ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ (បទកាកគតិ)

12 ឆ្នាំ មុន

រន្ទះ (បទកាកគតិ)

-រដូវធ្វើស្រែ អាកាសប្រួលប្រែ ពេញផ្ទៃវេហាស៍
បើសិនដកស្ទូង ក្នុងខែវស្សា មេឃខ្មៅកាលណា
ចូរអ្នកប្រយ័ត្ន ។
-ផ្គរលាន់គ្រឹមៗ សម្លេងគ្រហឹម ក្ឌុក្ឌាំងពុំស្ងាត់
បែកភ្លើងភ្លឺផ្លេក វែងខ្លីខ្វែងខ្វាត់ ចរន្តឆ្លងកាត់
កជារន្ទះ ។
-ឃើញពន្លឺព្រាក ចេះងើបចេះងាក មើលរស្មីជះ
កុំនៅបង្អង់ ប្រញាប់រូតរះ ឆាប់វិលមកផ្ទះ
ជួបជុំកូនចៅ ។
-ស្រទំជិតភ្លៀង អាកាសមិនទៀង ពពកឡើងខ្មៅ
បន្ទោរចែងចាំង មើលឃើញក្រឡៅ អគ្គីឆ្អិនឆ្អៅ
ឃើញព្រឺកាយា ។

                រន្ទះ (បទកាកគតិ)

-រដូវធ្វើស្រែ        អាកាសប្រួលប្រែ    ពេញផ្ទៃវេហាស៍
បើសិនដកស្ទូង    ក្នុងខែវស្សា          មេឃខ្មៅកាលណា
                     ចូរអ្នកប្រយ័ត្ន ។
-ផ្គរលាន់គ្រឹមៗ   សម្លេងគ្រហឹម    ក្ឌុងក្ឌាំងពុំស្ងាត់
បែកភ្លើងភ្លឺផ្លេក   វែងខ្លីខ្វែងខ្វាត់    ចរន្តឆ្លងកាត់
                     កជារន្ទះ ។
-ឃើញពន្លឺព្រាក    ចេះងើបចេះងាក    មើលរស្មីជះ
កុំនៅបង្អង់           ប្រញាប់រូតរះ        ឆាប់វិលមកផ្ទះ
                      ជួបជុំកូនចៅ ។
-ស្រទំជិតភ្លៀង    អាកាសមិនទៀង    ពពកឡើងខ្មៅ
បន្ទោរចែងចាំង    មើលឃើញក្រឡៅ    អគ្គីឆ្អិនឆ្អៅ
                     ឃើញព្រឺកាយា ។
-សម្លេងផូងផាំង    ដូចគេតតាំង    សង្គ្រាមលោកា
រន្ថើនខ្លាំងណាស់   ញាប់ញ័រឱរា    វាបាញ់ប្រហារ
                      មិនដែលរើសមុខ ។
-ដូច្នេះប្រជា        ដឹងទាំងអស់គ្នា    ចូរចងចាំទុក
រដូវវស្សា            រន្ទះគំហ៊ុក    សូមកុំវាយលុក
                     ធ្វើការទាំងភ្លៀង ។
                                                  (និពន្ធដោយលោក ម៉េង អុងណា)