ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិ​ករ​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ពី​កសិ​ករ​ធម្ម​តា​ទៅ​ជា​កសិ​ករ​គំរូ​ និង​គ្រូ​ផ្សព្វ​ផ្សាយ​ក្នុង​មូល​ដ្ឋាន

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ អនុវត្ដ​តាម​អនុសាសន៍​​​របស់​លោក​​បណ្ឌិត ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ក្នុង​ការ​ចូល​រួម​​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តា​មូល​​​ដ្ឋា​ន​តាម​រយៈ​ការ​​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត​បន្ថែម កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១ លោក​សេង ស៊ុន​ហ៊ួ​ត នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​​ពោធិ៍សាត់​ បាន​ដឹកនាំ​ក្រុម​ការ​ងារ​​ចុះ​តាម​ដាន​​សកម្មភាព​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ

ខេត្ត​ពោធិ៍​សាត់ ៖ អនុវត្ដ​តាម​អនុសាសន៍​​​របស់​លោក​​បណ្ឌិត ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ក្នុង​ការ​ចូល​រួម​​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តា​មូល​​​ដ្ឋា​ន​តាម​រយៈ​ការ​​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត​បន្ថែម កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១ លោក​សេង ស៊ុន​ហ៊ួ​ត នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​​ពោធិ៍សាត់​ បាន​ដឹកនាំ​ក្រុម​ការ​ងារ​​ចុះ​តាម​ដាន​​សកម្មភាព​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន។

​បន្ទាប់​ពី​ស្ដាប់​របាយការណ៍​របស់​លោក​មេ​ភូមិ​នូវ​សកម្មភាព និង​លទ្ធផល​ចិញ្ចឹម​ត្រី ព្រម​ទាំង​​បញ្ហា​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​​​ជួប​ប្រទះ​ក្នុង​ការងារ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​តាម​ភូមិ​នីមួយ​ៗ​រួច​មក​ លោក​សេង ស៊ុន​ហ៊ួ​ត និង​ក្រុម​ការ​ងារ​បាន​ធ្វើការ​បកស្រាយ​នូវ​ច​ម្ង​ល់ និង​បញ្ហា​​ដែល​បងប្អូន​ប្រជាក​សិករ​ជួប​ប្រទះ ដើម្បី​ធ្វើការ​កែ​​លំអ​ការងារ​ចិញ្ចឹម​ត្រី​របស់​ប្រជា​ពល​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​ឱ្យ​មាន​ភាពល្អ​ប្រសើរ​​ឡើង​។ លោក​សេង ស៊ុន​ហ៊ួ​ត បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ការ​ងារ​ចិញ្ចឹម​ត្រី​គឺជា​ការងារ​ថ្មី​បំផុត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាពល​រដ្ឋ​​រស់នៅ​ក្នុង​តំបន់ និង​ខេត្ដ​នានា​។ ហេតុនេះ​ទាម​ទារ​ដល់​កសិករ​យើង​នូវ​ការ​ព្យា​យាម​យក​ចិត្ដទុកដាក់​ស្ដាប់ និង​កត់ត្រា​ខ្លឹមសារ​សំខាន់​ៗ​ដែល​អ្នកបច្ចេកទេស​វារីវប្បកម្ម​បាន​បង្ហាត់​បង្រៀន ព្រមទាំង​យក​ទៅ​អនុវត្ដ​​ឱ្យ​បាន​សម​ស្រប​​តាម​ការ​ណែនាំ​របស់​អ្នកបច្ចេកទេស ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ និង​លទ្ធ​ផល​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ​។

នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​កសិករ​ចិញ្ចឹម​ត្រី​នា​ឱកាស​​នោះ លោក​សេង ស៊ុន​ហ៊ួ​ត ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កសិករ​លើ​ការងារ​កសិកម្ម​ដំណាំ​ស្រូវ​ដោយ​​ត្រូវ​ធ្វើការ​ជ្រើសរើស​ពូជ​សុទ្ធ ទើប​​ទទួល​បាន​ទិន្ន​​ផល​ស្រូវ​ខ្ពស់ ជា​ពិសេស​ពូជស្រូវ​សំខាន់​ៗ​ចំនួន​១០ ​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​​បាន​បញ្ចេញ​មក​ឱ្យ​កសិករ​ប្រើប្រាស់​ជា​ផ្លូវការ មាន​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ចំនួន​៣​ គឺ​ពូជ​សែន​ពិដោរ ពូជ​អ៊ីអ៊ែ​រ​៦៦ និង​ពូជ​ជលសា ពូជស្រូវ​កណ្ដាល ប្រកាន់​រដូវ​ចំនួន​៤ គឺ​ពូជ​ផ្ការំដួល ពូជ​ផ្កា​រំដេង ពូជ​ផ្កា​រមៀត និង​​ពូជ​ផ្កា​ច័ន្ទ​សែន​សរ និង​ពូជស្រូវ​ធ្ងន់​ប្រកាន់​រដូវ​ចំនួន​៣​ គឺ​ពូជ​រាំ​ជ័យ ពូជ​ខា​៤ និង​ពូជ​ខា​៦​។ ​ជាមួយ​នេះ​ដែរ​ លោក​​ក៏​បាន​ធ្វើការ​អំពាវ​នាវ​ដល់​កសិករ​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្ដ​ទុក​​ដាក់​លើ​ការងារ​បង្កបង្កើន​ផល និង​ចិញ្ចឹម​ត្រី​ ប្រែ​ក្លាយ​ខ្លួន​ពី​កសិករ​ធម្មតា​ទៅ​ជា​កសិករ​គំរូ និង​គ្រូ​ផ្សព្វ​ផ្សាយ​ក្នុង​មូលដ្ឋាន ដើម្បី​ឈាន​ទៅ​ធ្វើការ​ប្រឡងប្រណាំង​ជាមួយ​កសិករ​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​សន្និបាត​កសិករ​ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រៀង​រាល់​ឆ្នាំ​។ ​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​កសិករ​នោះ លោក​សេង ស៊ុន​ហ៊ួ​ត បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​​បណ្ឌិត ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចែក​ជូន​កសិករ​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួល​បាន​សារុង​​មួយ​៕