ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​​នៅ​តែ​​ខ្មៅ​ងងឹត ​កម្ពុជា​​អាច​​ប៉ះពាល់​​ប្រសិន​បើ​ការ​​បោះ​ឆ្នោត​​នៅ​សៀម​​ខែ​កក្កដា​​ក្រុម​​អាមាត្យ​​ចាញ់

12 ឆ្នាំ មុន

តាមទីភ្នាក់​ងារ​វ៉ាស៊ីនតោន​ប៉ុសិ៍្ត​កាលពី​ថ្ងៃទី១៣ ឧសភា បាន​ផ្សាយ​​អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ថៃ​បែកបាក់​នៅ​ពេល​ប្អូនស្រី​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា ​ចូល​រួមបោះឆ្នោត​ ។ អត្ថបទ​វិភាគនេះ​បានធ្វើឡើង​ ខណៈ​ពេល​​នយោ​បាយ​​ថៃបាន​ឈានឆ្ពោះ​​ទៅ​រក​ការ​បោះ​ឆ្នោត ​ក្រោយពីលោក​អាប់ភីស៊ីត វេចា​ជីវ៉ា ​ប្រកាស​រំលាយ​សភា

តាមទីភ្នាក់​ងារ​វ៉ាស៊ីនតោន​ប៉ុសិ៍្ត​កាលពី​ថ្ងៃទី១៣ ឧសភា បាន​ផ្សាយ​​អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ថៃ​បែកបាក់​នៅ​ពេល​ប្អូនស្រី​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា ​ចូល​រួមបោះឆ្នោត​ ។ អត្ថបទ​វិភាគនេះ​បានធ្វើឡើង​ ខណៈ​ពេល​​នយោ​បាយ​​ថៃបាន​ឈានឆ្ពោះ​​ទៅ​រក​ការ​បោះ​ឆ្នោត ​ក្រោយពីលោក​អាប់ភីស៊ីត វេចា​ជីវ៉ា ​ប្រកាស​រំលាយ​សភា និងកំណត់​​ឱ្យ​មានការ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី៣ កក្កដា ​ខាងមុខ ។

​ចាត់ទុក​ថា នឹង​ក្លាយ​ជាការ​ប្រឈម​មុខ​រវាង​លោក​អាប់ភីស៊ីត វេចាជីវ៉ា ​ប្រធានគណបក្ស​ប្រជា​ធិបតេយ្យ​​ និង​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ា​ត្រា អតីត​នាយករដ្ឋ​មន្ត្រី​ថៃ​ដោយក្នុង​រយៈ​ពេល ចុងក្រោយ​នេះ​ លោកថាក់ស៊ីន​បានប្រកាស​ឱ្យ​លោកស្រី​យីងឡាក ស៊ីណាវ៉ាត្រា​​ ដែល​ជា​​ប្អូន​ស្រី​ធ្វើ​ជា​ប្រធានគណបក្ស​ ដើម្បីប្រជែង​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ប្រសិន​បើ​គណបក្ស​​នេះ​ឈ្នះ​​ការ​បោះឆ្នោត ។

ទោះ​ជា​យ៉ាង​ណា​ លោក​ហ្វេ​ដេរីហ្គោ ​ហ្វើ​រ៉ារ៉ា អ្នកជំនាញ​ក្នុងមហាវិទ្យា​ល័យ នៅហុងកុងបានធ្វើការ​វិភាគថា ​មានឱកាស​តិច​តួច​ដែល​ការបោះឆ្នោត​លើកនេះនឹងគ្មាន​ការ «​​ឆ​បោក ឬកិបកេង» កើតឡើង ឬ​ដំណើរ​​ការ​ដោយ «​ភាពបរិសុទ្ធ-យុត្តិធម៌» ។​​ លោកហ្វេ​ដេ​រីហ្គោ បានបញ្ជាក់​ថា បេក្ខភាព​ក្នុងគណបក្សភឿថៃ​នឹងត្រូវ​បាន​ប្រកាសពីការ​​កិប​កេង​ការ​បោះ​ឆ្នោត​ ដូច្នេះធ្វើ​ឱ្យ​​គណបក្ស​ប្រជា​​ធិប​តេយ្យ​​មាន​​ប្រៀប​ជាងដោយ​ជំនឿ​របស់​ប្រជាពលរដ្ឋ។

