ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​ស្រវឹងស្រា បុក​មនុស្ស​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​នឹង​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​២​នាក់​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រីឯ​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក្នុង​ស្ថានភាព​ស្រវឹង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​ឌេ​ល​បើកបរ​ដោយ​ជនជាតិ​ចិន​នោះ បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​រមូល​កង់​ដូច​លេខ​៨​។

រីឯ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​បុក​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ សម្ភព​រស្មី ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មានឈ្មោះ លី​យ៍ សុ​បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​៕