ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នជាប់គុកនៃកម្មពៀរ (បទពាក្យប្រាំពីរ)

12 ឆ្នាំ មុន

-ស្អប់ពួកចោរវាហ៊ានប្លន់ដី ឥតខ្លាចលោកិយដាក់ទោសទណ្ឌ
ចង់បានដីខ្មែរគ្រប់ជំនាន់ អាវុធរាប់ពាន់សង់សង្គ្រាម ។
-ពួកចោរមានល្បិចរាប់សិបលាន ប្រឹងប្រែងបំពានឃ្លានទារទាម
ដីខ្មែរឃ្លានណាស់ច្បាស់ឈ្មោះសៀម ថែមទាំងគម្រាមឱ្យខ្មែរចេញ ។
-ឃើញប្រាង្គខ្មែរវាហូរទឹកមាត់ ចង់ឆីឱ្យធាត់ឱ្យចំណេញ
ទោះបីខ្មែរយើងបានបណ្តេញ មុខក្រាស់មិនចេញថោកពេកក្រៃ ។

-ចោរនេះឃោរឃៅប៉ងកំទេច    ឱ្យខ្មែរលង់លិចដោយស្នាដៃ
កំណាចសាហាវលើកប្រល័យ    វត្តខ្មែរថ្លាថ្លៃពុទ្ធសាសនា ។
-ចោរនៅប្រព្រឹត្តដាក់ប្រាសាទ    ខ្មែរឱ្យខូចខាតមិនរអា
វាឈ្លានពានដោយចិត្តឫស្យា    គង់តែទេវតាបរាមុខ ។
-ចិត្តចោរឆ្ងាញ់តែរបស់គេ    ចិត្តពុំទំនេរខំប្លន់ទុក
ខំលូនត្រសុលខំវាយលុក    ប្រយ័ត្នជាប់គុកនៃកម្មពៀរ ៕
                                        ​            និពន្ធដោយលោក ស៊ុំ ពិសិដ្ឋ