ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃតេជោ (បទផ្កាឈូករីក)

12 ឆ្នាំ មុន

-ដៃតេជោ ដៃកូនអ្នកចម្ការស្រែ ដៃតេជោ ដៃជាតិខ្មែរក្បែរទន្លេ
ដៃតេជោ ដៃសិស្សសមពុំទំនេរ ដៃតេជោ ដៃរិះរេរកសិក្សា ។
-ដៃតេជោ ដៃតស៊ូៗរៀនសូត្រ ដៃតេជោ ដៃរូតស្រូតកាន់កិច្ចការ
ដៃតេជោ ដៃកម្លាំងដៃបញ្ញា ដៃតេជោ ដៃកា.ប់ឆ្ការដៃសង្គ្រោះ ។
-ដៃតេជោ ដៃម៉ឹងម៉ាត់ដៃមោះមុត ដៃតេជោ ដៃហាត់ពត់ដៃខ្ពង់ខ្ពស់
ដៃតេជោ ដៃក្លាហានដៃកិត្តិយស ដៃតេជោ ដៃកេរ្តិ៍ឈ្មោះដៃសិរី ។
-ដៃតេជោ ដៃជំនាញដៃមានឫទ្ធិ ដៃតេជោ ដៃប្រសិទ្ធិដ៏ល្បាញល្បី
ដៃតេជោ ដៃតេជះដៃបារមី ដៃតេជោ ដៃសក្ខីដៃកើតការ ។
-ដៃតេជោ ដៃបំបាក់សឹកសត្រូវ ដៃតេជោ ដៃនាំផ្លូវផ្លូវសុខា
ដៃតេជោ ដៃគ្រប់គ្រងគ្រងរដ្ឋា ដៃតេជោ​ ដៃមហាដៃសម្រេច ។

ដៃតេជោ
(បទផ្កាឈូករីក)

-ដៃតេជោ ដៃកូនអ្នកចម្ការស្រែ    ដៃតេជោ ដៃជាតិខ្មែរក្បែរទន្លេ
ដៃតេជោ ដៃសិស្សសមពុំទំនេរ    ដៃតេជោ ដៃរិះរេរកសិក្សា ។
-ដៃតេជោ ដៃតស៊ូៗរៀនសូត្រ    ដៃតេជោ ដៃរូតស្រូតកាន់កិច្ចការ
ដៃតេជោ ដៃកម្លាំងដៃបញ្ញា    ដៃតេជោ ដៃកាប់ឆ្ការដៃសង្គ្រោះ ។
-ដៃតេជោ ដៃម៉ឹងម៉ាត់ដៃមោះមុត    ដៃតេជោ ដៃហាត់ពត់ដៃខ្ពង់ខ្ពស់
ដៃតេជោ ដៃក្លាហានដៃកិត្តិយស    ដៃតេជោ ដៃកេរ្តិ៍ឈ្មោះដៃសិរី ។
-ដៃតេជោ ដៃជំនាញដៃមានឫទ្ធិ    ដៃតេជោ ដៃប្រសិទ្ធិដ៏ល្បាញល្បី
ដៃតេជោ ដៃតេជះដៃបារមី    ដៃតេជោ ដៃសក្ខីដៃកើតការ ។
-ដៃតេជោ ដៃបំបាក់សឹកសត្រូវ    ដៃតេជោ ដៃនាំផ្លូវផ្លូវសុខា
ដៃតេជោ ដៃគ្រប់គ្រងគ្រងរដ្ឋា    ដៃតេជោ​ ដៃមហាដៃសម្រេច ។
-ដៃតេជោ ដៃចម្បងដៃមហិមា    ដៃតេជោ ដៃនាំងារជាសម្តេ​ច
ដៃតេជោ​ ដៃអគ្គដៃប្តូរផ្តាច់    ដៃតេជោ ដៃចាំបាច់ដៃឧត្តម ៕
                                        ​            និពន្ធដោយលោក ហម វុទ្ធា