ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ដ​ប្រាសាទ​ជាទី​អារាម​ដែល​ប្រជាពលរដ្ឋ​ជឿ​ពី​បារមី​ស័ក្ដិសិទ្ធិ​ក្លាយជា​សារមន្ទីរ

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ វត្ដ​ប្រាសាទ​ស្ថិត​នៅតំបន់​ភ្នំ​ប្រសិទ្ធិ​ក្នុង​ភូមិធំ​ខាងជើង ឃុំ​ពញា​ពន់ ស្រុក​ពញាឮ ខេត្ដកណ្ដាល ។ វត្ដ​នេះ​ជាវ​ត្ដបុរាណ​មួយ​នៅ​ក្បែរ​ទួល​ប្រាសាទបុរាណ ហើយ​ត្រូវ​ពួក​ប៉ុ​ល ពត បំផ្លាញ​ចោល តែក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ បាន​ចាប់ផ្ដើមកសាង​ឡើង​វិញ ។ ក្នុង​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ វត្ដ​ប្រាសាទ​មានការ​រីក​ចំរើនយ៉ាង​ខ្លាំង មិន​ត្រឹមតែ​មាន​ព្រះ​វិហារ​ដ៏​ធំ​ស្កឹ​ម ស្កៃ​ទេ គឺ​នៅ​ក្នុង​ទីធ្លា​វត្ដមាន​កុដិ សាលាឆាន់ សាលា​បុណ្យ និង​រូបចំលាក់​ក្នុង​រឿងព្រេងជាប់​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា​ជា​ ច្រើនទៀត​ផង ។

ខេត្ដកណ្ដាល ៖ វត្ដ​ប្រាសាទ​ស្ថិត​នៅតំបន់​ភ្នំ​ប្រសិទ្ធិ​ក្នុង​ភូមិធំ​ខាងជើង ឃុំ​ពញា​ពន់ ស្រុក​ពញាឮ ខេត្ដកណ្ដាល ។ វត្ដ​នេះ​ជាវ​ត្ដបុរាណ​មួយ​នៅ​ក្បែរ​ទួល​ប្រាសាទបុរាណ ហើយ​ត្រូវ​ពួក​ប៉ុ​ល ពត បំផ្លាញ​ចោល តែក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ បាន​ចាប់ផ្ដើមកសាង​ឡើង​វិញ ។ ក្នុង​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ វត្ដ​ប្រាសាទ​មានការ​រីក​ចំរើនយ៉ាង​ខ្លាំង មិន​ត្រឹមតែ​មាន​ព្រះ​វិហារ​ដ៏​ធំ​ស្កឹ​ម ស្កៃ​ទេ គឺ​នៅ​ក្នុង​ទីធ្លា​វត្ដមាន​កុដិ សាលាឆាន់ សាលា​បុណ្យ និង​រូបចំលាក់​ក្នុង​រឿងព្រេងជាប់​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា​ជា​ច្រើនទៀត​ផង ។

