ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​​ខេត្ត​​​នាំ​ស្រូវ​​ពូជ​ជិត​​២​តោន​​​ចែក​ដល់​​​កសិករ​​ស្រុក​​បរិបូណ៌

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​ស្រូវ​​​ពូជជិត​​២តោន​​​ត្រូវ​​​លោកទូច ​ម៉ារីម ​អភិបាល​​ខេត្ត​កំពង់ឆ្នាំង ​​នាំ​យក​ទៅ​​ចែកជូន​ប្រជាពលរដ្ឋ​​ក្នុងស្រុកបរិ​បូណ៌​កាលពីព្រឹកថ្ងៃទី១៥ មិថុនា ​ខណៈ​លោក​​​​​អញ្ជើញ​​​​ចូល​រួម​​ក្នុង​​កម្ម​វិធី​ចាក់ថ្នាំ​​វ៉ាក់​សាំង​ការពារ​​សត្វ​គោ ក្របី ​និង​ចែក​​ពូជ​ស្មៅ ។ លោក​ង៉ាន ​ណានី ប្រធាន​​មន្ទីរ​​កសិកម្ម​ខេត្ត ​​មាន​ប្រសាសន៍​​​ថា

ខេត្តកំពង់ឆ្នាំង ៖ ​ស្រូវ​​​ពូជជិត​​២តោន​​​ត្រូវ​​​លោកទូច ​ម៉ារីម ​អភិបាល​​ខេត្ត​កំពង់ឆ្នាំង ​​នាំ​យក​ទៅ​​ចែកជូន​ប្រជាពលរដ្ឋ​​ក្នុងស្រុកបរិ​បូណ៌​កាលពីព្រឹកថ្ងៃទី១៥ មិថុនា ​ខណៈ​លោក​​​​​អញ្ជើញ​​​​ចូល​រួម​​ក្នុង​​កម្ម​វិធី​ចាក់ថ្នាំ​​វ៉ាក់​សាំង​ការពារ​​សត្វ​គោ ក្របី ​និង​ចែក​​ពូជ​ស្មៅ ។

លោក​ង៉ាន ​ណានី ប្រធាន​​មន្ទីរ​​កសិកម្ម​ខេត្ត ​​មាន​ប្រសាសន៍​​​ថា ពូជ​ស្រូវ​​​ដែលចែក​ជូន​ប្រជា​ពលរដ្ឋ​​មកពី​ភូមិ​ពេជ​ចង្វា ​ភូមិមេលំ និងភូមិ​អញ្ចាញ​រូង ​មានចំនួន​១.៧០០​តោន ​ដែល​​ជាពូជ​ស្រូវ​​​សែនពិដោរ ​IR66 ​​​និងផ្កា​​រំដួល​​ ។ ​ស្រូវ​ទាំងនេះ​​​មាន​តម្លៃ​ខ្ពស់​​ក្នុងទីផ្សារ​​​ និងមានទិន្ន​ផល​ខ្ពស់​អាច​ជួយ​កាត់បន្ថយ​​ជីវភាព​ក្រីក្រ​​របស់​ប្រជាពលរដ្ឋ​​​។

​លោក​ហ៊ុន លី ​មន្ត្រី​​​​ការិយាល័យ​​​បសុព្យា​បាល​​​ខេត្ត​និយាយថា ​សត្វគោ​ក្របី​ដែល​យក​មក​​ចាក់​ថ្នាំ​វ៉ាក់​សាំង​ការពារ​​នៅព្រឹកនេះ គឺ​មាន​ចំនួន​៣៦៥​ក្បាល ក្នុងនោះ​​សត្វគោ​​មាន​ចំនួន​២០០​ក្បាល ​។ នេះ​គ្រាន់​តែ​តួលេខ​ចាក់មួយព្រឹក​​ថ្ងៃ​ទី១៥​ មិថុនា ​​ហើយ​បាន​បន្ត​ចាក់​នៅល្ងាច​ថ្ងៃ​ដដែល​ទៀត ។

លោក​ទូច ម៉ារីម អភិបាល​ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​​​ទៅ​កាន់​ប្រជា ពលរដ្ឋ​ដែល​បាន​​​ចូលរួមចំនួន១៥០នាក់ថា ​លោកនាំពូជ​ស្រូវ​១៧០០​​គីឡូក្រាម ​​និងពូជ​ស្មៅ​ច្រើន​ប្រភេទ​​​​ចែក​ជូន​​​ប្រជាពល​រដ្ឋ​​ រួមទាំង​នាំ​មន្ត្រី​ពេទ្យ​​មកជួយ​​​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​​ជំងឺ​សត្វ គោ​​​ ក្របី ​ទៀត ។​ សូមបង​ប្អូន​​​យកពូជ​ស្មៅ​នេះ​ដាំថែទាំ​ ដើម្បី​​ចំណី​សត្វ​​​គោ ក្របីរបស់ខ្លួន ។​​​ ចំណែក​​ពូជ​ស្រូវ សូមបងប្អូន​​យក​ទៅធ្វើស្រែ​​តាម​បែប​​ប្រពល​​វប្បកម្ម​​ដែល​ទទួល​ទិន្ន​ផល​ខ្ពស់ ប៉ុន្តែ​​ចំណាយ​ពូជតិច ។

លោក​អភិបាល​​ខេត្ត​បន្តថា ​យោង​តាម​​របាយ​ការណ៍​​ក្រសួង​​កសិកម្ម​ថា ការធ្វើ​ស្រូវ​​បែប​ប្រពល​វប្បកម្ម​ គឺស្ទូង​​ស្រូវ១ដើម ​​និងជាជួរ​ គឺបានទិន្ន​ផល​ខ្ពស់​​ជាងស្ទូង​​ស្រូវ​៥​-៦​ដើម​ដែល​ជាទម្លាប់​​ពីបុរាណ​កាល​​មក ។ ​លោកបាន​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​​ថា «រដូវ​​ធ្វើស្រែ​​មកដល់​ហើយ​សូមបងប្អូន​​រួសរាន់​​ភ្ជួរ​រាស់​ដក​ស្ទូងឱ្យទាន់រដូវ​​ចៀស​វាង​ធ្វើ​ស្រែ​ផុត​រ​ដូវ​​នាំឱ្យទិន្នផលទាប» ៕