ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនកំណាព្យ

12 ឆ្នាំ មុន

-អ្នកធំ-អ្នកតូច គឺឌាតែខ្នូច ដូចគ្នាជាមនុស្ស
ចាំបាច់បុណ្យស័ក្តិ ឋានៈវាសគូស ប្រៀបដូចគំនូស
​​​​ គូសដាច់ផ្សេងគ្នា ។
-ចរិតអ្នកធំ ខ្លះមិនសមរម្យ អាងលើវិជ្ជា
បានខ្ពស់តិចតួច ខ្លះលួចនិន្ទា គ្មានយល់គ្នីគ្នា
អ្នកតូចប្រឹងប្រែង ។
-ខ្លះអាងអំណាច លើកច្បាប់កម្លាច គំរាមគេឯង
ទោះអ្នកតូចត្រូវ កុំសូវមកខែង រែងហ៊ានសម្ញែង
ច្បាស់ជាខ្លោចប្រាណ ។
-ឯអ្នកតូចខ្លះ គំនិតផ្តេសផ្តាស គិតតែរំខាន
អាងលើមេស្លូត រប៉ូចឥតស្រាន្ត ត្រូវខុសប៉ុន្មាន
តវ៉ាមិនស្វាង ។

                          អ្នកធំ-អ្នកតូច
                          (បទកាកគតិ)

-អ្នកធំ-អ្នកតូច        គឺឌាតែខ្នូច        ដូចគ្នាជាមនុស្ស
ចាំបាច់បុណ្យស័ក្តិ    ឋានៈវាសគូស    ប្រៀបដូចគំនូស
                         គូសដាច់ផ្សេងគ្នា ។
-ចរិតអ្នកធំ            ខ្លះមិនសមរម្យ    អាងលើវិជ្ជា
បានខ្ពស់តិចតួច     ខ្លះលួចនិន្ទា       គ្មានយល់គ្នីគ្នា
                        អ្នកតូចប្រឹងប្រែង ។
-ខ្លះអាងអំណាច    លើកច្បាប់កម្លាច   គំរាមគេឯង
ទោះអ្នកតូចត្រូវ     កុំសូវមកខែង        រែងហ៊ានសម្ញែង
                       ច្បាស់ជាខ្លោចប្រាណ ។
-ឯអ្នកតូចខ្លះ       គំនិតផ្តេសផ្តាស    គិតតែរំខាន
អាងលើមេស្លូត     រប៉ូចឥតស្រាន្ត    ត្រូវខុសប៉ុន្មាន
                       តវ៉ាមិនស្វាង ។
-អ្នកធំ-អ្នកតូច     ម្តេចមិនឈប់ខូច    ខំប្រឹងកសាង
ស្នាដៃការងារ      ពុះពារឈប់អាង    អំណាចគ្រប់យ៉ាង
                      រួបរួមសាមគ្គី ៕
                                            (និពន្ធដោយលោក លីម ចំរើន)