ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆឹ​ម វ​ត្តី តួឯក​រឿងហ្លួង​ព្រះស្តេច​កន លូតលាស់​ពី​ភាព​អស់សង្ឃឹម

6 ឆ្នាំ មុន

ការ​លើកយក​មក​បង្ហាញ​ពី​កញ្ញា ​ឆឹ​ម វ​ត្តី នេះ​ក្នុង​ន័យ​ចង់​ឲ្យ​ដឹង​ថា​

រាជធានី​ភ្នំពេញ ៖ កញ្ញា​ ឆឹ​ម វ​ត្តី គឺជា​តារា​ស្រី​មានឱកាស​បាន​ក្លាយជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​ហ្លួង​ព្រះស្តេច​កន​» ជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​របស់​កម្ពុជា ។

ការ​លើកយក​មក​បង្ហាញ​ពី​កញ្ញា ​ឆឹ​ម វ​ត្តី នេះ​ក្នុង​ន័យ​ចង់​ឲ្យ​ដឹង​ថា​ នាង​មាន​ប្រវត្តិ​ការងារ​សិល្បៈ​បែប​ណា​មុន​នឹង​បាន​ល្បីឈ្មោះ ។ បើ​និយាយ​ពី​ការងារ​សិល្បៈ​ដំបូង តារា​មុខស្រស់់​សម្បុរ​ស្រអែម​ឆឹ​ម វ​ត្តី ជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​មួយ​ដួង​ប្រចាំ​ក្រុម​លោក​គួ​ច ខេ​វិ​ន ហើយ​មាន​ប្រវត្តិ​ចូលរួម​ក្នុង​កម្មវិធី​«​ស្រី​ស្រស់​ប្រុស​ស្អាត​» របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ផង​ដែរ​។ អំឡុង​ពេល​ជា​អ្នក​ដើរ​កាច់រាង​បង្ហាញ​ម៉ូ​ដ វ​ត្តី​គ្មាន​អ្នក​ណាមួយ​ដឹង​ថា នាង​ចេះ​បង្ហាញ​ទេព​កោសល្យ​ជា​តារា​សម្តែង​ទេ ប៉ុន្តែ​តាំងពី​នាង​ឆក់​បាន​តំណែង​ក្នុង​រឿង ល្បី​ៗ​បន្តបន្ទាប់​មក​កេរ្តិ៍ឈ្មោះ​របស់​នាង​ចាប់ផ្តើម​រីកសាយ ហើយ​សម្រស់​ផ្ទៃមុខ​របស់​នាង​មើលទៅ​កាន់តែ​ស្រស់​ស្អាត​ជាង​មុន ។

កញ្ញា​រាង​ខ្ពស់​ឆឹ​ម វ​ត្តី ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពី​មុន​នាង​ជា​ស្រី​ស្រស់​ប្រុស​ស្អាត របស់​ស៊ី​ធី​អិន រួច​បាន​បន្តការងារ​ដើរ​បង្ហាញ​ម៉ូ​ដ​តាម​ទូរទស្សន៍ និង​តាម​កម្មវិធី​នានា​របស់​ក្រុមហ៊ុន​មួយ​ចំនួន ។ នាង​ស្ទើរតែ​អស់សង្ឃឹម​ដ្បិត​អាជីព​សិល្បៈ​អំឡុង​ពេល​នោះ​មិនសូវ​ជោគជ័យ បាន​តែ​ហត់​អស់​តែ​កម្លាំង ។ រហូត​មក​ទល់​ពេល​នេះ​វ​ត្តី​ថត​ភាពយន្ត​បាន​ច្រើន​មាន​ទាំង​រឿង​ដុំ និង​រឿង​ភាគ តាម​កញ្ចក់​ទូរទស្សន៍​នានា​ជា​ច្រើន តាំងពី​មិន​ទាន់​បាន​តួឯក​ត្រឹម​តួរង​រហូត​ក្លាយជា​តួអង្គ សំខាន់​ៗ ក្រោយ​ខំ​សម្តែង​ឲ្យ​ល្អ​ឲ្យ​ផលិតករ​មើលឃើញ ។ រឿង​ដែល ល្បី​ៗ​មាន​គេ​ស្គាល់​ដូច​ជា​រឿង​«​វិកលចរិត​» និង​រឿង​«​ហ្លួង​ព្រះស្តេច​កន​»​ជាដើម ។ លើស​ពី​នេះ​នៅ​មាន​ស្នាដៃ​ខ្សែភាពយន្ត​មួយ​ចំនួន​ទៀត ដែល​ត្រៀម​ចាក់​បញ្ចាំង​ជា​បន្តបន្ទាប់ ។

កញ្ញា​ឆឹ​ម វ​ត្តី និយាយ​ថា «​នាង​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ដល់​សិល្បករ ក្រោយ​ៗ​ស្រឡាញ់​សិល្បៈ​ត្រូវ​លះបង់ កុំ​អួតអាង គោរព​ការងារ គោរព​ពេលវេលា គោរព​វិន័យ មិន​ប្រកាន់​ជំងឺ​តួឯក​ទាល់តែ​ដាក់​តួ​ធំ​លេចធ្លោ​បាន​សម្តែង គឺ​កុំ​គិត​បែប​នេះ​ឲ្យ​សោះ នោះ​សិល្បៈ​របស់​យើង​នឹង​ដើរទៅ​មុខជា​លំដាប់​» ៕