ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនកំណាព្យ

12 ឆ្នាំ មុន

-រនោចមេសា ចោរចិត្តឫស្យា បន្តសង្គ្រាម
បង្កើតវិវាទ រាស្ត្របង្ហូរឈាម ដែលរស់នៅតាម
រដ្ឋាទាំងពីរ ។
-រនោចមេសា គ្រាប់ផ្លោងប្រហារ មរណាជីវី
ប្រជាស្លូតត្រង់ ជម្លៀសចេញពី ភូមិឋានរមណី
​ ទីសុវត្ថិភាព ។
-រនោចមេសា សៀមចោរមោហា ចរិតថោកទាប
ប្លន់ដែនកម្ពុជា ប្រើកម្លាំងទ័ព បំផ្លាញភោគទ្រព្យ
ប្រាង្គប្រាសាទខ្មែរ ។

                    រនោចមេសា
                   (បទកាកគតិ)

-រនោចមេសា    ចោរចិត្តឫស្យា      បន្តសង្គ្រាម
បង្កើតវិវាទ       រាស្ត្របង្ហូរឈាម    ដែលរស់នៅតាម
                   រដ្ឋាទាំងពីរ ។
-រនោចមេសា     គ្រាប់ផ្លោងប្រហារ    មរណាជីវី
ប្រជាស្លូតត្រង់    ជម្លៀសចេញពី       ភូមិឋានរមណី
                  ​  ទីសុវត្ថិភាព ។
-រនោចមេសា     សៀមចោរមោហា    ចរិតថោកទាប
ប្លន់ដែនកម្ពុជា    ប្រើកម្លាំងទ័ព         បំផ្លាញភោគទ្រព្យ
                    ប្រាង្គប្រាសាទខ្មែរ ។
-រនោចមេសា       សៀមប្រើហិង្សា      គំនិតដូចឆ្កែ
ពេលចាញ់ចរចា    ពេលឃ្លានតែងតែ    ផ្លោះរបងខ្មែរ
                      ទ័ពខ្មែរតបត ។
-រនោចមេសា        សៀមកុំស្មានថា     ខ្មែរសុំអង្វរ
ហ៊ានចូលខ្មែររុញ    ឱ្យដឹងខ្មៅស         អ្នកឯងបង្ក
                       ឈ្លានពានមិនខ្មាស ។
-រនោចមេសា      សូមបញ្ជាក់ថា         សៀមធ្លាប់ក្រឡាស់
គូសផែនទីចោរ    យកមកបោកប្រាស់    សកលឃើញច្បាស់
                     សៀមពិតជាចោរ ៕
  ​     និពន្ធដោយលោក ម៉ន ឈុនហេង​មេឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