ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឈ្នះ​រឿង​ក្តី​ទទួល​បានប្រាក់ ​ព្រោះ​ឆ្កែ​

6 ឆ្នាំ មុន

ស្ត្រី​​ម្នាក់​ឈ្នះ​រឿង​ក្តី​ ដោយ​បាន​ទទួល​ប្រាក់​ឈ្នួល​ក្នុងអំឡុងពេល​នាង​ឈប់​ពី​ការងារ ព្រោះតែ​ឆ្កែ​ឈឺ ។ នេះចាត់​ទុក​ថា​

ស្ត្រី​អីុ​តា​លី​ម្នាក់​ឈ្នះ​រឿង​ក្តី​ដោយ​បាន​ទទួល​ប្រាក់​ឈ្នួល​ក្នុងអំឡុងពេល​នាង​ឈប់​ពី​ការងារ ព្រោះតែ​ឆ្កែ​ឈឺ ។ ចាត់​ទុក​ថា​ជា​លើក​ដំបូង​នៃ​រឿង​ក្តី​ដ៏​ចម្លែក​នៅ​អីុ​តា​លី ។

ស្ត្រី​ម្នាក់​ជា​អ្នកឯកទេស​នៅ​ស្ថាប័ន​អប់រំ​ក្រុង​រ៉ូ​ម​បាន​ឈ្នះ​រឿង​ក្តី​ដោយសារ​ការ​ជួយ​របស់​មេធាវី​ពី​ក្រុមប្រឆាំង​នឹង​ការ​វះកាត់​ធ្វើ​ពិសោធ​សត្វ​(LAV) គឺជា​ផ្នែក​មួយ​ក្នុង​អង្គការ​អភិរក្ស​សត្វ​ធំ​បំផុត​នៅ​អឺរ៉ុប ។

ចៅក្រម​បាន​យល់ព្រម​ទទួល​ការ​ស្នើ​សុំ​របស់​មេធាវី​ដែល​បញ្ជាក់​ថា​មហាវិទ្យាល័យ​ដែល​នាង​ធ្វើការ​គួរ​ទទួលយក​ប្រាក់​ឈ្នួល​ថ្ងៃ​ឈប់​២​ថ្ងៃ​របស់​នាង ព្រោះ​មាន​ហេតុផល​ទាក់ទិន​នឹង​បុគ្គល​ក្នុង​ក្រុម​គ្រួសារ។

សំណើ​របស់​ពួក​គេ​ក្នុង​រឿង​ក្តី​នេះ​បាន​ដើរ​ស្រប​តាម​គន្លង​របស់​ច្បាប់​ដែល​បញ្ជាក់​ថា អ្នក​ដែល​បោះបង់​សត្វ​ឱ្យ​ទទួល​ទុក្ខទោស​រយៈពេល​យូរ​ត្រូវ​ជាប់គុក​រយៈពេល​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​១០.០០០​អឺរ៉ុប ។

លោក​ជី អាន​លូ​កា ហ្វេ​លី​សេត​ទ្រី ប្រធាន​ក្រុម​LAV​បាន​បញ្ជាក់​ថា នេះ​ជា​ជំហាន​ដ៏​សំខាន់​នឹង​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ថា​បណ្តា​សត្វ​មិន​គួរ​ចិញ្ចឹម​ដើម្បី​ផលប្រយោជន៍ ឬ​អាច​ធ្វើ​ការងារ ប៉ុន្តែ​ជា​សមាជិក​របស់​គ្រួសារ ៕