ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្ន​ផល​ស្រូវ​ប្រាំង​កើនឡើង​ខ្ពស់សម្រាប់​ប្រជាកសិករ​ស្រុកកំពង់លែង

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅ​កំពង់ផែ​ចុង​កោះ​ ស្ថិត​ក្នុងភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង នាដើម​ខែ​ឧសភា ​ឆ្នាំ២០១១ ​នេះ គេ​សង្កេត​ឃើញ​រថយន្ត​ជា​ច្រើនគ្រឿង​​សម្រុក​ដឹកស្រូវ​ប្រាំង​ចេញ​ពី​កាណូត ដែល​​ចត​នៅ​កំពង់ផែ​​យ៉ាងច្រើន​​រហូត​ដល់​ម្ចាស់ ​កំពង់​ផែសាង​រោង​យ៉ាងធំ​បណ្តោះ​​អាសន្ន ដើម្បី​​លើក​ដាក់​ស្រូវ​ទាំង​នោះ ការពារ​កំដៅ​ថ្ងៃ​ និងទទឹក​ទឹកភ្លៀង​​ជាដើម

ខេត្តកំពង់ឆ្នាំង ៖ នៅ​កំពង់ផែ​ចុង​កោះ​ ស្ថិត​ក្នុងភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង នាដើម​ខែ​ឧសភា ​ឆ្នាំ២០១១ ​នេះ គេ​សង្កេត​ឃើញ​រថយន្ត​ជា​ច្រើនគ្រឿង​​សម្រុក​ដឹកស្រូវ​ប្រាំង​ចេញ​ពី​កាណូត ដែល​​ចត​នៅ​កំពង់ផែ​​យ៉ាងច្រើន​​រហូត​ដល់​ម្ចាស់ ​កំពង់​ផែសាង​រោង​យ៉ាងធំ​បណ្តោះ​​អាសន្ន ដើម្បី​​លើក​ដាក់​ស្រូវ​ទាំង​នោះ ការពារ​កំដៅ​ថ្ងៃ​ និងទទឹក​ទឹកភ្លៀង​​ជាដើម ។

​លោកគុយ ចន្ថា ម្ចាស់​កំពង់ផែផ្សារ​ក្រោម​មានប្រសាសន៍​ថា ឆ្នាំនេះលោក​​​កត់សម្គាល់​ថា កំពង់ផែ​របស់​លោក​ដឹក​ជញ្ជូន​ស្រូវ​ប្រាំង​ជា​ច្រើន​​តោន​ក្នុងមួយ​ថ្ងៃៗ ។ ជា​រៀង​រាល់​ថ្ងៃតាំង​ពី​ព្រលឹម​​ទល់ល្ងាច​កាណូតដឹកជញ្ជូន​ស្រូវ​ប្រាំង​ពីស្រុក​កំពង់លែង​ជាច្រើន គ្រឿង​មក​ចត​នៅ​កំពង់​ផែ​ចុងកោះ​របស់​លោក​ ហើយ​បន្ត​លើក​ដាក់​លើរថយន្ត​ដឹកចេញ​យ៉ាង​គគ្រឹក​គគ្រេង​​ដូច្នេះលោក​កត់សម្គាល់​ថា ស្រូវ​ប្រាំង​របស់​កសិ​ករ​ស្រុក​កំពង់​លែង​មាន​ការ​កើន​ឡើង ។

​លោកង៉ាន ណានី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ប្រាប់​តាមទូរស័ព្ទ​ថា ស្រុក​កំពង់លែងឆ្នាំ​នេះ កសិករ​ធ្វើ​ស្រូវ​ប្រាំង​បានទិន្ន​ផល​ខ្ពស់​គួរឱ្យកត់​សំគាល់ គឺទិន្នផល​កើន​ទ្វេ​ដង ។ កត្តា​នេះគឺ​ដោយ​សារ​ប្រជាកសិករ​​ធ្វើស្រូវ​ប្រាំង​​រួមផ្សំ​ទាំង​ធ្វើ​ស្រូវប្រដេញទឹក​ទាន់ពេល​វេលា និង​មួយ​វិញ ទៀត​គ្មានសត្វបំផ្លាញ​ដំណាំ​ស្រូវ​របស់​ពួក​គាត់។ ​

លោក​ប្រធាន​មន្ទីរ​មិន​បញ្ជាក់​ពី​តួលេខ​​​ទិន្ន​ផល​​ស្រូវ​ប្រាំង​ច្បាស់លាស់ទេ ដោយ​សារជា​​ថ្ងៃអាទិត្យ​លោកមិនមាន​ឯក​សារ​ក្នុងដៃ​។ លោក​តែ​គ្រាន់​តែ​ដឹង​ថា ស្រូវប្រាំង​ពិត​ជា​កើន​ឡើង​​យ៉ាងច្រើន​គួរឱ្យកត់សម្គាល់​មែន​​ដែល​កត្តានេះ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាកសិករ​​ធូរធា​​រមួយ​កម្រិត​ ព្រោះ​ពួកគាត់អាចលក់​ស្រូវ​ប្រាំង​​ដែល​ធ្វើ​បាន​យកប្រាក់​​ដោះស្រាយ​ជីវភាព៕