ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ទុក​វត្ថុ​ទាំងនេះ​ក្នុង​រថយន្ត​ពេល​ចត​ហាលថ្ងៃ​ឡើយ

6 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ចៀស​មិន​ផុត​ពី​ត្រូវ​ចត​រថយន្ត​ដ៏​សែន​ស្រឡាញ់​របស់​ខ្លួន​នៅ​កណ្តាល​ថ្ងៃជា​ប្រចាំ ។ កំ​ដៅ​នៅ​ក្នុង​រថយន្ត​កើនឡើង វា​អាច​បណ្តាល​ឲ្យ

មនុស្ស​ជា​ច្រើន​ចៀស​មិន​ផុត​ពី​ត្រូវ​ចត​រថយន្ត​ដ៏​សែន​ស្រឡាញ់​របស់​ខ្លួន​នៅ​កណ្តាល​ថ្ងៃជា​ប្រចាំ ។ កំ​ដៅ​នៅ​ក្នុង​រថយន្ត​កើនឡើង វា​អាច​បណ្តាល​ឲ្យ​វត្ថុ​ខ្លះ​ផ្ទុះ រហូត​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​តាម​ផង​ដែរ ។
ជា​ធម្មតា រថយន្ត​ចត​នៅ​កណ្តាល​ថ្ងៃ ហើយ​បិទ​កញ្ចក់​ទាំងអស់​ជិត​នោះ កំ​ដៅ​នៅ​ក្នុង​រថយន្ត​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ។ បើ​ចត​រថយន្ត​នៅ​កណ្តាល​ថ្ងៃ ក្នុង​ថ្ងៃ​ដែល​មាន​សីតុណ្ហភាព​៣៤​អង្សារ​សេ ផ្នែក​ខាងក្នុង​នៃ​រថយន្ត​អាច​មាន​សុ​តី​ណ្ហ​ភាព​ខ្ពស់​ដល់​ទៅ​៥០​អង្សារ​សេ​ក្នុង​ពេល​មិន​ដល់​១​ម៉ោង ។ ប៉ុន្តែ​បើ​អាកាសធាតុ​ក្តៅ​ដល់​៣៧​អង្សារ​សេ សីតុណ្ហភាព​ក្នុង​រថយន្ត​អាច​ឡើង​រហូត​ដល់​៦០​អង្សារ​សេ​ឯណោះ ដែល​កំ​ដៅ​នេះ​អាច​បណ្តាល​ឲ្យ​យើង​ស្លាប់​ក្នុង​ពេល​មិន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

យើង​មិន​គួរ​ទុក​វត្ថុ​មួយ​ចំនួន​នៅ​ក្នុង​រថយន្ត​ទេ ខណៈ​ចត​កណ្តាល​ថ្ងៃ ដើម្បី​ការពារ​មិន​ឲ្យ​រថយន្ត​ខូចខាត តើ​វត្ថុ​ទាំងនេះ​មាន​អ្វីខ្លះ ?

១-​ដែកកេះ ៖
ដែកកេះ​អាច​ផ្ទុះ​បាន ប្រសិនបើ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​ក្នុង​រយៈពេល​យូរ ទោះបីជា​កម្លាំង​ផ្ទុះ​មិន​ខ្លាំង​ក្តី ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​កញ្ចក់​មុខ​រថយន្ត​បែក​បាន​ដែរ បើសិនជា​អ្នក​ទុក​វា​ចោល​ក្បែរ​កញ្ចក់ និង​មានឱកាស​កើត​ភ្លើង​ឆេះ​ទៀត​ផង ។

២-​កំប៉ុង Spray ៖
កម្លាំង​ជំរុញ​ក្នុង​កំប៉ុង Spray នឹង​កើនឡើង នៅ​ពេល​វាទ​ទួល​កំ​ដៅ​ខ្ពស់​ក្នុង​រយៈពេល​យូរ និង​អាច​ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​បាន ។ ក្រៅពី​វា​មាន​កម្លាំង​ខ្លាំង និង​ធ្វើ​ឲ្យ​កញ្ចក់​បែក​ហើយ​នោះ សារជាតិ​គីមី​នៅ​ក្នុង​កំប៉ុង​នឹង​បែក​ខ្ចាយ​ពេញ​ពាស​រថយន្ត រហូត​ដល់​មានការ​ខូចខាត ។

៣-​ឧបករណ៍​សាក​ថ្ម (Power Bank) ៖
ឧបករណ៍​សាក​ថ្ម​ភាគច្រើន​ជា​ប្រភេទ​ថ្ម Lithium-ion battery ដែល​សារធាតុ lithium ក្នុង​ថ្ម​ជា​លោហៈ និង​មាន​ប្រតិកម្ម​គីមី ។ វា​អាច​កាត់​ចរន្ត​នៅ​ពេល​ទទួល​កំ​ដៅ​ខ្លាំង ទោះបីជា​យើង​មិន​បាន​ប្រើ​ការ ឬ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ក៏​ដោយ​។ បើ​ឧបករណ៍​សាក​ថ្ម​នេះ​មាន​ទំហំ​ធំ​ប៉ុនណា វា​កាន់តែ​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​កម្រិត​នោះ​ដែរ ។

៤-​ទូរស័ព្ទ​ដៃ ៖
បន្ទាប់​ពី​កំ​ដៅ​អាច​ធ្វើ​ឲ្យ​ផ្នែក​ខាងក្នុង​ទូរស័ព្ទ​ខូចខាត​ហើយ​នោះ ថ្ម​ទូរស័ព្ទ​ក៏​អាច​ផ្ទុះ​បាន​ដូច​គ្នា ជា​ពិសេស ទូរស័ព្ទ​ដែល​បើក​ដំណើរការ អាច​មានការ​បញ្ជូន​ទិន្នន័យ Background Data ធ្វើ​ឲ្យ​កំ​ដៅ​ទូរស័ព្ទ​ឡើង​ខ្លាំង ដែល​មាន​ហានិភ័យ​បណ្តាល​ឲ្យ​ផ្ទុះ​កាន់តែ​ខ្លាំង​ឡើង ។

៥-​ផ្ទាំង​ជ័រ​ការពារ​រអិល ៖
ផ្ទាំង​ជ័រ​ការពារ​រអិល​សម្រាប់​ដាក់​ក្រោម​ទូរស័ព្ទ ដែល​គេ​តែង​ដាក់​វា​នៅ​លើ​ទីតាំង​ផ្សេង​ៗ​ក្នុង​រថយន្ត ទោះបីជា​មិន​ផ្ទុះ​ដូច​ករណី​ខាងលើ​ដែល​រៀបរាប់​មក​ក្តី ប៉ុន្តែ​វា​អាច​រលាយ​ជាប់​នឹង​កន្លែង​ដាក់​នោះ បើ​ត្រូវ​កំ​ដៅ​ថ្ងៃ​យូរ ។

វិធី​ល្អ បើ​ចាំបាច់​ត្រូវ​ដាក់​វត្ថុ​ទាំង​អស់នេះ​នៅ​ក្នុង​រថយន្ត យើង​គួរ​ទុក​នៅ​កន្លែង​ណា​ដែល​មិន​ត្រូវ​កំ​ដៅ​ថ្ងៃ​ដោយ​ផ្ទាល់ ដូច​ជា ប្រអប់​ដាក់​សម្ភារ ឬ​ផ្នែក​ខាងក្រោម​កៅអី វា​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​បាន៕