ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ះទង្គិចគ្នា​​ថ្មីទៀត​នៅប្រទេសស៊ីរី​​​ស្លា.ប់​១៣នាក់​

12 ឆ្នាំ មុន

​មានការប៉ះទង្គិចគ្នា​​ជាថ្មីទៀតនៅប្រទេស​​ស៊ីរី រវាង​កង​​កម្លាំង​សន្តិសុខ​​​ និងហ្វូង​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​ កាលពីថ្ងៃទី​​២៨ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យស្លា.ប់​​​​បាតុករ​​​១៣នាក់ ។ ​​​តាម​អ្នក​រៀបចំ​​​ធ្វើបាតុកម្ម​​​​​ឱ្យ​ដឹង​​​ថា ការប៉ះទង្គិច​​​គ្នា​​​លើ​កចុងក្រោយ​​​នេះ​កើត​ឡើង​នៅ​​តំបន់ភាគ​​​​ខាង​ត្បូង​ប្រទេស ដោយ​​កង​កម្លាំង​​សន្តិសុខ​​​​បា.ញ់រះលើ​ហ្វូង​បាតុករ

​មានការប៉ះទង្គិចគ្នា​​ជាថ្មីទៀតនៅប្រទេស​​ស៊ីរី រវាង​កង​​កម្លាំង​សន្តិសុខ​​​ និងហ្វូង​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​ កាលពីថ្ងៃទី​​២៨ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យស្លាប់​​​​បាតុករ​​​១៣នាក់ ។ ​​​តាម​អ្នក​រៀបចំ​​​ធ្វើបាតុកម្ម​​​​​ឱ្យ​ដឹង​​​ថា ការប៉ះទង្គិច​​​គ្នា​​​លើ​កចុងក្រោយ​​​នេះ​កើត​ឡើង​នៅ​​តំបន់ភាគ​​​​ខាង​ត្បូង​ប្រទេស ដោយ​​កង​កម្លាំង​​សន្តិសុខ​​​​បាញ់រះលើ​ហ្វូង​បាតុករ ។​

ការ​​ប៉ះទង្គិចគ្នា​នេះកើតឡើង​នៅពេលហ្វូង​​បាតុករ​​​ចេញ​​ធ្វើបាតុកម្ម​នៅតាមផ្លូវ​​ក្នុងទីក្រុង ​Dael ដើម្បីគាំទ្រ​​យោធា​​ឱ្យបំបែកចេញ​​​ពីកង​កម្លាំង​​​សន្តិសុខ ។ ​​ក្នុងអំឡុងពេល​នោះ​ បាតុករ​​៤នាក់​ត្រូវ​បាន​​បាញ់ស្លាប់​​​ និង​​​៣នាក់ទៀតត្រូវ​បាញ់​ស្លាប់​​នៅ​តំបន់ជាយក្រុង​​​ដាម៉ាស់ ។

នៅប្រទេស​​ស៊ីរី​​កើតមានការ​ធ្វើបាតុ​កម្ម​ចាប់តាំង​​ពីខែ​មីនា មកប្រឆាំង​​នឹងការគាបសង្កត់​ ផ្នែក​​​​​នយោបាយ​ ញ៉ាំង​ឱ្យកង​កម្លាំង​​សន្តិសុខ​​​បង្ក្រាប​យ៉ាង​​​សាហាវ​លើ​ក្រុម​​បាតុករ​។ ​ហើយ​​​រដ្ឋាភិបាល​​ប្រទេស​​នេះ​​បាន​ចេញបញ្ជា​​ឱ្យ​​ចាប់​ខ្លួន​​​បាតុករ​ជាច្រើន​ពាន់​នាក់​ ធ្វើ​​ឱ្យមាន​ការ​​​រិះគន់​​​​យ៉ាង​ខ្លាំង ។​ តាមក្រុម​​​​សិទ្ធិ​មនុស្ស​​​​ប្រចាំ​ប្រទេស​​ស៊ីរី​​​ថា មនុស្ស​​​៨៣០នាក់ ​បានស្លាប់​​​បាត់បង់ជីវិត​​ក្នុង​អំឡុងពេល​​​នៃការធ្វើ​បាតុកម្ម​នេះ ៕​