ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនកំណាព្យ

12 ឆ្នាំ មុន

-ខ្មែរកើតពីយូរលង់ ខ្មែរពូជពង្សគង់រដ្ឋា
ខ្មែរឆើតមានប្រាង្គប្រា ដៃដូនតាទុកទ្រព្យា ។
-កែច្នៃក្បាច់ចម្លាក់ ដាដាប់ឆ្លាក់ស្រស់សោភា
ថ្មដាក់ត្រួតលើគ្នា ឱ្យខ្មែរជាសួគ៌ាឋាន​ ។
-ស្រស់ឆើតប្រាង្គប្រាខ្មែរ នៅតាមផ្តែរយ៉ាងចំណាន
មានស្រីលក្ខណ៍កល្យាណ បានឃើញបានសែនមេត្រី ។

                   ទ្រព្យខ្មែរ
                   (បទព្រហ្មគីតិ)

-ខ្មែរកើតពីយូរលង់           ខ្មែរពូជពង្សគង់រដ្ឋា
ខ្មែរឆើតមានប្រាង្គប្រា         ដៃដូនតាទុកទ្រព្យា ។
-កែច្នៃក្បាច់ចម្លាក់            ដាដាប់ឆ្លាក់ស្រស់សោភា
ថ្មដាក់ត្រួតលើគ្នា              ឱ្យខ្មែរជាសួគ៌ាឋាន​ ។
-ស្រស់ឆើតប្រាង្គប្រាខ្មែរ      នៅតាមផ្តែរយ៉ាងចំណាន
មានស្រីលក្ខណ៍កល្យាណ    បានឃើញបានសែនមេត្រី ។
-ក្បាច់ក្បូរផ្កាភ្ញីល្អ              ដាដាប់ថ្មស្រស់ប្រិមប្រិយ
រាំរេក្បាច់សិរី                    ក្បាច់ល្បាញល្បីដទៃទៀត ។
-ទាក់ភ្នែកដីជាប់ប្រាង្គ         យ៉ាងស្រស់យ៉ាងអមធម្មជាតិ
ប្រាង្គលេចឆើតព្រោងព្រាត   ព្រឹក្សាវាតរំលេចប្រាង្គ ។
-ទ្រព្យខ្មែរបេះដូងខ្មែរ          ខ្មែរថួនថែទ្រព្យគ្រប់យ៉ាង
កេរខ្មែរបានកសាង            ជាតឹកតាងខ្មែរសួគ៌ា ។
-ទ្រព្យខ្មែរលោកាល្បី          ខ្មែរមានដីព្រហ្មវិហារ
ភ័ក្ត្រស្រស់ថែការពារ          រាស្ត្រប្រជាសុខសាន្តត្រាណ ។
  ​ ​​​                                            (និពន្ធដោយលោក ទិល ចាន់លីន)