ចំណែក​លោកសាស្ត្រា​ចារ្យ ស៊ុម ឆាយ ​ផាកា​ផាស់​ វីវ៉ាត់ ​ផ្នែក​សេដ្ឋ​សាស្ត្រ និង​នយោ​បាយ​​ប្រចាំ​មហាវិទ្យាល័យ​ថាម៉ាសាស្ត្រ  (​ធម្ម​សាស្ត្រ) បានថ្លែង​ថា ​ការបោះឆ្នោត​លើក​នេះ ​​នឹង​មាន​តែ​ការបង្កើន​​ស្ថាន​​ការណ៍​ប្រឈម​មុខ និង​​ការបែង​ចែក​បក្សពួក ព្រោះលោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា បានសន្យា​ដល់​អ្នក​គាំទ្រ​ថា លោក​នឹង​ត្រឡប់​ចូលប្រទេសវិញ ។ ចំណែក​​សត្រូវ​របស់​លោក​ ក៏មានការ​បារម្ភ​​ខ្លាច​​​មាន​ការ​​សង​សឹក ហើយខំ​ព្យាយាម​​រា​រាំង​លោក​ថាក់​ស៊ីន ​តាម​តែ​​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​​ក្រោយពី​ការ​បោះ​ឆ្នោត​​ការប្រឈមមុខ​ដាក់គ្នា​នឹង​កើត​ឡើង​​ជាថ្មី។

វ៉ាស៊ីនតោន​​ប៉ុសិ៍្ត​បានផ្សាយ​បន្តថ​ា ​តាម​ការ​​ធ្វើ​ប្រជាមតិ​ស្ទាបស្ទង់​បានបង្ហាញ​ថា ការ​បោះ​ឆ្នោត​​រវាង​គណបក្ស​​ភឿ​ថៃ និងប្រជាធិប​តេយ្យ​​មានដំណើរ​ការយ៉ាង​អធិកអធម​​ដោយលទ្ធ​ផល​ប្រជា​មតិ​របស់​កា​សែត​បាងកក​ប៉ុសិ៍្ត​​បញ្ជាក់​ថា ​មាន​២៣% ជ្រើ​សរើសយក​គណបក្ស​ភឿថៃ ​និង​​២០% ​យក​គណបក្ស​ប្រជាធិបតេយ្យ ។ ចំណែក​​ការធ្វើ​​ប្រជាមតិ​​​ក្នុងទស្ស​នៈផ្សេងៗ ទៀត​ក៏​មានលក្ខណៈ​ប្រកួត​ប្រជែងគ្នា ដោយ​អ្នក​មាន​សិទ្ធិបោះឆ្នោតជាងពាក់​កណ្តាល​នៅមិន​ទាន់​ធ្វើការ​សម្រេច​ចិត្តថា នឹងជ្រើស​រើស​យកគណ​បក្ស​​ណាមួយនៅ​ក្នុង​ចិត្ត​របស់​ពួកគេ​​រវាង​គណ​បក្ស​ទាំង​២នេះនៅឡើយ។

អ្នក​វិភាគ​នៅ​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​ថា ប្រសិន​បើ​​គណ​​បក្ស​ដែល​ក្រុម​អាមាត្យ​គាំទ្រ​ចាញ់​ឆ្នោតនោះ បញ្ហា​ដដែល​អាច​នឹង​កើត​មាន​ឡើង​ដូច​ការ​ឈ្នះ​ឆ្នោត​លើក​ទី២ របស់​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា​ ទោះ​បី​ជា​គណ​បក្ស​នយោ​បាយ​ក្រោយ​ៗ​មក​ដែល​គាំទ្រ​លោក​ត្រូវ​គេ​បំបាក់​ដោយ​រូប​ភាព​ផ្សេង​ៗ ​ក្រៅ​ពី​រដ្ឋ​ប្រហារ​ក៏​ដោយ។ ឥឡូវ​នេះ​មន្ត្រី​សំខាន់​ៗ​របស់​គណ​បក្ស​ភឿ​ថៃ​ខ្លះ​ទទួល​រង​ការ​លួច​បាញ់​ប្រហារ និង​ខ្លះ​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់​​ចាប់​​ដាក់​គុក​ក្តី​​ក៏​គេ​មើល​ឃើញ​ថា ឆន្ទៈ​នៃ​ការ​គាំទ្រ​តាម​រយៈ​ប្រជា​ប្រិយ​ភាព​របស់​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា​ នៅ​តែ​លាត​សន្ធឹង​សម្រាប់​ប្រជា​ពល​រដ្ឋ​ថៃ​នៅ​តាម​ទីជន​បទ​នានា​ដដែល។ ការ​ឈរ​ឈ្មោះ​របស់​ប្អូន​ស្រី​លោក ក៏​ដូច​ជា​លោក​​ដែរ​នោះ គ្រាន់​តែ​ប្តូរ​ម៉ាក​ប៉ុណ្ណោះ។

