ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរល្មោភសង្គ្រាម (បទពាក្យប្រាំបី)

12 ឆ្នាំ មុន

ចោរល្មោភសង្គ្រាម
(បទពាក្យប្រាំបី)

-ទឹកខ្មៅខ្ញុំត្រាំចាំស្តាប់ប្រសាសន៍ ថ្លៃថ្លាខ្លាំងណាស់ខ្មែរច្បាស់ជាយល់
តេជោតេជះព្រះរស់ទប់ទល់ ទ័ពចោរវិលវល់សុំជួបចរចា ។
-ពេលគ្រុឌស្លាបក្អែកចង់ហែកទឹកដី រាស្ត្រ​ខ្មែរប្រុសស្រីភ័យព្រួយខ្លោចផ្សា
ញាប់ញ័រពេញទ្រូងបួងសួងទេវតា ជួយថែរក្សាព្រំសីមាខ្មែរ ។
-វីរកងទ័ពខាំមាត់ខន្តី ជាច្រើនរាត្រីស្វ័យការពារថែ
តាមាន់ តាក្របីលើដីខ្មែរ មិនឱ្យប្រួលប្រែកែម្ចាស់ដើមឡើយ ។

-ល្បែងនយោបាយសៀមកំចាយយើង    ប្រើប្រាស់កាំភ្លើងតូច-ធំអត់ស្បើយ
បាញ់ផ្លោងយប់ថ្ងៃគ្មានសំចៃឡើយ    ខ្មែរមិនតោះតើយឱ្យឆ្លងព្រំដែន ។
-ចង់ផ្គាប់អាវលឿងមករករឿងខ្មែរ    គឃ្លើនឥតល្ហែទ័ពចេះតែកេណ្ឌ
បោកប្រាស់លោកាខេមរាអួលណែន    ល្បិចកលបត់បែនតេជោសែនដឹង ។
-រំលាយសភាទាមទារបោះឆ្នោត ?    បែរមកចាក់ដោតឈ្លានពានខ្មែរម្លុឹង
ចោរល្មោភសង្គ្រាមចោលសាច់ឈាមឆ្អឹង    ដីកន្លែងហ្នឹងកេរម៉ែឳវា ?
-ប្រកាសក្តែងៗផ្លុំផ្សែងដុតភ្លើង    ថាវាយខ្មែរយើងពើងទ្រូងធានា
ម្ភៃបួនម៉ោងគត់យកដីកម្ពុជា    ទាំងនេះគឺជាភស្តុតាងសង្គ្រាម ។
-បរទេសអើយកុំព្រងើយពេក    គប្បីបើកភែ្នកថ្កោលទោសភ្លាមៗ
កុំឱបជើងដៃចោរថៃពូជសៀម    កុំសម្ងំស្ងៀមបៀមផលប្រយោជន៍ ៕
                                        ​            និពន្ធដោយលោក ធន់ សម្បូរ