ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​ក្រុម​បឹ្រក្សា​​ស្រុក​ពាមរក៍​​​ដឹកនាំ​​ក្រុម​ការងារ​​ចុះត្រួតពិនិត្យ​​ការ​ស្តារ​ព្រែក

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​ជួបជាមួយ​ភ្នាក់​ងារ​​កោះ​សន្តិភាព​​ លោក​អ៊ូ​ ជរ ប្រធាន​​​សហគមន៍​ឃុំ​បាបោង បាន​សម្តែង​នូវ​ក្តី​រំភើប​សប្បាយ​រីក​រាយ​​ ហើយ​​លោក​បាន​​មាន​ប្រសាសន៍​ថា ​លោក​សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ និង​ស្មោះ​ស្ម័គ្រ​​​បំផុត ​​ចំពោះ​​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​សម្តេច​​អគ្គ​​មហា​​សេនាបតីតេជោ​ហ៊ុន សែន ​ជា​​ប្រមុខ​​ តាម​រយៈ​​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ស្រុក​ពាមរក៍​

ខេត្ត​ព្រៃវែង ៖ ​ជួបជាមួយ​ភ្នាក់​ងារ​​កោះ​សន្តិភាព​​ លោក​អ៊ូ​ ជរ ប្រធាន​​​សហគមន៍​ឃុំ​បាបោង បាន​សម្តែង​នូវ​ក្តី​រំភើប​សប្បាយ​រីក​រាយ​​ ហើយ​​លោក​បាន​​មាន​ប្រសាសន៍​ថា ​លោក​សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ និង​ស្មោះ​ស្ម័គ្រ​​​បំផុត ​​ចំពោះ​​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​សម្តេច​​អគ្គ​​មហា​​សេនាបតីតេជោ​ហ៊ុន សែន ​ជា​​ប្រមុខ​​ តាម​រយៈ​​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ស្រុក​ពាមរក៍​ លោក​​ប្រធាន​​រដ្ឋ​បាល​​សង្កាត់​ជលផល​ ជា​ពិសេស​​លោក​ណៅ ធួក ប្រតិភូ​​រាជ​រដ្ឋា​ភិបាល​​​​ទទួល​បន្ទុកជា​ប្រធាន​រដ្ឋ​បាល​​​​ជល​ផល ដែល​បាន​យក​ចិត្ត​ទុក​ដាក់​​​ខ្ពស់​​លើ​វិស័យ​​កសិកម្ម​ ព្រោះ​​សព្វ​ថ្ងៃ​​​ប្រទេស​កម្ពុជា​ មាន​ប្រជាជន​​​ប្រមាណ​​៨៥%​ ជាកសិករ ។​

​លោក​អ៊ូ ជរ បាន​បន្ត​ថា សព្វ​ថ្ងៃ​សហគមន៍​​​លោក​មាន​ការ​​រីក​ចម្រើន​​គ្រប់​វិស័យ ​​ពិសេស​គឺ​​​វិស័យ​​កសិកម្ម​នេះតែម្តង ។ ជាក់​ស្តែង​ កាលពី​ថ្ងៃទី​៤ ឧសភា ​លោក​អ៊ុច គីមហេង  ប្រធាន​​ក្រុម​​ប្រឹក្សា​ស្រុក​ពាមរក៍​​ បាន​ដឹកនាំ​​​ក្រុម​ការងារ​ជា​ច្រើន​រូប​រួម​មាន​​លោក​​ចៅ នន់ មេឃុំ​​​បាបោង​ លោក​ស៊ឹម ជា ជំទប់​លេខ​២ លោក​​​សឿ វិចិត្រ នាយរង​ផ្នែក​​រដ្ឋ​បាល​​ជលផល​ស្ទឹង​​ស្លូត​ លោក​ហម តេង ក្រុម​ប្រឹក្សា​ឃុំ លោក​នៃ ​ធឿន នាយ​សង្កាត់​​រដ្ឋ​បាល​​ជលផល​ទួល​តាកែវ ​លោក​ម៉ូ សេត មេភូមិ​បាបោង ចុះ​ត្រួត​ពិនិត្យ​​​​ការ​​ស្តារ​ព្រែក​មួយ​កន្លែង​​នៅ​ក្នុង​មូល​ដ្ឋាន​​របស់​ខ្លួន​ ។

លោក​ចៅ នន់ មេឃុំ​​បាបោង​ បាន​ឱ្យ​ដឹងថា ការ​ស្តារ​ព្រែក​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​​​ឃុំ​របស់​​លោក​​នោះ​ គឺ​ដើម្បី​បម្រើ​ផល​​ប្រយោជន៍​​ក៏ដូចជា​សេចក្តី​ត្រូវ​ការ​ជា​ចាំបាច់​​របស់​​​ប្រជា​កសិករ​​នៅមូល​ដ្ឋាន​ក្នុង​ការ​​ធ្វើ​​ស្រែ ​ចម្ការ​។ លោក​បន្ត​ថា ហេតុ​ដូច​នេះ​ ក្នុង​នាម​​លោក​ជា​មេឃុំ​តំណាង​​ឱ្យ​ប្រជាពលរដ្ឋ​​ឃុំ​បាបោង​ សូម​សម្តែង​នូវ​ក្តី​​រំភើប​រីករាយ​​ដឹងគុណ​ជានិច្ច​ចំពោះ​សម្តេច​​តេជោ​ដែល​​បាន​​ខិតខំ​​គ្រប់​បែប​យ៉ាង​​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​​មាន​ជីវភាព​​សម​រម្យ​ ។ ក្នុង​នោះ​ដែរ​ លោក​​ចៅ នន់ ​បាន​​ឱ្យ​ដឹង​ថា ការ​ស្តារ​ព្រែក​នេះ​ធ្វើ​​ឡើង​ជា​រៀងរាល់​​ឆ្នាំ គឺ១ឆ្នាំ​​ស្តារ​ម្តង ។ ក្នុង​ឆ្នាំ២០១១​នេះ ព្រែក​ដែល​បាន​ស្តារ​​ហើយ​ជា​ស្ថាពរ​មាន​​ប្រវែង​សរុប​៩៨០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​ ជម្រៅ​​១​ម៉ែត្រ​ បាត​ក្រោម​២​ម៉ែត្រ​ ។ ការ​ស្តារ​ព្រែក​​នេះ​មាន​​សារ​សំខាន់​​៣យ៉ាង​​គឺទី១-​​រក្សា​បាន​​នូវ​ពូជត្រី​​ក៏ដូចជា​​ផល​ត្រី​​ ទី២-​​ជួយ​សម្រួល​​ដល់​វិស័យ​​​កសិកម្ម​ និងទី៣-​ជួយ​​សម្រួល​ដល់​វិស័យ​គមនាគមន៍​ ។ ចំណែក​​​ប្រជាពលរដ្ឋ​​ក៏​បាន​​សម្តែង​​​នូវ​​សេចក្តី​សប្បាយ​រីករាយ​​ក្រៃលែង​​​ផង​ដែរ ដែល​មាន​ព្រែក​មាន​ទឹក​ធ្វើ​ស្រែ ៕