សម្រាប់​កម្ពុជា ​មិន​មាន​បញ្ហា​ណា​មួយ​ទាក់​ទង​ដល់​នយោ​បាយ​​ផ្ទៃ​ក្នុង​ថៃ​ឡើយ តែ​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​ការ​វិភាគ​នោះ​គឺ កម្ពុជា​អាច​ក្លាយ​ជា​ចំណាប់​ខ្មាំង​ជា​បន្ត​ទៀត ខណៈ​ដែល​ការ​រង់ចាំ​ដំណោះ​ស្រាយ​ពី​បញ្ហា​ព្រំ​ដែន​ត្រូវ​ជាប់​គាំង​ដោយ​សារ​មិន​ដឹង​ថា​ តើ​រដ្ឋា​ភិបាល​ថៃ​ប្រភេទ​ណា​ទើប​អាច​តំណាង​ឱ្យ​ប្រជា​ជាតិ​ថៃ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ។ តាំង​ពី​សម័យ​លោក​សាម៉ាក ដល់​លោក​វង្ស សាវ៉ាត សុទ្ធ​តែ​«ស្រមោល​ខ្មៅ» ទាត់​ចោល​ទាំង​អស់​ទាំង​ការ​សម្រេច​​នានា​ដែល​បាន​ព្រម​ព្រៀង​គ្នា​កន្លង​មក។ ឥឡូវ​នេះ​ដល់​សម័យ​អាប់​ភីស៊ីត ដែល​គេ​មើល​ឃើញ​ថា ក្រុម​អាមាត្យ​គាំទ្រ​នោះ​បាន​ប្រើ​ប្រាស់​គំនិត​ជាតិ​និយម​ជ្រុល​របស់​ខ្លួន​ មក​បង្ក​ហេតុ​ជា​មួយ​កម្ពុជា ដោយ​ការ​ធ្វើ​សង្គ្រាម​ព្រំ​ដែន​នៅ​ក្នុង​ខែ​កុម្ភៈ នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ និង​អំឡុង​ខែ​មេសា កន្លង​មក​នេះ នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តា​ក្របី​ទៀត។

ការ​រង​គ្រោះ​របស់​កម្ពុជា​ដោយ​សារ​វិបត្តិ​ផ្ទៃ​ក្នុង​ថៃ​ ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ ហេតុ​នេះ​ទោះ​បី​បច្ចុ​ប្បន្ន​គេ​មើល​ឃើញ​ថា ប្រទេស​ឥណ្ឌូ​ណេស៊ី​ដែល​ជា​ប្រទេស​អាស៊ាន​ខិតខំ​ប្រឹង​ប្រែង​រក​សន្តិ​ភាព​ជា​អចិ​ន្ត្រៃយ៍​នៅ​តាម​​បណ្តោយ​ព្រំ​ដែន​កម្ពុជា​​យ៉ាង​ណា​ក៏​ដោយ ពិត​​ណាស់​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ ដោយ​សារ​តែ​បញ្ហា​ប្រកួត​ប្រជែង​​ផ្នែក​នយោ​បាយ​នៅ​ពេល​មុន​ការ​បោះ​ឆ្នោត​ ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ប្រជែង​គ្នា​ ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​បង្ខំ​ចិត្ត​រង់​ចាំ​វិបត្តិ​នៅ​ស្រុក​សៀម​បញ្ចប់។ តើ​អាច​ចប់​ទេ? បើ​ដូច​ការ​វិភាគ​របស់​វ៉ាស៊ីន​តោន​ប៉ុស្តិ៍​មែន​នោះ បញ្ហា​ជម្លោះ​កម្ពុជា-​ថៃ លំបាក​ក្នុង​ការ​រក​វិធី​បញ្ចប់​ខ្លាំង​ណាស់។

