រឿងរ៉ាវប្លែកៗកើតឡើងនៅលើពិភពលោក
រឿងរ៉ាវប្លែកៗកើតឡើងនៅលើពិភពលោកដូចជា
រឿងរ៉ាវប្លែកៗកើតឡើងនៅលើពិភពលោកដូចជា
១-ប៉ូលិសប្រេស៊ីលបង្ក្រាបក្រុមចោរលួចប្រាក់ក្នុងធនាគារ
ប៉ូលិសប្រេស៊ីលបានទប់ស្កាត់ផែនការប្លន់ធនាគារដ៏ធំបំផុតនៅលើពិភពលោក ក្រោយពីប្រទះឃើញជនសង្ស័យមួយក្រុមជីករូងក្រោមដីក្នុងបំណងលួចប្រាក់ពីធនាគារ ។
២-ជប៉ុនទទួលជនភៀសខ្លួនតែ៣នាក់ក្នុងរយៈពេល៦ខែដើមឆ្នាំដំបូង
រដ្ឋាភិបាលជប៉ុនបានអនុម័តទទួលជនភៀសខ្លួនតែ៣នាក់ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៧ ទោះបីជាមានអ្នកស្នើសុំច្រើនដល់ទៅ៨.៥៦១ នាក់ក៏ដោយ ។
៣-អូស្ត្រាលីថាការបាត់យន្តហោះ«MH370» គឺជាអាថ៌កំបាំង
ក្រុមអ្នកស៊ើបអង្កេតអូស្ត្រាលីដែលតាមរកយន្តហោះ «ប៊ូអឹុង៧៧៧» ក្នុងជើងហោះហើរ «MH370» របស់ម៉ាឡេស៊ីដែលបាត់ គឺជារឿងចម្លែកមួយកម្រកើតមាននៅលើពិភពលោក ។
៤-Amazon ត្រូវអឺរ៉ុបទារពន្ធ
សហគមន៍អឺរ៉ុបចេញបញ្ជាឲ្យក្រុមហ៊ុន Amazon របស់អាមេរិកត្រូវបង់ពន្ធដែលជំពាក់ប្រមាណ២៥០លានអឺរ៉ូ កាលពីពេល ថ្មីៗ កន្លងមក ៕
៥-បុរសម្នាក់ប្រយុទ្ធតស៊ូជាមួយពស់
បុរសម្នាក់ត្រូវពស់ប្រវែង៧ម៉ែត្រស្ទុះបុក ខណៈពេលកំពុងដើរត្រឡប់ទៅផ្ទះ។ មានអ្នកទៅជួយទាន់ពេលទើបរួចផុតពីគ្រោះថ្នាក់ ដោយហេតុការណ៍នេះកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី។
៦-ឈឺពោះស្មានថា ដុះសាច់ តែជាកន្សោមកូនភ្លោះ
ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់កើតអាការឈឺពោះជាប្រចាំ ដោយគ្រូពេទ្យគិតថាប្រហែលជាមានដុះសាច់ តែតាមពិតមានបង្កប់កន្សោមកូនភ្លោះ ដូច្នេះត្រូវវះកាត់ ។
៧-ត្រីកន្ទុយក្ងោក
មិនមែនតែមនុស្សទេដែលមានរូបរាងចម្លែកសូម្បីតែត្រីក៏មានកន្ទុយដូចសត្វក្ងោក ខណៈពេលអ្នកវិទ្យាសាស្ត្រអង់គ្លេសរកឃើញថាត្រីប្រភេទនេះមានដើមកំណើតនៅប្រទេសទ្រីនីដាដ និងតូបាហ្គោ ។
៨-អាមេរិកហាមពលរដ្ឋរបស់ខ្លួនទៅកម្សាន្តនៅគុយបា
អាមេរិកបានបណ្ដេញទូតគុយបាចំនួន១៥នាក់ចេញពីប្រទេស និងហាមពលរដ្ឋរបស់ខ្លួនដើរកម្សាន្តនៅគុយបា ក្រោយពីមន្ត្រីទូតអាមេរិកធ្លាក់ខ្លួនឈឺយ៉ាងអាថ៌កំបាំង ។
៩-ជប៉ុនលើកលែងពន្ធលើស្រានៅទូទាំងប្រទេសសម្រាប់ភ្ញៀវទេសចរ
ភ្ញៀវបរទេសអាចទិញស្រាដែលផលិតក្នុងប្រទេសជប៉ុនបានដោយមិនបាច់បង់ពន្ធ ដើម្បីបន្ថយការចំណាយ ។
១០-សិស្សធាក់គ្រូព្រោះហាមលេងទូរស័ព្ទនៅក្នុងថ្នាក់
សិស្សម្នាក់ខឹងគ្រូហាមលេងទូរស័ព្ទក៏ក្រោកឡើងធាក់គ្រូនៅពីមុខថ្នាក់រៀនប៉ុន្តែគ្មាននរណាម្នាក់ចូលជួយទេ ។ រឿងនេះកើតឡើងនៅប្រទេសចិន ៕
ចែករំលែកព័តមាននេះ