ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំទៀតទៅលោកម្ចាស់…!

6 ឆ្នាំ មុន

សម័យនេះ​ហើយ​…​សម័យ​ប្រកួតប្រជែង​នយោបាយ​កំពុង​ពុះកញ្ជ្រោល​…​កំពុង​ស្វែងរក​ប្រជាប្រិយភាព​…​

សម័យនេះ​ហើយ​…​សម័យ​ប្រកួតប្រជែង​នយោបាយ​កំពុង​ពុះកញ្ជ្រោល​…​កំពុង​ស្វែងរក​ប្រជាប្រិយភាព​…​ គួរណាស់​កូនចៅ​តា​តា​ខ្លះ​នោះ​…​ជួយ​យោង​…​ជួយ​ថែរក្សា​កិត្តិយស​ក្នុង​វង្ស​ត្រកូល​ហើយ​…​។ពី​អតីតកាល​គឺអតីតកាល​…​មិន​គួរ​យក​មារយាទ​អាក្រក់​ពី​អតីតកាល​មក​ប្រើ​…​មកបង្អួត​គេឯង​កណ្តាល​រាជធានី​បែប​នេះឡើយ ។

កូនចៅ​តា​តា​ម្នាក់​…​ដែល​មានឈ្មោះ​ស្អុយ​…​មានឈ្មោះ​ជា​ជន​អន្ធពាល​ពី​អតីតកាល​…​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​បញ្ចេញ​ឈ្មោះ​ឪ​…​ឈ្មោះ​​ខ្លួនឯង​គំរាម​មន្ត្រី​បំពេញការងារ​…​ចាប់​ហែក​លិខិត​បេសកកម្ម​មន្ត្រី​ចោល​…​បញ្ជា​កូនចៅ​ឱ្យ​យក​កាំភ្លើង​ពី​ក្នុង​ឡាន​…កូនចៅ​មិន​ធ្វើ​តាម​ក៏​ទៅ​យក​ខ្លួនឯង​…​។មន្ត្រី​បេសកកម្ម​ម្នាក់​ៗ​ភ័យ​ចង់​លិច​នោម​…​រត់​យករួចខ្លួន​អស់​…​ទុក​ឱ្យ​មេការ​ជើងកាង​បានចិត្ត ស្រែក​ជេរ​ថែម​…ចំណែក​រដ្ឋអំណាច​មូលដ្ឋាន​បឹង​កេងកង​…​រក​ធ្វើ​អ្វី​ឱ្យ​មាន​សន្តិសុខ​…​សណ្តាប់ធ្នាប់​ក្នុង​ខណ្ឌ​អត់​បាន​ទេ​…​ព្រោះ​គេ​យក​នាម​តា​តា​មក​ស្រែក​ប្រាប់​…​ជា​សញ្ញា​គំរាម​ធំ​…​។

អាណិត​ជាងគេ​មន្ត្រី​បរិស្ថាន​ខណ្ឌ​ម្នាក់​ៗ​រត់​ទាំង​ចង់​លិច​នោម​…​ស្រួល​មិន​ស្រួល​សើម​ខោ​ខ្លះ​ផង​ក៏​មិនដឹង​…​តែ​ប៉ុណ្ណោះ​ហើយ​…​ស្បថ​បើ​ហ៊ាន​ទៅ​សួរនាំ​ពី​សកម្មភាព​អាក្រក់​នៅ​ទីនោះ គឺ​ក្លិប​ឌី​ស្កូ​៥៧ ដ៏​អនាធិបតេយ្យ ។

ឱ ! ថៅកែ​ឌី​ស្កូ៥៧ អើយ​…​ខំ​យក​ជើង​ខ្លាំង​មក​កាង​ហើយ​…​ថាឱ្យ​សុខ​មិន​សុខ​ទៀត​…​។ បើ​ចង់​សុខ​ស្រណុក​ស្រួល​…​រកស៊ី​មិនល្អ​ម៉េច​រក​ទៅ​…​កុំឱ្យ​តែ​ប៉ះពាល់​ការ​រស់នៅ​របស់​អ្នក​ជិតខាង​…​វា​ចប់​ទៅ​ហើយ​…​ឬ​មួយ​ក៏​លោក​ថៅកែ​ជើងកាង​ដែរ​…​។

វា​គ្មាន​អ្វី​ស្អុយឈ្មោះ​…​ខូច​ឈ្មោះ​ជាង​រកស៊ី​អាក្រក់​…​ហើយ​វា​ក៏​គ្មាន​អ្វី​ល្បីល្បាញ​ឈ្មោះ​…​ជាង​បំផ្លាញ​សេចក្តីសុខ​អ្នក​ជិតខាង​ដែរ​…។

សម័យនេះ​អ្នកចេះ​ដឹង​…​គេ​ខំ​ធ្វើ​ល្អ​អស់​ទៅ​ហើយ​…​អ្នក​មិន​ចេះ​ដឹង​ក៏​ខំ​ធ្វើ​ល្អ​ស្ទើរ​អស់​ដែរ​…​គួរតែ​ខំ​បើកក្តោង​រត់​តាម​គេ​ផង​…​ក្រែង​លុបលាង​ពី​អតីតកាល​បាន​…

ប៉ុន្តែ​បើ​ធ្វើ​ល្អ​ក្រែង​ក្ស័យ​…​ខំ​ទៀត​ទៅ​ចុះ​លោក​ម្ចាស់​…​ហេ ! ហេ !           ​