ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិ​ករ​​ស្រុក​​ព្រៃ​នប់​​រីក​រាយ​​នឹង​​រដូវ​​វស្សា​​ធ្លាក់​​ភ្លៀង​​​ដើម​​ឆ្នាំ​ល្អ​

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​រដូវ​វស្សា​​​ឈាន​ចូល​មក​ដល់​មេឃ​បាន​បង្អុរ​ទឹកភ្លៀង​​ល្មម​​គ្រប់​គ្រាន់​​​ធ្វើ​ឱ្យ​ប្រជា​កសិ​ករ​​ស្រុក​ព្រៃ​នប់មាន​ការ​សប្បាយ​​ចិត្ត​​ហើយ​នាំគ្នា​​រួត​រះ​​ចុះ​ទៅ​​ទី​ស្រែ​របស់​ខ្លួន​ដើម្បី​រៀប​ចំ​បង្ក​បង្កើន​ផល​ឱ្យ​ទាន់​​​រដូវ ។ ​យោង​តាមរបាយ​ការណ៍​ពី​សាលា​ស្រុក​​ព្រៃ​​នប់ ក៏​ដូច​ជា​​ពី​ការិយា​ល័យ​កសិ​កម្ម​​ស្រុក បាន​​ឱ្យ​ដឹង​ថា

ខេត្តព្រះសីហនុ ៖ ​រដូវ​វស្សា​​​ឈាន​ចូល​មក​ដល់​មេឃ​បាន​បង្អុរ​ទឹកភ្លៀង​​ល្មម​​គ្រប់​គ្រាន់​​​ធ្វើ​ឱ្យ​ប្រជា​កសិ​ករ​​ស្រុក​ព្រៃ​នប់មាន​ការ​សប្បាយ​​ចិត្ត​​ហើយ​នាំគ្នា​​រួត​រះ​​ចុះ​ទៅ​​ទី​ស្រែ​របស់​ខ្លួន​ដើម្បី​រៀប​ចំ​បង្ក​បង្កើន​ផល​ឱ្យ​ទាន់​​​រដូវ ។ ​យោង​តាមរបាយ​ការណ៍​ពី​សាលា​ស្រុក​​ព្រៃ​​នប់ ក៏​ដូច​ជា​​ពី​ការិយា​ល័យ​កសិ​កម្ម​​ស្រុក បាន​​ឱ្យ​ដឹង​ថា តាម​ផែន​ការ​បង្ក​បង្កើន​​ផល​សម្រាប់​ឆ្នាំ​២០១១ នេះ គឺ​​មាន​ផ្ទៃ​ដី​ចំនួន​១២.៦៥០​ហិកតា ​ស្មើ​នឹង​​ទិស​ដៅ​​ផែន​ការ​ឆ្នាំ​២០១០ ​កន្លង​​ទៅ​ដែរ ​តែ​កាល​ពី​ឆ្នាំ​២០១០ ​ប្រជា​​កសិ​ករ​បាន​អនុ​វត្ត​លើស​ផែន​ការ​ចំនួន​៣០​ហិកតា ។

​របាយ​ការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ​សម្រាប់​ឆ្នាំ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​៩ មិថុនា​ ប្រជា​កសិ​ករ​​ទូទាំងស្រុក​អនុ​វត្ត​​​ការ​​ភ្ជួរ​ដាស់​ដី​ស្រែ​បាន​២.១៦០​ហិកតា ​សាប​បាន​​​៧៤០​ហិកតា ក្នុង​នោះ​ធ្វើ​ស្រូវ​ស្រាល​​៤៦០​ហិកតា​ ​និង​ស្រូវ​កណ្តាល​​២៨០​ហិកតា ។ ដោយ​ឡែក​ស្រែ​​ពង្រោះ​របស់​កសិ​ករ​មាន​ចំនួន​១២៧​ហិកតា​ ​លើស​ឆ្នាំ​កន្លង​ទៅ ដែល​កាល​ពី​ឆ្នាំ​ទៅ​មាន​ការ​ខ្វះ​​ខាត​កម្លាំង​ពល​កម្ម គ្មាន​​អ្នក​ស៊ីឈ្នួល ព្រោះ​ចេញទៅធ្វើ​កម្ម​ការិនី​​រោង​ចក្រ​ និង​កម្មករ​ដូង​ប្រេង ​ហើយ​បើ​មាន​អ្នក​ស៊ី​​ឈ្នួល​​ក៏​ក្នុង​តម្លៃ​ខ្ពស់​​ដែរ ។

​ទាក់​ទិន​​នឹង​រឿង​​នេះ ​លោក​ទិត ​វុទ្ធី ​អភិ​បាល​​ស្រុក​ព្រៃ​នប់​បាន​ឱ្យ​ដឹង​ថា ​ឆ្នាំ​នេះ​លោក​មាន​ជំនឿ​ថា ​ប្រជា​កសិ​ករ​​ទូទាំង​ស្រុក នឹង​ប​ង្ក​បង្កើន​ផល​បាន​លើស​ឆ្នាំ​កន្លង​ទៅ ពីព្រោះ​​ក្នុងឆ្នាំ​នេះ​លោក​​សម្លឹង​​ឃើញ​អាកាស​ធាតុ​អំណោយ​​ផល​ផ្តល់​​ទឹក​​ភ្លៀង​​គ្រប់​គ្រាន់​​ ហើយ​កាល​​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​ ប​ង​ប្អូន​ប្រជា​កសិ​ករ​​ទាំង​​អស់​​ប្រមូល​ផល​បាន​ច្រើន​ ហើយ​សល់​ពី​ការ​ទុក​ហូប​ពួក​គាត់​បាន​លក់​​ទទួល​បាន​​កំរៃ​​មក​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​បាន​​គ្រប់​គ្រាន់ ។

​​ម្យ៉ាង​វិញ​ទៀត ​ក្រុម​ការ​ងារ​ក៏បាន​បំផុស​​ពី​ផល​​ប្រយោជន៍​​ដែល​ពួក​គាត់​ទទួល​បាន​ពី​ដំណាំ​ស្រូវ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ហូប​ចុក​ក្នុង​​គ្រួសារ និង​​លក់​​បាន​ប្រាក់​ក្រាស់​ក្រែល​​សម្រាប់​​យក​មក​បង្កើត​​មុខ​របរ​ផ្សេងៗ​ទៀត ។ សូម​បញ្ជាក់​ថា ​ប្រជា​កសិ​ករ​ខេត្ត​ព្រះ​សីហនុ ​​ដែល​ប្រកប​របរ​កសិ​កម្ម​​មាន​ចំនួន​៦៣%​នៃ​ចំនួន​ប្រជា​ពល​រដ្ឋ​ទាំង​អស់៕