បច្ចុប្បន្ន​វត្ដ​ប្រាសាទ​ត្រូវ​ពុទ្ធ​បរិស័​ទ​ជិត​ឆ្ងាយ​ទូ​ទាំង​ប្រទេស​មាន​ជំនឿ​ថា មាន​ឫទ្ធិ​បារមី និង​ជឿ​លើ​ព្រះ​ចៅអធិការ​វត្ដ សោម ស៊ី​ម ក្នុង​ការ​ស្រោច​ទឹក​ប្រោះព្រំ​ឱ្យមាន​សិរី​សួស្ដី ឬ​លើករាសី ។ ការ​មាន​ជំនឿ បែប​នេះ​ហើយទើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេសង្កេត​ឃើញ​មាន​មនុស្ស​រាប់រយ​នាក់​ចេញ ចូល​ឱ្យ​ព្រះ​អង្គ​ស្រោច​ទឹក​ប្រទាន​ពរ​ជ័យ និងផ្ដល់​ខ្សែ​អំបោះ ដើម្បី​រំដោះគ្រោះ​ចង្រៃ​ពី​ខ្លួន ហើយ​នាំ​មក​ជោគ​ជាតា​រាសី​ល្អ មាន​សេចក្ដី សុខ​សប្បាយ រកស៊ី​មានបាន​ដូច​ក្ដី​ប្រាថ្នា ។ ព្រះ​ចៅអធិការ​វត្ដ​ព្រះ​នាម​សោម ស៊ី​ម មាន​ថេរ​ដីកា​ថា ប​ច្ឆ័​យ​ដែល​បាន​មក​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទូ​ទាំង​ប្រទេស និង​ក្រៅប្រទេស​បាន​ចាត់ចែង​កសាង​វត្ដ​ប្រាសាទ​នេះ ឱ្យ​រីក​ចំរើន​យ៉ាង​ខ្លាំង ក្នុង​នោះ​មាន​សិល្បៈ ចំលាក់​អំពី​ថ្ម និង​អំពី​ឈើ​ប្រណីត​ជា​ច្រើន ។ សព្វថ្ងៃ​វត្ដ​ប្រាសាទ​បាន​ក្លាយ​ជាទី​ចាប់ អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាជន​ខ្មែរ និង ជាតិ​សាសន៍​ផ្សេង​ៗ​មួយ​ចំនួន​ដែល​ទៅ​ដល់ ។
ដោយសារ​មាន​សោភ័ណ​ភាពល្អ​វត្ដ ប្រាសាទ​បាន​ក្លាយទៅជា​ស្ទូ​ឌី​យោ សំរាប់​ថតភាពយន្ដ​បែប​បុរាណ ដោយ​កន្លង​មក​មាន ផលិតកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស ដឹកនាំ សិល្បករ សិល្ប​ការិនី​ទៅ​សំដែង​នៅ​ទីនោះ​ជា រឿយ​ៗ​។ ក្រៅពី​នេះ វត្ដ​ប្រាសាទ​មាន​សារ មន្ទីរ​ដ៏​ធំ​មួយ​ដាក់​តាំង​ចម្លាក់​អំពី​ឈើ​ប្រណីត​ៗ​ជា​ច្រើន​សំរាប់​ឱ្យ​កូន​ខ្មែរ​ចូល​ទស្សនា​សិក្សា​ស្វែង​យល់​ពី​ចម្លាក់​ដែល​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា និង​បាន​ស្គាល់​ពី​តំលៃ​ស្នាដៃ​វិចិត្រករ ខ្មែរ និង​ស្គាល់​ពី​ឈ្មោះ​ឈើ​ល្អ​ៗ​ប្រណីត​ផង ដែរ ។

ព្រះ​ចៅអធិការ​សោម ស៊ី​ម មាន​ថេរ​ដីកា បន្ដ​ថា ការ​កសាង​ទីវ​ត្ដ​អារាម​នេះ​ឡើង​មិន មែន​សំរាប់​តែ​គោរព​បូជា​ផ្នែក​ព្រះពុទ្ធ សាសនា​មួយ​មុខ​ទេ គឺ​ក្នុង​បំណង​ធ្វើ​ជារមណីយដ្ឋាន​សាសនា និង​លើកតំកើងសាសនា​ឱ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត ។ រាល់សមិទ្ធផល​ទាំងនេះ​ជា​សិល្បៈ​វប្បធម៌​មួយ ដើម្បី​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង​បាន​យល់​ពី​ប្រវត្ដិ​ពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋរបស់​ប្រជាជនរបស់​មនុស្សជាតិ ។ ក្រៅពី​កសាង​សមិទ្ធផល​ជា​ច្រើន ក្នុង​បរិ វេ​ណ​វត្ដ​ប្រាសាទ ព្រះ​គ្រូ​សោម ស៊ី​ម ក៏​បាន កសាង​បុស្បុក​មួយ​រាង​ដូច​ប្រាសាទ​កំពូល​ប្រាំ ផង​ដែរ សម្រាប់​ពិធី​បុណ្យចំរើនព្រះជន្ម​ពុទ្ធ បរិស័ទ និង​ព្រះសង្ឃ​មក​ពី​ទី​ជិត​ឆ្ងាយ ៕