ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំដេកយល់សប្តិ (បទផ្កាឈូករីក)

12 ឆ្នាំ មុន

កុំដេកយល់សប្តិ
(បទផ្កាឈូករីក)

-កុំយល់សប្តិឡប់ឡេឡឺភ្លើភ្លើតភ្លើន កុំយល់សប្តិបែបគឃ្លើនផ្គើនដែនខ្មែរ
កុំយល់សប្តិកប់ល្បិចខ្មៅខ្លៅគេចកែ កុំយល់សប្តិមកឈ្លោះខ្មែរៗមិនចាញ់ ។
-កុំយល់សប្តិប្រើកងទ័ពសន្ធាប់ខ្មែរ ​ កុំយល់សប្តិនាំខ្មាសគេកុំមុខខ្លាញ់
កុំយល់សប្តិអាងខ្លួនធំខំមកផ្ចាញ់ កុំយល់សប្តិរឿងប្លន់បា.ញ់ឆ្ងាញ់ដីខ្មែរ ។
-កុំយល់សប្តិវិលគំនិតគិតឈ្លានពាន កុំយល់សប្តិអាងខ្លួនមានខ្លាំងជាងគេ
កុំយល់សប្តិអាងកម្លាំងខ្លាំងឥតប្រែ កុំយល់សប្តិថាទ័ពខ្មែរទ័ពអេតចាយ ។
-កុំយល់សប្តិលបលួចគូសផែនទីចោរ កុំយល់សប្តិក្រែងអស់ខោនាំអន្តរាយ
កុំយល់សប្តិភូតសកលខ្លាចខកកាយ កុំយល់សប្តិថាក្លែងក្លាយៗជាពិត ។

កុំដេកយល់សប្តិ
(បទផ្កាឈូករីក)

-កុំយល់សប្តិឡប់ឡេឡឺភ្លើភ្លើតភ្លើន    កុំយល់សប្តិបែបគឃ្លើនផ្គើនដែនខ្មែរ
កុំយល់សប្តិកប់ល្បិចខ្មៅខ្លៅគេចកែ    កុំយល់សប្តិមកឈ្លោះខ្មែរៗមិនចាញ់ ។
-កុំយល់សប្តិប្រើកងទ័ពសន្ធាប់ខ្មែរ    ​ កុំយល់សប្តិនាំខ្មាសគេកុំមុខខ្លាញ់
កុំយល់សប្តិអាងខ្លួនធំខំមកផ្ចាញ់       កុំយល់សប្តិរឿងប្លន់បាញ់ឆ្ងាញ់ដីខ្មែរ ។
-កុំយល់សប្តិវិលគំនិតគិតឈ្លានពាន    កុំយល់សប្តិអាងខ្លួនមានខ្លាំងជាងគេ
កុំយល់សប្តិអាងកម្លាំងខ្លាំងឥតប្រែ     កុំយល់សប្តិថាទ័ពខ្មែរទ័ពអេតចាយ ។
-កុំយល់សប្តិលបលួចគូសផែនទីចោរ    កុំយល់សប្តិក្រែងអស់ខោនាំអន្តរាយ
កុំយល់សប្តិភូតសកលខ្លាចខកកាយ    កុំយល់សប្តិថាក្លែងក្លាយៗជាពិត ។
-កុំយល់សប្តិលោភលន់ហួសក្រែងបង់ខាត    កុំយល់សប្តិនឹកថាឆ្លាតខាតអីលិទ្ធ
កុំយល់សប្តិឃើញខ្មែរតូចស្មានគ្មានរឹទ្ធិ    កុំយល់សប្តិចងអមិត្តអ្នកជិតខាង ។
-កុំយល់សប្តិផែនទីឡប់គូសខ្លួនឯង    កុំយល់សប្តិស្រែកក្តែងៗក្លែងភស្តុតាង
កុំយល់សប្តិសៀមកំហូចខូចឡើងចាង    កុំយល់សប្តិកាចកោងកាងខាងរុកកួន ។
-កុំយល់សប្តិយកប្រាសាទដីជុំវិញ    កុំយល់សប្តិដេកទន្ទេញរបស់ខ្លួន
កុំយល់សប្តិបិទព្រំដែនខឹងគុំកួន    កុំយល់សប្តិឡប់ថាខ្លួនប្រដៅខ្មែរ ៕
  ​ ​​​                                            និពន្ធដោយលោក កុយ ពិសិដ្ឋ