ស្ត្រីទី១កម្ពុជា (បទពាក្យប្រាំពីរ)
-ប៊ុន រ៉ានី ៨មិថុនា ប្រជុំអង្គការលំដាប់ខ្ពស់
ស្ត្រីខ្មែរពីមុនស៊ុនគ្មានឈ្មោះ ឥឡូវពីរោះយសសក្តា ។
-ប៊ុន រ៉ានី កិត្តិព្រឹទ្ធបណ្ឌិត ស្ត្រីខ្មែរពិតសុន្ទរកថា
ក្នុងអង្គប្រជុំធំព្រឹត្តិការណ៍ លុបបំបាត់ការស្លា.ប់កើនឡើង ។
-ប៊ុន រ៉ានី នារីខ្ពស់ទី១ អន្តរជាតិស្ទួយខ្ពស់ថ្កុំថ្កើង
ក្នុងអង្គប្រជុំប្រទេសច្រើន រួមទប់កំណើនអត្រាស្លា.ប់ ។
-ប៊ុន រ៉ានី ថ្លែងពីក្រុងញូវយ៉ក រួមផ្តាច់ជម្រកឱ្យបានឆាប់
រោគអេដស៍រោគឆ្លងឈឺចុកចាប់ យាយីសម្លា.ប់ផ្តាច់សង្ខារ ។
-ប៊ុន រ៉ានី ថ្លែងពីអត្ថរស បង្កើតកេរ្តិ៍ឈ្មោះក្នុងលោកា
ប៊ុន រ៉ានី កូនខ្មែរស្រែចម្ការ ជម្រុញខេមរារន្ទឺខ្ពស់ ។
-ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមឆ្អៅស្អាតចិត្តមុតមោះ
លើកស្ទួយកម្ពុជាមានកិត្តិយស មានកេរ្តិ៍មានឈ្មោះខ្ពស់សន្លឹម ។
-ប៊ុន រ៉ានី គ្រប់ទីបានគារវៈ ប្រជារាក់ទាក់ដោយសង្ឃឹម
គោរពស្រឡាញ់ហើយរំពឹង ចាប់ដៃញញឹមអោបអាល័យ ។
-ប៊ុន រ៉ានី ជ្រោងគ្រោះអាសន្ន ដែលជួបមហន្តទោះយប់ថ្ងៃ
សម្ភារលុយកាក់ ភួយ មុង ស្បៃ ជម្រកអាស្រ័យរំដោះគ្រោះ ។
ចែករំលែកព័តមាននេះ