ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យគម្រក់

12 ឆ្នាំ មុន

អាឡេវ​មិន​ដឹងថា លោក​ប្រាយុទ្ធ​ ចាន់​អូ​ចា ដែល​​ជា​​មេ​ទ័ព​ជើង​គោក​សៀម​​និយាយ​​មែន ឬ​ក៏​បែប​ណា​នោះ​ទេ ដែល​​ថា ​បើ​មិន​ចង់​ធ្វើ​សង្គ្រាម​​កម្ពុជា​ត្រូវ​ដក​ទ័ព​​ចេញ​ពី​​ផ្ទៃ​ដី​៤,៦​គីឡូ​ម៉ែត្រ ការ៉េក្បែរ​​ប្រាសាទ​ព្រះ​វិហារ ។ ​បើ​នេះ​ជា​ពាក្យ​​សម្តី​ដែល​និយាយ​បែប​នេះ​មែន​អាឡេវចាត់​ទុក​ថា ជា​ពាក្យ​រ​បស់​មនុស្ស​គម្រក់ម្នាក់

Surprised អាឡេវ​មិន​ដឹងថា លោក​ប្រាយុទ្ធ​ ចាន់​អូ​ចា ដែល​​ជា​​មេ​ទ័ព​ជើង​គោក​សៀម​​និយាយ​​មែន ឬ​ក៏​បែប​ណា​នោះ​ទេ ដែល​​ថា ​បើ​មិន​ចង់​ធ្វើ​សង្គ្រាម​​កម្ពុជា​ត្រូវ​ដក​ទ័ព​​ចេញ​ពី​​ផ្ទៃ​ដី​៤,៦​គីឡូ​ម៉ែត្រ ការ៉េក្បែរ​​ប្រាសាទ​ព្រះ​វិហារ ។ ​បើ​នេះ​ជា​ពាក្យ​​សម្តី​ដែល​និយាយ​បែប​នេះ​មែន​អាឡេវចាត់​ទុក​ថា ជា​ពាក្យ​រ​បស់​មនុស្ស​គម្រក់ម្នាក់ ។

​បាន​ជា​អាឡេវ​ហ៊ាន​​និយាយ​បែប​នេះ​ដោយ​សារ​តែ​មិន​ដឹងថា  មេ​ទ័ព​​សៀម​រូប​នេះ​​សំអាង​ទៅ​លើ​អី​បាន​ជា​​ហ៊ាន​និយាយ​បែប​នេះ​? ​សម្រាប់​ប្រជា​ជាតិ​កម្ពុជា​ទំនងជា​ទទួល​យក​សង្គ្រាម​​ ទោះ​បី​ស្អប់​​​ខ្ពើម​សង្គ្រាម​ក្តី ​បើ​សិន​ជា​អ្នក​ឈ្លាន​ពាន​​ចង់​​ ពី​ព្រោះ​ថា​កម្ពុជា​មិន​ដែល​យល់​សប្តិ​​ឈ្លាន​ពាន​ទឹក​ដី​នរណា​ទេ ហើយ​ក៏​គ្មាន​​ប្រវត្តិ​ធ្វើ​ចោរ​ប្លន់​​​ទឹក​ដី​នរណា​ដែរ មាន​តែ​គេ​ហែក​ហួរ​ទឹក​ដី​ខ្លួន​មិន​ឈប់​ឈរ​ រហូត​មក​ដល់​ពេល​នេះ ។ តាម​​អាឡេវ​គិត​​ទៅ​ប្រហែល​ជា​​មេ​ទ័ព​សៀម​រូប​នេះ​មើល​ងាយ​ពូជ​សាសន៍​ខ្មែរ​ដែល​តូច​ជាង​ខ្លួន និង​ក្រី​ក្រ​ជា​ង​ខ្លួន​ហើយ តែ​កុំ​ភ្លេច​​ថា ស្រមោច​​​សង្អារ​ក៏​ធ្វើ​ឱ្យ​សត្វ​ដំរី​រត់​បាន​ដែរ សូម​ជ្រាប ។ 

ដី​ទំហំ​៤,៦​គីឡូ​​ម៉ែត្រ​ការ៉េនេះ ខ្មែរ​​មិន​ដែល​ដឹង​ពី​មុន​មក​នោះ​ទេ ​ទើបតែ​ដឹង​ក្រោយ​ពេល​ប្រាសាទ​ព្រះ​វិហារ​​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​​ខែ​កក្កដា ឆ្នាំ​២០០៨ ​មក​ប៉ុណ្ណោះ ​ស្រាប់​តែ​​សៀម​លើក​ទ័ព​​មក​ឈ្លាន​ពាន​ ហើយ​​ប្រកាស​​ថា​ទឹក​ដី​​ទំហំ​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ជា​ទឹក​ដីរបស់​ខ្លួន ។ ភាសា​គួរ​ឱ្យ​​ខ្ពើម​បែប​នេះ ជា​ពាក្យ​គម្រក់បំផុត ។ អាឡេវ​រង់ចាំ​តែ​លទ្ធ​ផល​បក​ស្រាយ​របស់​​​តុលា​ការ​ក្រុង​​ឡា​អេ​ប៉ុណ្ណោះ​ថា តើ​សាល​ដីកា​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​កាល​ពី​ឆ្នាំ​១៩៦២ ​ដែល​ប្រកាស​ថា ​ប្រាសាទ​ព្រះវិហារ​​ស្ថិត​​ក្នុង​អធិប​តេយ្យ​របស់​កម្ពុជា តើ​ផ្អែក​​ទៅលើ​ផែន​ទី​ណា? ​ហើយ​តើ​កង​ទ័ព​កម្ពុជា​ដែល​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន​ជា​ដី​ដែល​សៀម​​ចង់​ឈ្លាន​ពាន​យកឬ​យ៉ាង​ណា?  អាឡេវ Cool