ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូច​ឈ្មោះ​យោធា​គេ​អស់ហើយ ធ្វើ​បែប​ហ្នឹង​នោះ !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ពាក់​ស័ក្ដិ​២​ម្នាក់​សង្ស័យ​ស្រវឹងស្រា បាន​បង្ក​អំពើ​ហិ.ង្សា​នៅ​តាម​ដងផ្លូវ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ពាក់​ស័ក្ដិ​២​ម្នាក់​សង្ស័យ​ស្រវឹងស្រា បាន​បង្ក​អំពើ​ហិង្សា​នៅ​តាម​ដងផ្លូវ ដោយ​បាន​ដាល់​ទៅ​លើ​ទៅ​លើ​ផ្ទៃមុខ យុវជន​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ម្នាក់​ចំនួន​៤​ដៃ​ផ្ទួន​ៗ ក្នុង​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​បើកបរ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ជន​រង​គ្រោះ បន្ទាប់​មក​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​ជ្រែ​ចាក់​គួរ​ចុះឡើង​ៗ រួច​បាន​ឈប់​ស្ទាក់​ពីមុខ​រថយន្ត​ជាប់​។ ក្រោយមក​បាន​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ដាល់​លើ​យុវជន​ដែល​ជា​អ្នកបើកបរ​រថយន្ត​កូរ៉េ​នោះ​ទាំង​កំរោល ព្រមទាំង​បម្រុង​រុញ​បញ្ចូល​ឲ្យ​រថយន្ត​កុងតឺន័រ បុក​ទៀត ប៉ុន្តែ​បាន​អ្នក​ជិតខាង​នាំ​គ្នា​ឃាត់​ទើប​យោធា​ម្នាក់​នោះ​ឈប់​វាយ​។ បន្ទាប់​មក​នគរបាល​បាន​ចុះ​អន្តរាគមន៍ ហើយ​ត្រូវ​បាន​យោធា​ជើង​ខ្លាំង​រករឿង​នគរបាល​ទៀត​ផង ទើប​ភ្លាម​ៗ​នោះ​នគរ​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍ រួច​ប្រគល់​ជូន​ទៅ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​ដៃដល់​ខាងលើ​នោះ បាន​អះអាង​ថា​ខ្លួន​គឺជា​មន្ត្រី​យោធា​នៅ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ និង​មានឈ្មោះ កែវ វិបុល អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ឋានន្តរសក្ដិ អនុសេនីយ៍ទោ អត្តលេខ​១៤៤៦២៦​។ ចំណែក​យុវជន​រង​គ្រោះ​ឈ្មោះ សុខ លាង អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ រថយន្ត​ដឹក​កម្មករ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មិនដឹង​ថា​មន្ត្រី​យោធា​ដែល​ជា​ជន​ដៃដល់​ខាងលើ​នោះ មាន​កំហឹង​អ្វី​ជាមួយនឹង​យុវជន​រង​គ្រោះ​នោះ​ទេ ទើប​ឈាន​ដល់​ថ្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​វាយ​បែប​នេះ​។

ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​អាច​បណ្ដាល​មក​ពី​យោធា​រូប​នេះ​ស្រវឹងស្រា មានចិត្ត​ឆេវឆាវ ពេល​ធ្វើ​ដំណើរ​សង្ស័យ​ថា​ម៉ូតូ និង​រថយន្ត​បម្រុង​ប៉ះ​គ្នា ទើប​ធ្វើ​ឲ្យ​រូបគេ​មាន​កំហឹង​ទាំង​អ្នកបើកបរ​រថយន្ត​មិន​បានដឹង​ខ្លួន ទើប​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​វាយ​តែ​ម្ដង​។ នៅ​មុន​ពេល​កើតហេតុ​មន្ត្រី​យោធា​រូប​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1GQ-5054 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​កូរ៉េ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 2S-0120 ដែល​បើកបរ​ដោយ​យុវជន​រង​គ្រោះ​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មន្ត្រី​យោធា​ម្នាក់​នេះ​បាន​ជិះ​ម៉ូតូ​ជ្រែ​រថយន្ត​ខាងលើ​ចុះឡើង​ៗ បន្ទាប់​មក​បាន​ទៅ​ឈប់​ពីមុខ​រថយន្ត ហើយ​ជន​រង​គ្រោះ​ក៏​បាន​ជាន់​ហ្វ្រាំងរថយន្ត​ឈប់​យ៉ាង​ប្រថុចញ៉ុច​បំផុត និង​បាន​ចុះ​ពី​រថយន្ត​ដើម្បី​ទៅ​សួរនាំ​យោធា​បង្ករឿង​នោះ និង​បាន​រករឿង​ព្រមទាំង​ស្ទុះ​ទៅ​ដាល់​លើ​យុវជន​អ្នកបើកបរ​រថយន្ត​ចំនួន​៤​ដៃ ដោយ​កំហឹង​ឆេះ​រោល​ពេញ​ខ្លួន​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ​បាន​ចាប់​បម្រុង​រុញ​ជន​រង​គ្រោះ​ចូល​ទៅ​ឲ្យ​រថយន្ត​កុងតឺន័រ​បុក​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់ ហើយ​ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​យ៉ាង​ខ្លាំង ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​ចេញ​អន្តរាគមន៍ ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​បាន​មន្ត្រី​យោធា​ជើង​ខ្លាំង​ម្នាក់​នោះ ស្រែក​ឡូឡា​ចង្អុលមុខ​នគរបាល ឆ្ការដៃឆ្ការជើង​ច្រ​ងេង​ច្រ​ងាង​យ៉ាង​ខ្លាំង ដែល​អ្នកដំណើរ​បាន​ធ្វើ​ឲ្យ​អ្ម​ក​ដំណើរ​សម្ដែង​ការ​ហួសចិត្ត​គ្រប់​ៗ​គ្នា​។ បន្ទាប់​មក​នគរបាល​ក៏​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍ រួច​បាន​ប្រគល់​បន្ត​ទៅ​ឲ្យ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