ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ស្វែងរក​ទូរស័ព្ទ​ដៃ​ដែល​បាត់ ទោះបី​ស្មា​ត​ហ្វូ​ន​អ្វី​ក៏​ដោយ

6 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ស្វែងរក​ទូរស័ព្ទ​ដែល​អ្នក​បាន​ធ្វើ​បាត់ ។ ប្រសិនបើ​វា​ជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ​

សព្វ​ថ្ងៃនេះ មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ស្វែងរក​ទូរស័ព្ទ​ដែល​អ្នក​បាន​ធ្វើ​បាត់ ។ ប្រសិនបើ​វា​ជា​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS, Android ឬ Windows ក៏​ដោយ អ្នក​នៅ​តែ​មានឱកាស​ស្វែងរក​វា ដោយសារ​ប្រព័ន្ធ​ប្រតិបត្តិការ​ខាងលើ​សុទ្ធតែ​មានកម្ម​វិធី​ស្វែងរក​នៅ​ពេល​បាត់ ឬ​ក៏​អ្នក​អាច​ដំឡើង​កម្មវិធី​ផ្សេង​ៗ​ដើម្បី​តាមដាន​ទូរស័ព្ទ​របស់​ខ្លួន​ក៏​បាន ។

ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះ​ៗ​ដើម្បី​ស្វែងរក​ទូរស័ព្ទ ឬ​ឧបករណ៍​ស្រ​ដៀង​គ្នា​ដែល​អ្នក​បាន​ធ្វើ​បាត់ ៖

១-​វិធី​ស្វែងរក​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android ៖
ប្រព័ន្ធ​ប្រតិបត្តិការ Android មិន​ត្រឹមតែ​ផ្តល់​ជូន​នូវ​សេវាកម្ម​របស់ Google ក្នុង​ការ​ស្វែងរក និង​គ្រប់គ្រង​ទូរស័ព្ទ​របស់​អ្នក​ពី​ចម្ងាយ​ទេ ប៉ុន្តែ​វា​ក៏​មានកម្ម​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​ដំឡើង​ដើម្បី​ស្វែងរក​ស្មា​ត​ហ្វូ​ន​ផង​ដែរ ។ កម្មវិធី​ងាយស្រួល​ប្រើ​បំផុត​គឺ Find My Device ដែល​បង្កើត​ឡើង​សម្រាប់​ស្មា​ត​ហ្វូ​ន Android និង​អាច​ទាញ​យក​បាន​តាម​រយៈ Google Play Store ។

លើស​ពី​នេះ អ្នក​ក៏​អាច​ដំឡើង​កម្មវិធី​មួយ​ចំនួន​ទៀត​ដើម្បី​ជួយ​រក​ទូរស័ព្ទ​ផង​ដែរ ។ Cerberus Anti-theft គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ដំឡើង​ពី​ចម្ងាយ ហើយ​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទីតាំង​ទូរស័ព្ទ​របស់​ខ្លួន ។

២-​វិធី​ស្វែងរក​ទូរស័ព្ទ iPhone ៖
វិធី​ល្អ​បំផុត និង​ជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​ស្វែងរក​ទូរស័ព្ទ iPhone ដែល​បាត់ តាម​រយៈ​កម្មវិធី​ដើម​របស់​ក្រុមហ៊ុន Apple គឺ​កម្មវិធី Find My iPhone ។ កម្មវិធី​នេះ​បាន​ដំឡើង​ស្រាប់​នៅ​គ្រប់​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ហើយ​អាច​បង្ហាញ​ពី​ទីតាំង​ឧបករណ៍​ដែល​បាត់​នោះ​នៅ​លើ​ផែនទី ដើម្បី​ជួយ​អ្នក​ងាយស្រួល​ក្នុង​ការ​រក និង​គ្រប់គ្រង​វា ។

ទោះជា​យ៉ាងណា អ្នក​ត្រូវការ​ប្រើប្រាស់​កុំព្យូទ័រ ឬ​ឧបករណ៍ iOS ផ្សេង​ទៀត​ដែល​មានកម្ម​វិធី Find My iPhone ដើម្បី​ស្វែងរក​ទូរស័ព្ទ​។ គួរ​ឱ្យ​សោកស្តាយ កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព លុះត្រាតែ​ទូរស័ព្ទ​របស់​អ្នក​កំពុង​បើក និង​មាន​អីុ​ន​ធើ​រ​ណេ​ត ។

៣-​វិធី​ស្វែងរក​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Windows៖
អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ Windows ក៏​អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​បាន​ដែរ ដោយ​មាន​ជំនួយ​ពី​សេវាកម្ម​ភ្ជាប់​មក​ជាមួយ​របស់​ក្រុមហ៊ុន Microsoft ។ ក្រុមហ៊ុន​នេះ​បាន​បង្កើត​កម្មវិធី​អាច​ស្វែងរក​ទូរស័ព្ទ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 ដែល​បាត់ ។ វា​អនុញ្ញាត​ឱ្យ​អ្នក​ស្វែងរក​ទីតាំង​ទូរស័ព្ទ​បាន​លឿន ឬ​ធ្វើ​ឱ្យ​វា​មាន​សំឡេង​រោទ៍​ពី​ចម្ងាយ ។

ទោះជា​យ៉ាងណា គុណវិបត្តិ​របស់​វា​មាន​ដូច​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែរ ។ អ្នក​អាច​ប្រើប្រាស់​មុខងារ​ស្វែងរក​ទូរស័ព្ទ​នេះ​បាន លុះត្រាតែ​ទូរស័ព្ទ​នោះ​មាន​ថ្ម និង​ភ្ជាប់​អីុន​ធើ​រ​ណេ​ត ៕​