ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនកំណាព្យ

12 ឆ្នាំ មុន

-គួរកោតសរសើរខ្មែរ រក្សាថែស្នេហ៍ទឹកដី
តស៊ូពុំខ្លាចអ្វី ព្យុះភ្លៀងក្តីនៅប្រឆាំង ។
-មិនឱ្យបាត់ដីឡើយ ឥតកន្តើយទោះមានខ្មាំង
រយម៉ឺនមកតតាំង ខ្មែរនៅខ្លាំងហ៊ានពលី ។
-ខ្មែរការពារប្រាសាទ ពុំឱ្យត្មាតវាយវាតទី
កម្លាំងខ្មែរគ្មានពីរ វាយវក់វីអាត្មាតចោរ ។
-ដ្បិតតែឃើញយើងតូច អាធំខូចទាំងមុខបោរ
តែខ្មែរពុំឯកោ ប្រយុទ្ធចោរព្រោះសាមគ្គី ។

           កម្លាំងទឹកចិត្តខ្មែរ
           បទព្រហ្មគីតិ

-គួរកោតសរសើរខ្មែរ    រក្សាថែស្នេហ៍ទឹកដី
តស៊ូពុំខ្លាចអ្វី            ព្យុះភ្លៀងក្តីនៅប្រឆាំង ។
-មិនឱ្យបាត់ដីឡើយ    ឥតកន្តើយទោះមានខ្មាំង
រយម៉ឺនមកតតាំង     ខ្មែរនៅខ្លាំងហ៊ានពលី ។
-ខ្មែរការពារប្រាសាទ  ពុំឱ្យត្មាតវាយវាតទី
កម្លាំងខ្មែរគ្មានពីរ       វាយវក់វីអាត្មាតចោរ ។
-ដ្បិតតែឃើញយើងតូច    អាធំខូចទាំងមុខបោរ
តែខ្មែរពុំឯកោ            ប្រយុទ្ធចោរព្រោះសាមគ្គី ។
-ខ្មែរស្នេហាភាពត្រូវ    ចង់បានផ្លូវតាមវិធី
ស្រុះស្រួលគ្រប់នាទី    មិនជាន់ឈ្លីសន្តិភាព ។
-តែកុំស្មានខ្មែរខ្លាច    នឹងអំណាចចោរថោកទាប
ចិត្តខ្មែរពេញដោយភាព    រឹងមាំប្រៀបស្មើពុំបាន ៕
                                               និពន្ធដោយលោក ស៊ុំ ពិសិដ្ឋ