ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោ​បាយ​​បិទ​បាំង​លាក់​មុខ​ត្រូវ​បាន​គេ​បក​អាក្រាត «ប្រេម» អំពាវ​នាវ​ឱ្យ​គាំទ្រ​ទាហាន​ក្នុង​សកម្ម​ភាព​ឈ្លាន​ពាន

12 ឆ្នាំ មុន

រដ្ឋា​ភិបាល​ថៃ កំពុង​តែ​ដាក់​ចេញ​នូវ​នយោ​បាយ​បិទ​បាំង​ការ​ទូត ខណៈ​ដែល​រដ្ឋ​បុរស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោ​បល់​ព្រះ​មហា​ក្សត្រ លោក Prem Tunsulanonda អំពាវ​នាវ​ប្រជា​ជន​ថៃ​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​ពួក​គេ​ ទៅ​លើ​យោធា​ថៃ​នៅ​ក្នុង​សកម្ម​ភាព​នៃ​ការ​ឈ្លាន​ពាន​សង្គ្រាម​ប្រឆាំង​កម្ពុជា

រដ្ឋា​ភិបាល​ថៃ កំពុង​តែ​ដាក់​ចេញ​នូវ​នយោ​បាយ​បិទ​បាំង​ការ​ទូត ខណៈ​ដែល​រដ្ឋ​បុរស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោ​បល់​ព្រះ​មហា​ក្សត្រ លោក Prem Tunsulanonda អំពាវ​នាវ​ប្រជា​ជន​ថៃ​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​ពួក​គេ​ ទៅ​លើ​យោធា​ថៃ​នៅ​ក្នុង​សកម្ម​ភាព​នៃ​ការ​ឈ្លាន​ពាន​សង្គ្រាម​ប្រឆាំង​កម្ពុជា។

កាសែត​បាង​កក​ប៉ុស្តិ៍​ចុះ​​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៧ មេសា ឆ្នាំ​២០១១ ដែល​មាន​ចំណង​ជើង​ថា​ ប្រទេស​ចិន និង​វៀត​ណាម ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ដាក់​គំនាប​ទៅ​លើ​ប្រទេស​កម្ពុជា​ ដែល​អត្ថ​បទ​និយាយ​ថា «ក្រសួង​ការ​បរ​ទេស​​ក៏​បាន​សុំ​ផង​ដែរ​ទៅ​ដល់​ប្រទេស​វៀត​ណាម និង​ចិន ដើម្បី​ជួយ​បញ្ចុះ​បញ្ចូល​កម្ពុជា​ឱ្យ​ត្រឡប់​មក​តុចរចា​វិញ។ ការ​ស្នើ​សុំ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​ទីក្រុង​បាង​កក លោក Guan Mu និង​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​ប្រទេស​ថៃ លោក Ngo Duc Thang អំឡុង​ពេល​ការ​ជួប​ប្រជុំ​ជា​មួយ​នឹង​លេខា​អចិ​ន្ត្រៃយ៍ លោក Theerakun Niyom កាល​ពី​ម្សិល​មិញ។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ ឧត្តម​សេនីយ៍ Prawit នឹង​អញ្ជើញ​ទៅ​ទស្សន​កិច្ច​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ។ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​គាត់ គឺ​ដើម្បី​ពិភាក្សា​ទៅ​លើ​គម្រោង​អភិ​វឌ្ឍន៍​នាវា​មុជ​ទឹក ក៏​ប៉ុន្តែ​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​ជឿ​ថា គាត់​នឹង​លើក​បញ្ហា​ជម្លោះ​ព្រំ​ដែន​កម្ពុជា​-ថៃ ជា​មួយ​សម​ភាគី​ចិន​របស់​គាត់»។

នេះ​គឺ​ជា​នយោ​បាយ​បិទ​បាំង​ការ​ទូត​របស់​ថៃ ពី​ព្រោះ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ កាសែត Bangkok Post បាន​ចុះ​ផ្សាយ​អត្ថ​បទ​ដែល​មាន​ចំណង​ជើង​ថា «លោក Prem គាំទ្រ​ទាហាន​របស់​យើង​នៅ​តាម​ព្រំ​ដែន» ដែល​អត្ថ​បទ​នេះ​និយាយ​ថា «រដ្ឋ​បុរស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ព្រះ​មហា​ក្សត ្រ​កាល​ពី​ថ្ងៃ​ពុធ​បាន​អំពាវ​នាវ​ប្រជា​ជន​ថៃ​ទាំង​អស់​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​ពួក​គេ​ទៅ​ដល់​ក្រុម​ទាហាន​ដែល​កំពុង​បំពេញ​ភារ​កិច្ច​របស់​គេ​នៅ​តាម​ព្រំ​ដែន ដែល​មាន​សភាព​ផុយ​ស្រួយ​ជា​មួយ​កម្ពុជា។ ជា​ការ​ពិត​ណាស់ នេះ​ជា​ការ​ប្រសិទ្ធ​ពរ​ជ័យ និង​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ដើម្បី​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​ប្រឆាំង​កម្ពុជា ដែល​ការ​នេះ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​​គំរាម​កំហែង​របស់​រដ្ឋា​ភិបាល​ក្រុង​បាង​កក ក្នុង​ការ​ប្រើ​ប្រាស់​សកម្ម​ភាព​យោធា ដើម្បី​បណ្តេញ​ទាហាន​កម្ពុជា​ចេញ​ពី​តំបន់​ដែល​ថៃ​ចាត់​ទុក​ថា​ជា​តំបន់​ជម្លោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Nation នៅ​ថ្ងៃ​ដដែល​នោះ ដែល​បាន​ដក​ស្រង់​សម្តី​ចេញ​ពី​សារ​ព័ត៌​មាន DPA។

នេះ​ជា​កិច្ច​បន្ទាន់​មួយ​ដែល​សហ​គមន៍​អន្តរ​ជាតិ​ធ្វើ​អន្តរា​គមន៍​ ដើម្បី​បញ្ចៀស​​ការ​បង្ហូរ​ឈាម​តទៅ​ទៀត និង​​អស្ថិរ​ភាព​របស់​អាស៊ាន​​នៅ​ក្នុង​តំបន់​ទាំង​មូល។ រដ្ឋា​ភិបាល និង​ទាហាន​ថៃ​ ព្រម​ទាំង​អ្នក​សារ​ព័ត៌​មាន​ថៃ​ជា​ច្រើន​ទៀត​គួរ​តែ​បញ្ឈប់​ការ​និយាយ​​ប៉ាន់​ស្មាន​របស់​គេ​ថា កម្ពុជា​ជា​អ្នក​បង្ក​សង្គ្រាម​នៅ​តាម​ព្រំ​ដែន ពី​ព្រោះ​កម្ពុជា​បាន​ព្យាយាម​យក​បញ្ហា​នេះ​ត្រឡប់​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​វិញ។ ស្តីពី​ចំណុច​នោះ លោក Marty Natalegawa ជា​ប្រធាន ASEAN បាន​ប្រាប់​និពន្ធ​នាយក​កាសែត The Nation លោក Suthichal Yoon ថា រឿង​នេះ​វា​បាន​ធ្វើ​រួច​រាល់​នៅ​ឯអង្គ​ការ​សហ​​ប្រជា​ជាតិ​រួច​ហើយ វា​មិន​មែន​ជា​បញ្ហា​នៃ​ការ​នាំ​រឿង​នេះ​ត្រឡប់​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​វិញ​ឡើយ។ បញ្ហា​នោះ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​បាន​ទេ៕

សាស្ត្រា​ចារ្យ ប៉ែន សឿន