ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​មាន​ជ័យ​ធ្វើ​សមាហរណ​កម្ម​ និង​រៀប​ចំ​មុខ​តំណែង​​មន្ត្រី​រាជ​ការ​ក្នុង​រចនា​សម្ព័ន្ធ​ថ្មី

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖ នៅ​សាលា​ខណ្ឌ​មាន​ជ័យ​នា​ព្រឹក​ថ្ងៃ​ទី​២២ តុលា បាន​ប្រកាសធ្វើ​​សមា​ហរណកម្ម​ និង​រៀប​ចំ​មុខ​តំណែង​របស់​មន្ត្រី​រាជ​ការ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ថ្មី។ ពិធី​នេះ​ក្រោម​អធិបតី​ភាព លោក​អែម សុខ​លាង​ ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ និង​លោក​គួច ចំរើន ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​មាន​ជ័យ​។ រចនា​សម្ព័ន្ធ​ថ្មី​នេះ​ប្រធាន​មន្ទីរ​របស់​សាលា​ខណ្ឌ​គឺ​លោក​ឡុង ង៉ែត ជា​នាយក​រដ្ឋ​បាលខណ្ឌ​ និង​មាន​នាយក​រង​រដ្ឋ​បាល​ ព្រម​ទាំង​ប្រធាន​ការិយា​ល័យ

រាជធានី​ភ្នំពេញ​​​ ៖ នៅ​សាលា​ខណ្ឌ​មាន​ជ័យ​នា​ព្រឹក​ថ្ងៃ​ទី​២២ តុលា បាន​ប្រកាសធ្វើ​​សមា​ហរណកម្ម​ និង​រៀប​ចំ​មុខ​តំណែង​របស់​មន្ត្រី​រាជ​ការ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ថ្មី។ ពិធី​នេះ​ក្រោម​អធិបតី​ភាព លោក​អែម សុខ​លាង​ ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ និង​លោក​គួច ចំរើន ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​មាន​ជ័យ​។ រចនា​សម្ព័ន្ធ​ថ្មី​នេះ​ប្រធាន​មន្ទីរ​របស់​សាលា​ខណ្ឌ​គឺ​លោក​ឡុង ង៉ែត ជា​នាយក​រដ្ឋ​បាលខណ្ឌ​ និង​មាន​នាយក​រង​រដ្ឋ​បាល​ ព្រម​ទាំង​ប្រធាន​ការិយា​ល័យ​ អនុ​ប្រធាន​ការិយា​ល័យ​ មន្ត្រី​រាជ​ការ​នៅ​ក្រោម​ឱវាទ​សរុប​​ចំនួន​១៤៩​រូប​។

ក្នុង​ឱកាស​នោះ​ លោក​គួច​ ចំរើន មាន​ប្រសាសន៍​ថា មន្ត្រី​ទទួល​មុខ​តំណែង​ទាំង​អស់​ត្រូវ​ខិត​ខំ​បំពេញ​ការ​ងារ​ទៅ​តាម​តួ​នាទី​រៀង​ៗខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ។ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​មហា​ផ្ទៃ​ ជាពិសេស​ការ​គិត​គូរ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន គឺ​បាន​បង្កើត​ឱ្យ​មាន​ជា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ស្រុក​ ខណ្ឌ និង​ខេត្ត​-ក្រុង​ ព្រម​ទាំង​រាជ​ធានី​ផង​ដែរ​ដើម្បី​បែង​ចែក​ភារកិច្ច​ការ​ងារ​​គ្នា​ធ្វើ។ លោក​បញ្ជាក់​ថា​ យើង​មាន​ច្បាប់​ជាច្រើន​ដែល​បាន​កំណត់​ពី​ការ​ងារ​ទាំង​អស់​នេះ​ដើម្បី​អនុ​វត្ត​ការ​ងារ​ជូន​សង្គម​ជាតិ​នៅ​ក្នុង​រង្វង់​រដ្ឋ​បាល​មូល​ដ្ឋាន​របស់​ខ្លួនឱ្យ​បាន​ជោគ​ជ័យ។

លោក​គួច ចំរើន​ ​មាន​ប្រសាសន៍​ថា​ ការ​ចូល​កាន់​តំណែង​នេះ​គឺ​ធ្វើ​ឱ្យ​ស្រប​តាម​កំណែ​ទំរង់​របស់​រាជ​រដ្ឋា​ភិ​បាល​ ហើយ​ក្រោម​ការ​បោះ​ឆ្នោត​ដែលទ​ទួល​បាន​នូវ​ក្រុម​ប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ​ឃើញ​ថា​ រាល់​កិច្ច​ការ​ទំនាក់​ទំនង​តាម​ផ្នែក​នីមួយៗ​មាន​ការ​ប្រែ​ប្រួល​ ដោយ​អនុវត្ត​ឡើង​ ក្រោម​ទំរង់​​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ក្នុង​មូល​ដ្ឋាន​ថ្នាក់​ក្រោម​ជាតិ​៕