ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កៃគ្រាប់​ក្នុង​ធុង​ស្រោច​បន្លែ​ប៉ះ​ចំ​អ្នក​ធ្លាប់​ធ្វើ​ទាហាន​គេច​ផុត​គ្រោះថ្នាក់

13 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ស្នូរ​ផ្ទុះ​គ្រាប់បែក​លាន់ រញ្ជួយ​ក្នុង​ចំការ​បន្លែ​មួយ​ស្ថិត​នៅ​ទល់មុខសាលា​បឋម​សិក្សា​រលួស​ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ទាំង​ព្រឹកព្រលឹម បណ្ដាល​ឱ្យ​បុរស​អ្នក​ដាំ​ដំណាំ​ម្នាក់ រងរបួសស្រាល ហើយ​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ដកំពង់ស្ពឺ ។លោក​អធិការរង​នគរបាល​ក្រុង​ច្បារមន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​នោះ​នៅ វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ មិថុនា។ ជន​រង​គ្រោះ

ខេត្ដកំពង់ស្ពឺ ៖ ស្នូរ​ផ្ទុះ​គ្រាប់បែក​លាន់ រញ្ជួយ​ក្នុង​ចំការ​បន្លែ​មួយ​ស្ថិត​នៅ​ទល់មុខសាលា​បឋម​សិក្សា​រលួស​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ទាំង​ព្រឹកព្រលឹម បណ្ដាល​ឱ្យ​បុរស​អ្នក​ដាំ​ដំណាំ​ម្នាក់ រងរបួសស្រាល ហើយ​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ដកំពង់ស្ពឺ ។លោក​អធិការរង​នគរបាល​ក្រុង​ច្បារមន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​នោះ​នៅ វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ មិថុនា។ ជន​រង​គ្រោះ​ឈ្មោះ ម៉ៃ សុខុម  អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ចេ​វ សេត និង​មានកូន​៦​នាក់ រស់នៅ​ភូមិ​តា​ម៉ុ​យ សង្កាត់ច្បារមន ។

ជា​ធម្មតា​ពេល​ក្រោកពីដំណេក លោក​តែង​ទៅ​ចំការ​បន្លែ​របស់​ខ្លួន​ដែល​ដាំត្រសក់ និង​សណ្ដែក​ដើម្បី​ស្រោច​ទឹក​។ ដោយឡែក​នៅ​ព្រឹក​កើតហេតុ​ពេល​លោក​ចាប់​ដងរែក និង​ធុង​ស្រោច​ទឹក​ចុះ​ដងទឹក​ក្នុង​ត្រ​ញំ​ង ដែល​នៅ​ក្បែរ​ច្បារ​បន្លែ​នោះ​ស្រាប់តែ​ឮ សំលេង​ម្យ៉ាង​លោក​ក៏​ទំលាក់​ដងរែក​ចោល ហើយ​ស្ទុះ​ទៅ​ក្រាប​ក្នុង​រណ្ដៅ​ត្រ​ញំ​ង​ទឹក ខណៈ​គ្រាប់​ផ្ទុះ​ឡើង​។ ការ​ផ្ទុះ​នោះ​បណ្ដាលឱ្យ​បែក​ធុង និង​ពាង​លាយ​ជី​ស្រោច​ដំណាំ​។ ចំណែក​លោក​ម៉ៃ សុខុម ដែល​បាន​ក្រាប​ក្នុង រណ្ដៅ​ទាន់​ពេល​រង​របួស​កែងដៃ​បន្ដិច ប៉ុណ្ណោះ ហើយ​គ្រូពេទ្យ​ប្រាប់​ថា អំបែង​គ្រាប់ជាប់​ក្នុង​ដើមដៃ​ស្ដាំ​ពុំ​ទាន់​អាច​ដក​ចេញភ្លាម​ៗ​ទេ ។

មន្ដ្រី​ប៉ូលិស​ក្រុង​ច្បារមន​រាយការណ៍​ថា តាម​ការ​ស៊ើបសួរ និង​ការ​អង្កេត​ភ្លាម​ៗ​លើករណី​នេះ គឺជា​រឿង​សំអប់​មួយ​រវាង​អ្នក​ដាំ និង​អ្នក​ធ្លាប់​លួច​បេះ​ត្រសក់បេះ​សណ្ដែក ព្រោះ​ពី​ថ្ងៃមុន​បុរស​ម្ចាស់​ចំការ​បាន​បេះសណ្ដែក និង​ត្រសក់​លក់ រួច​ហើយ​បន្ដ​ការបាញ់ថ្នាំ​សំលាប់​សត្វល្អិត​ទៀត លុះ​ព្រឹក​ឡើង កើតហេតុ​ការណ៍​ផ្ទុះ​គ្រាប់បែកដៃ​តែ​ម្ដង​។ មន្ដ្រី​ប៉ូលិស​បច្ចេកទេស​ព្រហ្មទណ្ឌ​ខេត្ដ និយាយ​ថា គ្រាប់បែកដៃ​នេះ​ធុន​ក្រឡា​ទៀប ផលិត​នៅ​សហភាព​សូ​វៀត ដែល​គេ​បង្កៃ​ក្នុង ធុង​ស្រោច​បន្លែ​របស់​ជន​រង​គ្រោះ ។ បើ​កុំ​តែ ជន​រង​គ្រោះ​ធ្លាប់​ធ្វើ​ទាហាន​មាន​បទ ពិសោធន៍​រឿង​អាវុធ​ជាតិ​ផ្ទុះ​អាច​រង​គ្រោះ ដល់​ជីវិត​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ម្ចាស់គ្រាប់បែក​នោះ​ហើយ ៕