ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នឹង​មាន​អ្វី​បន្ទាប់ ​សម្រាប់​ន​យោ​បា​សេដ្ឋកិច្ច​លោក ស៊ី ជី​ន​ពីង ?

6 ឆ្នាំ មុន

ក្នុងអំឡុងពេល​៥​ឆ្នាំ​កន្លង​មក លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា

ទីក្រុង​ហុងកុង ៖ អ្នកដឹកនាំ​ធំ​របស់​ប្រទេស​ចិន​បាន​ជួប​គ្នា​ក្នុង​ស​ប្តា​ហ៍​នេះ សម្រាប់​សភាជាតិ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន ។ វា​ជា​ឱកាស​មួយ​ក្នុង​ការ​រក្សា​អំណាច​របស់​លោក ស៊ី ជី​ន​ពីង (Xi Jinping) ខណៈ​លោក​ត្រៀមខ្លួន​ដឹកនាំ​អាណត្តិ​ទី​២ ។

ក្នុងអំឡុងពេល​៥​ឆ្នាំ​កន្លង​មក លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អត្ថប្រយោជន៍​របស់​គណបក្ស​មាន​អាទិភាព​ជាង​ទីផ្សារ ហើយ​អ្នកជំនាញ​ជា​ច្រើន​គិត​ថា វា​នឹង​បន្ត​កើត​មាន​ឡើង ។

លោកស្រី Yanmei Xie អ្នកវិភាគ​ក្នុង​ក្រុមហ៊ុន​ស្រាវជ្រាវ Gavekal បាន​និយាយ​ថា ៖« ប្រសិនបើ​មាន​ជម្លោះ​នោះ ទីផ្សារ​នឹង​ត្រូវ​ចុះចាញ់ » ។

បើ​ទោះជា​មាន​បញ្ហា​មួយ​ចំនួន​កើតឡើង​ដូច​ជា តម្លៃ​ប្រាក់​យន់​ធ្លាក់​ចុះ​ក្តី ក៏​សេដ្ឋកិច្ច​ចិន​បាន​បន្ត​លូតលាស់​ក្នុង​កម្រិត​មួយ ដែល​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ប្រាថ្នា​ចង់បាន ។

អ្នកជំនាញ​និយាយ​ថា រដ្ឋាភិបាល​លោក ស៊ី បរាជ័យ​ក្នុង​ការ​ចេញ​សកម្មភាព​ទាន់​ពេលវេលា ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​ៗ ដែល​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ចិន ដូច​ជា បំណុល​កើនឡើង​ជាដើម ។

ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក លោក​បាន​ព្យាយាម​បើក​ទូលាយ​ផ្នែក​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច ខណៈ​រក្សា​ការ​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​ទៀត ។

ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៥ ភ្នាក់ងារ​រដ្ឋាភិបាល​បាន​លូកដៃ​ចូល​ក្នុង​វិបត្តិ​ទីផ្សារ​ហ៊ុន ដោយ​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​យន់​ធ្លាក់​ចុះ និង​មិន​ព្រមាន​ជា​មុន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​សកល​រង​ផល​ប៉ះពាល់ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​បរទេស​តែង​រអ៊ូរទាំ​ថា មន្ត្រី​មាន​សមត្ថកិច្ច​ចិន​បាន​ផ្តល់​លក្ខខណ្ឌ​ពិសេស​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ។

កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​ថវិកា​ប្រមាណ​១៧០​ប៊ី​លាន​ដុល្លារ​ទៅ​បរទេស បន្ទាប់​ពី​អ្នកដឹកនាំ​នយោបាយ​ស្នើ​ឲ្យ​បង្កើន​វត្តមាន​ក្រុមហ៊ុន​ចិន​ក្នុង​ទីផ្សារ​អន្តរជាតិ​។ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជិត​ពាក់កណ្តាល​ក្នុងឆ្នាំនេះ បន្ទាប់​ពី​ចិន​បាន​ចេញ​វិធានការ​កាត់​បន្ថយ​លំហូរ​ប្រាក់​ចេញពី​ប្រទេស ដែល​ទាញ​ទម្លាក់​តម្លៃ​ប្រាក់​យន់ ។ តាំងពី​ពេល​នោះ​មក តម្លៃ​ប្រាក់​យន់​មាន​ស្ថិរភាព​ឡើង​វិញ ។

ថវិកា​ជា​ច្រើន​នឹង​វិនិយោគ​ក្នុង​គម្រោង​របស់​លោក​ស៊ី រួម​មាន ការ​សាងសង់​ផ្លូវថ្នល់ កំពង់​ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​តាម​ផ្លូវ​សូត្រ​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ៕