ខ្មែរនិងសៀម (បទកាកគតិ)
ខ្មែរនិងសៀម
(បទកាកគតិ)
-ជាតិខ្មែរសព្វថ្ងៃ ត្រូវពួកចង្រៃ រកកលប្រហារ
វាយលុកដណ្តើម សម្បត្តិដូនតា ដែលខំស្ថាបនា
ទុកឱ្យកូនចៅ ។
-ឃើញខ្មែរមានមុខ ចោរនៅមិនសុខ កើតទុក្ខសោកសៅ
រកគ្រប់ឧបាយ ប្រែសជាខ្មៅ តែត្រូវប្រដៅ
ដោយវីរជន ។
-លួចមិនចេះស្កប់ មុខគួរឱ្យស្អប់ គួរខ្ពើមពេកពន់
គង់តែមានថ្ងៃ ប្រទេសក្ស័យធន់ ដោយចិត្តលោភលន់
លួចគ្មានរអា ។
-ជាតិខ្មែរថ្លៃថ្នូរ មានពូជអំបូរ មានពង្សាវតារ
មានដើមកំណើត គ្មានចិត្តសាវា ទោះក្រយ៉ាងណា
ក៏មិនលួចគេ ។
ចែករំលែកព័តមាននេះ