម ហើយ​ជំងឺ​នេះ​​តែង​កើត​នៅដើមរដូវវស្សា​ដែលក្តៅ​ធ្វើ​ឱ្យ​​គោ​ក្របី​ស្គមស្គាំង ដោយ​សារ​វា​ស៊ីស្មៅ​ទើបនឹង​លាស់​មានមេរោគដែល​បណ្តាល​ឲ្យ​កើតជំងឺ​សា​ទឹក​ទៅជាហើមពោះ។ ក្នុង​ឆមាស​ទីមួយនេះ យើង​​ចាក់វ៉ាក់សាំងការ​ពារជំងឺលើគោ​ក្របី​បាន​ជាង១៨.០០០ក្បាល​​នៅ​ទូទាំងខេត្ត ក្នុង​នោះ​ចាក់​​វ៉ាក់​សាំង​ការពារជំងឺអុតក្តាមបាន​១.០០០​កម្រិត​ដែល​នាយកដ្ឋានបានផ្តល់មកឲ្យ​មន្ទីរ។

លោក​ទូច ធា បានលើកឡើងពី​ការ​លំបាកខ្លះៗក្នុង​ការចុះអនុវត្ត​ដោយសារតែប្រជា​ពល​រដ្ឋ​សព្វថ្ងៃនៅយល់ដឹងមានកម្រិត ពេល​គោក្របីឈឺយើងបានពន្យល់ណែនាំពី​របៀប​ព្យា​បាលលក្ខណៈងាយៗតែពួកគាត់​នៅ​តែមិន​យល់។ ម្យ៉ាង​ទៀត គោក្របីរបស់ពួកគាត់​ចិញ្ចឹម​ខុស​ពីស្រុកក្រោមដែលចិញ្ចឹមដាក់ក្រោល ឯពួក​គាត់វិញ លែង​ចោលពេញ​តែព្រៃតាម​ទំនៀម​ទម្លាប់​របស់គាត់​​ លុះ​ដល់​ពេលត្រូវការ​ប្រើ​ប្រាស់ ទើប​ដើរប្រមូលតាមព្រៃមកវិញ។ ជួន​កាល​ណែនាំឲ្យគាត់ទៅប្រមូលគោក្របីមកចាក់​វ៉ាក់សាំង គាត់ឆ្លើយថា ពិបាកទៅ​ប្រមូល​ណាស់ បើចង់ចាក់ទាល់តែទៅចាក់តាមព្រៃ។ នេះហើយ​ដែល​ជាចំណុចលំបាកដល់មន្ត្រីពេទ្យ​សត្វ​យើង៕