​លោករស់ ឌីណា អនុប្រធាន​​នាយកដ្ឋាន​​ព័ត៌​មាន​​ បាន​ធ្វើ​អត្ថាធិប្បាយ​​ឆ្លុះ​បញ្ចាំង​ពីភាព​ក្រឡិចក្រឡុចរបស់ក្រុមមេដឹកនាំថៃបច្ចុប្បន្ន ការរារាំងម្តងហើយម្តងទៀត ជុំវិញបញ្ហា​បញ្ជូន ក្រុមអ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ី​មក ត្រួតពិនិត្យការឈប់បាញ់ក្នុងជម្លោះព្រំដែន​កម្ពុជា-ថៃ លោកអនុរដ្ឋមន្រ្តីការបរទេស​ប្រទេសម៉ាឡេស៊ី Richard Riot Jaem បាន រិះគន់ចំៗចំពោះប្រទេសថៃថា ជាអ្នកបង្កឱ្យ​មានការវាយប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្ដោយ​ព្រំដែនកម្ពុជា-ថៃ កំពុងមានជម្លោះ។

ប្រមុខការទូតម៉ាឡេស៊ីបានបញ្ចេញប្រតិកម្ម​ជាលើកដំបូង ហើយត្រូវបានទីភ្នាក់ព័ត៌មាន​បារាំង Agent France Presse  (AFP) កាលពី​ថៃ្ងទី៩ ឧសភា ស្រង់សម្តីថា «ប្រទេសថៃ​ជាអ្នក មិនគោរពកិច្ចព្រមព្រៀងក្នុងការបញ្ជូន​អ្នក សង្កេតការណ៍ ។ ការបដិសេធរបស់ប្រទេស​ថៃ នេះហើយបានបង្កជាការវាយប្រយុទ្ធគ្នាជាថ្ម​ី​នេះ​កើតឡើង»។ លោក Richard Riot Jaem បានបន្តថា៖ «កិច្ចព្រមព្រៀងមួយត្រូវបានយល់ ព្រមរួចហើយ (ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កម្ពុជា ថៃ និងឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ) ប្រទេសថៃគួរតែគោរពកិច្ចព្រមព្រៀងនេះ។ ខ្ញុំមិនចង់និយាយអំពីកង្វះការជឿទុកចិត្តនោះ​ទេ…(ប៉ុន្ដែ) ប្រទេសថៃមិនគោរពតាមកិច្ច​ព្រម​ព្រៀងនេះ។

ខ្ញុំពិតជាមានភាពក្រៀមក្រំណាស់​ក្នុងការនិយាយដោយហេតុថា កិច្ចព្រមព្រៀង​នេះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសទាំងពីរ​នេះវិញ ។ កម្ពុជាបានទទួលយកកិច្ចព្រមព្រៀង​នេះ ប៉ុន្តែប្រទេសថៃមិនបានទទួលយកកិច្ចព្រម​ព្រៀងនេះទេ»។ ការយល់ឃើញដូច្នេះមិនប្រាកដថា មានតែ​ប្រទេសម៉ាឡេស៊ីមួយនោះទេ។ សមាជិកអាស៊ាន​ផ្សេងទៀតពិត​ជាមានទស្សនៈមិនខុសពីការលើក​ឡើងនេះទេ គ្រាន់តែគេមិនចេញស្ដី ដោយសារ​តែ​រនាំងនៃធម្មនុញ្ញអាស៊ាន គឺមិនឱ្យលូកដៃចូល​កិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។ តែការ​លើកឡើងរបស់ប្រមុខការទូតម៉ាឡេស៊ីបានឆ្លុះបញ្ចាំងនូវសេចក្ដីក្លាហាន និងឆន្ទៈពិតប្រាកដ ក្នុង​នាមសមាជិកអាស៊ានទាំងមូល ដោយមិនចង់​ឃើញ​រដ្ឋាភិបាល​ក្រុងបាងកក ទាញទម្លាក់​កិត្តិ​យសអង្គការតំបន់មួយនេះ ដែលកើតចេញពីការ​កសាងមកយ៉ាងលំបាកឱ្យធ្លាក់ទៅក្នុងភាព​អួអាប់ដោយសារតែមហិច្ឆតានៃយុទ្ធនាការ​ស្វែងរកសំឡេងគាំទ្រពីក្រុមអ្នកជាតិនិយមថៃ​របស់លោកអាប់ភីស៊ីត សម្រាប់ការបោះឆ្នោត​ដ៏ផុយស្រួយនៅក្នុងប្រទេសថៃ។

