ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាមែន! ពីមុន​តាក់ស៊ីហោះ ឥឡូវ​ម៉ូតូ​ហោះ​ទៀត

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស ផ្សាយ​ថា

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស ផ្សាយ​ថា ប៉ូលិស​ក្រុង​ឌូ​បៃ អេ​មី​រ៉ាត​អា​រ៉ាប់​រួម  បាន​ចាប់​ផ្ដើម​ធ្វើការ​សាកល្បង «​ម៉ូតូ​ហោះ​» ជា​យានពាហនៈ​ទំនើប​ដែល​បាន​បង្ហាញ​កាលពីដើម​ឆ្នាំ​កន្លង​មក ដោយ​ប៉ូលិស​មាន​គោល​គំនិត​នឹង​យក​វាមក​ប្រើ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ផែនការ «​ក្រុង​អ​ច្ឆរិ​យ​» របស់​ពួក​គេ​។

យាន​ពា​ហ​នះ​ដ៏​ទំនើប​ទាន់​សម័យមួយ​គ្រឿង នេះ​បាន​ចេញ​ម៉ូ​ដ​ដោយ​ក្រុម​ហ៊ុ​ន «Hoversurf» របស់​រុ​ស្ស៊ី​ដោយ​ប្រើ​កង្ហារ​ចំនួន​៤​ធ្វើការ​ហោះហើរ​នៅ​លើ​លំហ ជិះបាន​ម្នាក់​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហោះហើរ​បាន​យូរ​មាន​រយៈពេល​២៥​នាទី និង​ផ្ទុក​ទម្ងន់​បាន​២៧២​គីឡូក្រាម ។ ក្រៅពី​នេះ​ក៏​អាច​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​នឹង Drone ។

ចំណែក​លោក Alexander Atamanov ប្រធាន​ក្រុមហ៊ុន «Hoversurf» បាន​បញ្ជាក់​នៅ​លើ Facebook របស់​ខ្លួន​ថា ខាង​ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​លើ​សំណើ​ការ​យោគយល់​របស់​ប៉ូលិស​ក្រុង​ឌូ​បៃ​រួចរាល់ និង​បាន​ស្នើ​ឲ្យ​មានការ​ផលិត​យាន​ប្រភេទ​នេះ​ជា​ច្រើនគ្រឿង​នៅ​ក្រុង​ឌួ​បៃ​សម្រាប់​ប្រើប្រាស់​ក្នុង​ពេលអនាគត ៕​