ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងនៅឯមុខ (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

បងនៅឯមុខ
(បទពាក្យប្រាំពីរ)

-បងនៅឯមុខនឹកពុំងា ឃ្លាតភរិយាយូរកន្លង
បងនៅសមរភូមិគ្មានសៅហ្មង បងអុជធូបផ្សងសូមសុខជា ។
-បងនៅជួរមុខលើគិរី បងចិត្តមូលមីរនឹកបុត្រភ្ងា
បងអោបកំាំភ្លើងជាប់កាយា ក្នុងភាពហានក្លាការពារជាតិ ។
-បងនៅឯមុខអូនជ្រាបថា ចិត្តបងហានក្លាមិនរវាត
បងស្អប់បំផុតសៀមចោលម្សៀត ចិត្តបងមិនឃ្លាតពីនួនល្អង ។
-បងតែងប្រណម្យផ្តុំហត្ថា បងសូត្រធម៌អាថ៌ឧទ្ទិសផង
បងតែងបន់ស្រន់រាល់កន្លង បងនឹកស្នេហ៍ស្នងអូនសម្លាញ់ ។
-បងនៅដងរែកភ្នែករំពៃ យប់យន់រាត្រីត្រៀមតបបា.ញ់
ចោរសៀមឈ្លានពានកេងប្រវ័ញ្ច បងមិនចុះចាញ់ចោរចង្រៃ ។

បងនៅឯមុខ
(បទពាក្យប្រាំពីរ)

-បងនៅឯមុខនឹកពុំងា    ឃ្លាតភរិយាយូរកន្លង
បងនៅសមរភូមិគ្មានសៅហ្មង    បងអុជធូបផ្សងសូមសុខជា ។
-បងនៅជួរមុខលើគិរី    បងចិត្តមូលមីរនឹកបុត្រភ្ងា
បងអោបកំាំភ្លើងជាប់កាយា    ក្នុងភាពហានក្លាការពារជាតិ ។
-បងនៅឯមុខអូនជ្រាបថា    ចិត្តបងហានក្លាមិនរវាត
បងស្អប់បំផុតសៀមចោលម្សៀត    ចិត្តបងមិនឃ្លាតពីនួនល្អង ។
-បងតែងប្រណម្យផ្តុំហត្ថា    បងសូត្រធម៌អាថ៌ឧទ្ទិសផង
បងតែងបន់ស្រន់រាល់កន្លង    បងនឹកស្នេហ៍ស្នងអូនសម្លាញ់ ។
-បងនៅដងរែកភ្នែករំពៃ    យប់យន់រាត្រីត្រៀមតបបាញ់
ចោរសៀមឈ្លានពានកេងប្រវ័ញ្ច    បងមិនចុះចាញ់ចោរចង្រៃ ។
-បងសូមផ្តាំអូនកុំបារម្ភ    បងសុខភាពមាំរៀងរាល់ថ្ងៃ
បងបានដំណឹងពីចរណៃ    គ្រួសារសព្វថ្ងៃសុខគ្នីគ្នា ។
-ពេលបានជោគជ័យបងវិលវិញ    អូនកុំទោម្នេញពីរអង្គា
លាភីប្រាសាទប្រាង្គនានា    សុខដុមរមនាគ្រួសារយើង ។
   និពន្ធដោយលោក ម៉ន ឈុនហេង មេឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