ផ្ទុយទៅវិញលោក អាប់ភីស៊ីត ច្រានចោល​នូវ​ការលើកឡើងរបស់អនុរដ្ឋមន្ដ្រីការបរទេស​ម៉ាឡេស៊ី តាមរយៈការចេញផ្សាយរបស់កាសែត​បាងកកប៉ុស្ដិ៍ កាលពីថៃ្ងទី១០ ឧសភាថា លោក Richard Riot Jaem មិនយល់ពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃទេ ព្រោះថា កិច្ចប្រជុំត្រីភាគី រវាងរដ្ឋមន្ដ្រីការបរទេសថៃ កម្ពុជា និងឥណ្ឌូ​ណេ​ស៊ី កាលពីយប់ថៃ្ងទី៩ ឧសភា ឆ្នាំ២០១១ បញ្ហានោះត្រូវបានដោះស្រាយរួចហើយ ។

ពិតណាស់ថា អ្នកក្រៅមិនអាចស៊ីជម្រៅក្នុង​រឿងអ្នកដទៃបានមែននេះគឺជាការពិត។ ក៏ប៉ុន្តែ​នៅក្នុងអត្ថបទដដែល លោកអាប់ភីស៊ីត បាន​បញ្ជាក់យ៉ាងច្បាស់ថា៖ «ជំហររបស់ប្រទេសថៃ​នៅតែដដែល។ ប្រសិនបើកម្ពុជាមិនដកកងទ័ព​ចេញពីតំបន់ជម្លោះព្រំដែនទេនោះ គ្មានអ្នក​សង្កេតការណ៍ណាមួយនឹងត្រូវបញ្ជូនទៅទីនោះ​ឡើយ»។ ត្រង់ចំណុចនេះ គេអាចចោទសួរ​បាន ថា តើអនុរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមិន​យល់ ពីស្ថានការណ៍ក្នុងជម្លោះកម្ពុជា-ថៃ ឬក៏ការ​ លើកឡើងរបស់លោកចំ​ចំណុចកន្ទុយ​ខ្វៀន របស់រដ្ឋាភិបាលក្រុងបាងកក ?

ទូទាំងអាស៊ាន និងប្រទេសជាច្រើនក្នុងពិភព លោកសុទ្ធតែបានដឹងយ៉ាងច្បាស់ពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជាថា ព្រះរាជាណាចក្រកម្ពុជា ពិតជាចង់ឱ្យមានវត្តមាន​នៃក្រុមអ្នកសង្កេត​ការណ៍ឥណ្ឌូណេស៊ីយ៉ាងឆាប់មកកាន់តំបន់​ជម្លោះ។ ដោយឡែកប្រមុខរាជរដ្ឋាភិបាល និង​ប្រមុខការទូតប្រទេសកម្ពុជាក៏បានបង្ហាញពី​ជំហរច្បាស់លាស់ថា កម្ពុជាមិនអាចដកកងទ័ព និងប្រជាជនដែលរស់នៅក្នុងទឹកដីរបស់ខ្លួនចេញពីតំបន់ព្រំដែនបានទេ ពីព្រោះពួកគេឈរជើង និងស្នាក់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា មិនមែនជាទឹកដីថៃនោះឡើយ។  ត្រង់ចំណុច​នេះគេអាចចោទសួរត្រឡប់ទៅលោកអាប់ភី​ស៊ីត​ថា តើលោកអាចឱ្យក្រុមអាវក្រហមខ្ចីកៅអី​រដ្ឋាភិបាលចាំផ្ទះរបស់​លោកអង្គុយជា បណ្ដោះ អាសន្នដើម្បីរៀបចំការបោះ​ឆ្នោត​ដោយសេរី និងយុត្តិធម៌បានទេ នៅក្នុង​ពេល​នេះ?